柬中三所院校签署合作协议 重点开发新能源汽车培训课程










分类教育
事件时间2026-05-25
地点金边
来源柬埔寨劳工部
发布时间2026/05/25 19:40
详情描述
2026年5月25日下午,柬埔寨劳工部部长亨索在金边会见了广西交通职业技术学院党委书记陈祥如一行。双方就职业技术教育与培训(TVET)领域的合作潜力进行了探讨,并共同见证了三方合作协议的签署。
此次签署协议的院校包括广西交通职业技术学院、柬埔寨国家理工学院及巴萨技术学院。根据协议,三方将重点在新能源汽车(NEV)及交通运输领域开展深度合作,内容涵盖技术培训、课程开发、人才交流及教学资源共享。合作旨在建立统一的课程标准,并推动院校与企业间的协同育人模式,以培养具备高技能的专业人才。
亨索部长在会谈中表示,随着柬埔寨新能源汽车使用量的增加,市场对车辆维护与修理技能的需求日益迫切。他要求各方加快落实协议内容,特别是要加强对教师的专业培训,力争培养出更多达到硕士水平的新能源汽车领域教学人才。
亨索强调,柬埔寨政府将职业技术教育视为提升劳动力生产力、支持产业多元化及创造就业机会的关键。劳工部将持续推动以需求为导向的培训模式,通过强化校企合作与工作场所学习,提升职业教育的实效性。
陈祥如对柬埔寨劳工部的支持表示感谢,并表示将通过此次合作进一步深化双方在职业教育领域的伙伴关系。
📋 简要摘要 ▸
柬埔寨劳工部部长亨索与广西交通职业技术学院代表会面,见证该校与柬埔寨国家理工学院及巴萨技术学院签署合作协议。三方将重点在新能源汽车(NEV)及交通运输领域开展技术培训、课程开发及人才交流,以满足柬埔寨工业化发展对高技能人才的需求。
📋 完整原文 ▸
វិទ្យាស្ថានកម្ពុជា និងចិនចំនួនបីចុះហត្ថលេខាពង្រីកកិច្ចសហប្រតិបត្តិការ TVET ដើម្បីអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឆិន ស៊ាងរ៉ូ (Chen Xiangru) លេខាធិការគណៈកម្មាធិការបក្សនៃវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈដឹកជញ្ជូនក្វាងស៊ី (GTVTC) ព្រមទាំងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា រវាងវិទ្យាស្ថាន GTVTC វិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា (NPIC) និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាសិទ្ធ (PIT) នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ជំនួបដ៏មានសារៈសំខាន់នេះមានគោលបំណងផ្លាស់ប្តូរយោបល់សម្រាប់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងបីក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាពិសេសលើការអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) និងផ្នែកដឹកជញ្ជូន។ ចំណែកឯ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យ TVET មានទិសដៅ លើកកម្ពស់សមត្ថភាពអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសលើបច្ចេកវិទ្យាយានយន្ត និង NEV ព្រមទាំងជំនាញពាក់ព័ន្ធផ្សេងៗ តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសនិងការផ្លាស់ប្តូរការបណ្ដុះបណ្ដាលធនធានមនុស្ស ការអភិវឌ្ឍកម្មវិធីសិក្សានិងស្តង់ដារួម ព្រមទាំងការអប់រំសហការរវាងគ្រឹះស្ថានអប់រំ និងសហគ្រាសក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញខ្ពស់។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ឆិន ស៊ាងរ៉ូ និងគណៈប្រតិភូ ក៏ដូចជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងវិទ្យាស្ថាន GTVTC ដោយឯកឧត្តមគូសបញ្ជាក់ថា កម្ពុជា និងចិនមានទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រដ៏យូរលង់និងដ៏ល្អ ព្រមទាំងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ដែលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ បន្ថែមពីនេះ ជំនួបនាថ្ងៃនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យ TVET