商务部完成知识产权管理诊所项目 20名企业家获品牌保护培训










分类经济
地点金边
来源柬埔寨商务部
发布时间2026/05/01 11:40
详情描述
2026年4月29日下午,柬埔寨商务部在金边举办“知识产权管理诊所项目”闭幕仪式。商务部国务秘书欧普拉(Ouk Prachea)及世界知识产权组织(WIPO)商业知识产权部门负责人Pessach GUY出席活动。
该项目是柬埔寨首个此类试点项目,旨在通过知识产权保护促进商业增长。培训期间,20名本土企业家接受了关于知识产权基础、商业模式构建及知识产权价值评估的专业指导。Pessach GUY表示,这些培训内容为企业提供了明确的行动路径,助力其提升产品质量,增强进入区域及全球市场的竞争力。活动现场还庆祝了2026年世界知识产权日,并展示了柬埔寨新注册的4个地理标志产品及1个集体商标。
欧普拉在致辞中强调了商标、专利及工业品外观设计等知识产权保护的重要性,并详细介绍了注册流程。他指出,此举符合柬埔寨政府的“五角战略”第一阶段及《2023-2028年国家知识产权政策》。该政策明确了七大优先发展领域,涵盖农业、商业与工业、科学与技术、卫生、文化、旅游,以及教育与公共意识提升。
欧普拉要求受训的20名企业家将所学知识应用于企业实践,通过开发创新产品及构建企业知识产权资产,推动自身业务发展,进而为国家经济与贸易增长做出贡献。
📋 简要摘要 ▸
柬埔寨商务部近日举办知识产权管理诊所项目闭幕仪式,旨在通过知识产权保护推动商业增长。项目为20名企业家提供了品牌基础、商业模式及知识产权价值培训,助力本土企业提升产品质量并开拓国际市场。此举符合柬埔寨国家知识产权政策(2023-2028),重点涵盖农业、工业及科技等七大领域。
📋 完整原文 ▸
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីជំរុញកំណើនអាជីវកម្មនិងសាកលភាវូបនីយកម្មនៃគម្រោងគ្លីនិកគ្រប់គ្រងកម្មសិទ្ធិបញ្ញា” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយករងសេវាពាណិជ្ជកម្ម លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក Pessach GUY ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច ផ្នែកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងសហគ្រិន ជាច្រើនរូប។
ក្នុងឱកាសនោះ លោក Pessach GUY បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និតក្នុងការអនុវត្តគម្រោងគ្លីនិកគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលជាគម្រោងដំបូងសម្រាប់ប្រទេសកម្ពុជា និងបានគូសបញ្ជាក់ពីភាពរីកចម្រើននៃនវានុវត្តន៍និងប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញា ព្រមទាំងបានអបអរសាទរចំពោះការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាឆ្នាំ២០២៦ និងការសម្ពោធគម្រោងខាងលើ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាចំនួន៤ ម៉ាកសមូហភាពចំនួន១ ផងដែរ។
លោក Pessach GUY បន្តថា សហគ្រិនចំនួន ២០រូប ត្រូវបានបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះកម្មសិទ្ធិបញ្ញា ការរៀបចំគំរូអាជីវកម្ម និងយល់ពីតម្លៃកម្មសិទ្ធិបញ្ញា ដែលជាផែនទីបង្ហាញផ្លូវសម្រាប់គាត់យកទៅអនុវត្ត និងពង្រឹងគុណភាព ផលិតផល ព្រមទាំងអាចមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញាជារួម ដូចជា ម៉ាក ប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម ព្រមទាំងនីតិវិធីនៃកិច្ចការពារតាមរយៈការចុះបញ្ជីកម្មសិទ្ធិបញ្ញាជូនដល់សហគ្រិនទាំង ២០រូប និងបានគូបញ្ជាក់ពីយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ ដែលមានវិស័យអាទិភាពចំនួន៧ ដែលបានកំណត់នៅក្នុងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា រួមមាន៖ កសិកម្ម ពាណិជ្ជកម្មនិងឧស្សាហកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល វប្បធម៌ ទេសចរណ៍ និងអប់រំនិងការលើកកម្ពស់ចំណេះដឹងសាធារណៈ ដែលវិស័យទាំងពីរនេះ ជាវិស័យសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាតិផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យសហគ្រិនទាំង២០រូប ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានការបណ្តុះបណ្តាលពីសិក្ខាសាលានេះ ដើម្បីអភិវឌ្ឍន៍ផលិតផល និងកសាងទ្រព្យកម្មសិទ្ធិបញ្ញារបស់សហគ្រាសឬក្រុមហ៊ុន របស់ខ្លួននាពេលខាងមុខ៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))