11月21日上午,劳工部在波萝勉省巴普农县县学校举办“高棉人










公司柬埔寨劳工部
地点波萝勉省巴普农县
薪资面议
类型unknown
发布时间2026/11/21 16:50
职位描述
11月21日上午,柬埔寨劳工部在波萝勉省巴普农县县学校举办“高棉人互助找工”就业论坛,把2505个岗位连同社保(NSSF)权益、TVET职业培训信息一起送到当地。近600名民众到场,重点面向从泰国返乡的前劳工和正在找工作的青年。活动免费,求职者可在现场直接登记、面试。
到场设摊的单位
📋 简要摘要 ▸
11月21日上午,劳工部在波萝勉省巴普农县县学校举办“高棉人互助找工”就业论坛,带去2505个岗位及社保、TVET职业培训信息,吸引近600名民众参与,重点面向从泰国返乡的前劳工和待业青年。ABA银行、第一生命保险、Metfone及多家海外劳务派遣公司到场设摊。
📋 完整原文 ▸
ពលរដ្ឋ និងអតីតពលករនៅខេត្តព្រៃវែងទទួលបានឱកាសការងាររាប់ពាន់កន្លែង តាមរយៈក្រសួងការងារ ដោយឥតគិតថ្លៃ
(ព្រៃវែង)៖ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ២ ៥០៥ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិត ៦០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ នៅក្នុងបរិវេណសាលាស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ឯកឧត្តម សាត សមុទ្រ រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានរៀបចំឱ្យមាននូវវេទិកាដ៏ពិសេសនេះឡើង ដែលវេទិកានេះ គឺរាជរដ្ឋាភិបាលបានយកទុកដាក់បំផុត ដូចដែលថ្ងៃនេះ មានក្រសួងការងារជាសេនាធិការ បានធ្វើការផ្សព្វផ្សាយផ្ទាល់អំពីព័ត៌មានឱកាសការងារ ក៏ដូចជានាំយកឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេសមកផ្សព្វផ្សាយដល់មូលដ្ឋាន ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារធ្វើភ្លាមៗ។ ឯកឧត្តមបានបញ្ជាក់ម្តងហើយម្តងទៀត អំពីលេខទូរសព្ទដែលបងប្អូនអាចសាកសួរព័ត៌មានអំពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬ រៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការងារក្នុងស្រុកមានច្រើន ទទួលបានប្រាក់ឈ្នួលសមរម្យ អត្ថប្រយោជន៍ផ្សេងៗ រស់នៅជួបជុំគ្រួសារ និងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស.ផងដែរ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់នៅប្រទេសថៃ ប្រឈមហានិភ័យអសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងរស់នៅឆ្ងាយពីគ្រួសារ។ ក្រៅពីការងារក្នុងស្រុក ក្រសួងក៏បន្តផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នា ជាពិសេសយុវជន គឺត្រូវមានចំណេះ និងជំនាញវិជ្ជាជីវៈឱ្យច្បាស់លាស់ពិតប្រាកដ ជាពិសេសត្រូវសិក្សាកម្មវិធីរយៈពេលខ្លី ហើយឆាប់ទទួលបានការងារធ្វើលឿនតាមរយៈកម្មវិធី TVET ១,៥លាន ដែលកម្មវិធីនេះ គឺជាកម្មវិធីគោលនយោបាយអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។
សូមបញ្ជាក់ថា ឱកាសការងារខាងលើនេះត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ធនាគារ វឌ្ឍន: អាស៊ី ចំកាត់ ABA ខេត្តព្រៃវែង, ក្រុមហ៊ុន Daiichi life និងក្រុមហ៊ុន Metfone ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំពលកម្មទៅធ្វើការនៅក្រៅប្រទេស មានក្រុមហ៊ុន មង្គល អេចអ៕
#MLVT #HENGSour