ដែលជាក់ស្តែងគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការពេញចិត្តនិងគំាទ្រយ៉ាងពេញទំហឹងចំពោះការពង្រីកកិច្ចសហប្រតិបត្តិការនេះ ព្រោះថាគំនិតផ្តួចផ្តើមនេះគឺពិតជាចំពេលនិងអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែង ជាពិសេស NEV ឬរថយន្តដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ។ ការកើនឡើងនៃការប្រើប្រាស់ប្រភេទរថយន្តនេះនៅកម្ពុជា គឺពិតជាទាមទារឱ្យមានតម្រូវការនៃការបណ្តុះបណ្តាលជំនាញថែទាំ និងជួសជុលបន្ថែមទៀត ដោយឯកឧត្តមបានជំរុញឱ្យមានការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងឱ្យបានឆាប់ ជាពិសេសគឺការបណ្តុះបណ្តាលគ្រូជាច្រើនាក់ឱ្យឈានដល់កម្រិតអនុបណ្ឌិតលើផ្នែក NEV ។
ឯកឧត្ដមរដ្ឋមន្រ្តីបន្តថា កម្ពុជាតែងចាត់ទុកវិស័យ TVET ជាកាតាលីករគន្លឹះជំរុញកំណើនផលិតភាពកម្លាំងពលកម្ម គាំទ្រដល់ពិពិធកម្ម និងការលើកកម្ពស់កម្រិតឧស្សាហកម្ម ព្រមទាំងពង្រីកឱកាសការងារសមរម្យសម្រាប់យុវជន។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងព្យាយាមពង្រឹងការផ្សារភ្ជាប់ឧស្សាហកម្ម និង TVET តាមរយៈការជំរុញការបណ្តុះបណ្តាលផ្អែកលើតម្រូវការ កម្មវិធីសិក្សាផ្អែកលើសមត្ថភាព ការរៀនសូត្រនៅកន្លែងធ្វើការ ប្រព័ន្ធកម្មសិក្សា និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងគ្រឹះស្ថាន TVET និងសហគ្រាស។
ជាការឆ្លើយតប លោក ឆិន ស៊ាងរ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដែលបន្តគាំទ្រនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ TVET ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំល្អៗដែលជាគ្រឹះដ៏រឹងមាំនៃភាពជាដៃគូនេះ ហើយសមិទ្ធផលនាថ្ងៃនេះ គឺជាអ្វីដែលវិទ្យាស្ថាន GTVTC បានទន្ទឹងរង់ចាំជាយូរមកហើយ ដើម្បីផ្តល់ជូននូវការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញដែលឆ្លើយតបនឹងតម្រូវការរបស់កម្ពុជា ជាពិសេសផ្នែក NEV។ លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០២២មក វិទ្យាស្ថាន GTVTC បានបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបចំនួន ៣៦រូប ហើយបច្ចុប្បន្ននេះ និស្សិតកម្ពុជាកំពុងបន្តការសិក្សាមាន ២៦រូបលើជំនាញ បច្ចេកវិទ្យា NEV, បច្ចេកវិទ្យាវាស់វែង និងគូរផែនទីដោយដ្រូន (UAV Mapping Technology) ព្រមទាំងបច្ចេកវិទ្យាវិស្វកម្មសំណង់ឆ្លាតវៃជាដើម។ លោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិភាក្សា និងការផ្តល់យោបល់នេះគឺជាឱកាសនៃការចែករំលែកបទពិសោធលើការងារគ្រប់គ្រងសាលា និងធនធានប្រកបដោយប្រសិទ្ធភាព ជាពិសេសលើគម្រោងបង្កើតមជ្ឈមណ្ឌលរួមគ្នាមួយ នាពេលអនាគតដើម្បីអភិវឌ្ឍផ្នែក NEV នៅកម្ពុជា ដោយលោកប្តេជ្ញាចិត្តថានឹងជំរុញការអនុវត្តការណ្តុះបណ្តាលឱ្យបានលឿនបំផុត។
ភាគីទាំងពីរបានបង្ហាញការជឿជាក់ថា ជំនួបពិភាក្សាដ៏មានតម្លៃ និងទស្សនវិស័យស៊ីជម្រៅនេះនឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើផ្នែក NEV បច្ចេកវិទ្យាយានយន្ត ដឹកជញ្ជូន និងការអភិវឌ្ឍជំនាញតម្រង់ទិសឧស្សាហកម្មសម្រាប់ផលប្រយោជន៍ប្រជាជាតិទាំងពីរ៕
#MLVT #HENGSour #TVET