柬埔寨国家教授资格委员会召开第二次会议

分类教育政务
事件时间2026年4月24日上午
地点金边
来源柬埔寨国家电视台
发布时间2026/04/24 17:40
详情描述
2026年4月24日上午,柬埔寨国家教授资格委员会在金边召开第二次会议。柬埔寨副总理兼内阁办公厅大臣、国家教授资格委员会主席翁赛维索主持会议。
出席会议的人员包括柬埔寨副总理兼教育青年体育部部长、国家教授资格委员会常务副主席洪尊那隆,以及委员会的副主席、成员和相关单位代表。
翁赛维索在会上表示,此次会议旨在评估委员会的工作进展,梳理当前面临的挑战及必要诉求。会议的核心目标是加强并提升教授资格评审工作的质量与效率,以响应政府在洪玛奈首相领导下的人力资源开发战略。
会议强调了国家教授资格委员会在评审过程中的职责,包括通过严格的评估标准、选拔条件及核查机制,确保教授资格授予的质量。评审范围涵盖了三个级别的教授职称。
📋 简要摘要 ▸
2026年4月24日,柬埔寨副总理兼内阁办公厅大臣翁赛维索主持召开了国家教授资格委员会第二次会议。会议旨在评估工作进展、解决挑战,并进一步加强教授资格评审质量,以响应政府在洪玛奈首相领导下的人力资源开发战略。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្រ្តាចារ្យ (ក.ជ.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ ក.ជ.ស., ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ ក.ជ.ស. ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយលើកឡើងថា កិច្ចប្រជុំលើកទី២នាពេលនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរចាំបាច់នានា ក្នុងគោលដៅពង្រឹងនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងាររបស់ ក.ជ.ស. សំដៅឆ្លើយតបនឹងទិសដៅនៃការ កសាងនិងអភិវឌ្ឍមូលធនមនុស្សកម្ពុជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់សារជាថ្មី អំពីតួនាទីរបស់ក្រុមប្រឹក្សាជាតិ ក្នុងការពង្រឹងគុណភាពនៃការផ្ដល់ឋានៈសាស្ត្រាចារ្យ តាមរយៈការវាយតម្លៃ លក្ខខណ្ឌនៃការជ្រើសរើស និងការពិនិត្យផ្ទៀងផ្ទាត់ច្បាស់លាស់លើគុណភាពនៃការប្រឡងជ្រើសរើសសាស្ត្រាចារ្យទាំង៣ឋានៈ រួមមានសាស្រ្ត