柬埔寨国际工业展钻石岛开幕 200家企业展示自动化技术

分类工业
事件时间2026-08-13
地点钻石岛
来源柬埔寨国家电视台
发布时间2026/08/13 17:09
详情描述
柬埔寨国际工业展于2026年8月13日在钻石岛会展中心正式开幕。此次展会为期四天,将持续至8月16日,汇集了超过200家国内外企业参展。
本次活动涵盖了柬埔寨国际机械工业展(CIMIF 2026)、柬埔寨国际服装与纺织工业展(CTG 2026),以及第10届柬埔寨国际塑料、橡胶、印刷及包装工业展。参展企业主要展示各类现代化机械设备、自动化系统及创新工业解决方案,旨在促进技术转移、建立商业伙伴关系并拓展投资机会。
柬埔寨工业、科学、技术与创新部部长韩万迪出席开幕式并表示,人工智能、生产线自动化、机器人技术、数字技术及智能制造已成为衡量国家竞争力的关键因素。他鼓励柬埔寨企业积极采用先进技术,以提升生产效率、降低生产成本、提高产品质量并增强市场竞争力。
据统计,截至2026年7月底,柬埔寨境内已注册并投入运营的工厂总数达3357家。
📋 简要摘要 ▸
柬埔寨国际工业展于8月13日至16日在钻石岛会展中心举行。展会汇集超200家国内外企业,展示机械设备、自动化系统及纺织工业解决方案,旨在提升柬埔寨制造业生产力与竞争力。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា…
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បានបើកជាផ្លូវការនៅថ្ងៃនេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយប្រមូលផ្តុំក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិជាង ២០០ មកតាំងបង្ហាញគ្រឿងចក្រ និងគ្រឿងម៉ាស៊ីនទំនើប ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងដំណោះស្រាយនវានុវត្តន៍សម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា។
ព្រឹត្តិការណ៍រយៈពេលបួនថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ខែសី ហានេះ រួមមានពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរ ជាតិ (CIMIF 2026) ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ (CTG 2026) និងពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការបោះពុម្ព និងការវេចខ្ចប់កម្ពុជាអន្តរជាតិ លើកទី១០។ ពិព័រណ៍ទាំងនេះមានគោលបំណងជំរុញការផ្ទេរបច្ចេកវិទ្យា បង្កើតភាពជាដៃគូធុរកិច្ច និងបើកឱកាសវិនិយោគថ្មីៗ។
ថ្លែងក្នុងពិធីបើកពិព័រណ៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រ សួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យសហគ្រាសកម្ពុជាចាប់យកបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនផលិតភាព លើកកម្ពស់គុណភាពផលិតផល និងពង្រឹងសមត្ថភាពប្រកួតប្រជែង។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ «បញ្ញាសិប្បនិម្មិត (AI) ស្វ័យប្រវត្តិកម្មក្នុងខ្សែច្រវាក់ផលិតកម្ម បច្ចេកវិទ្យារ៉ូបូត បច្ចេកវិទ្យាឌីជីថល និងផលិតកម្មឆ្លាតវៃ កំពុងក្លាយជាកត្តាកំណត់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសនីមួយៗ។ សម្រាប់ការប្រកួតប្រជែងសកល កម្ពុជាមិនអាចនៅក្រៅសង្វៀននេះបានទេ។ យើងត្រូវចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម លើកកម្ពស់គុណភាពផលិតផល និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសរបស់យើង»។
គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រដែលបានចុះបញ្ជី និងកំពុងដំណើរការចំនួន ៣ ៣៥៧ រោងចក្រ