旅游部与Compass Advertising合作推广柬埔寨










分类旅游
地点金边
来源柬埔寨旅游部
发布时间2026/08/19 09:00
详情描述
柬埔寨旅游部部长胡哈近日在金边会见Compass Advertising公司创始人宁西纳及其团队,双方就加强旅游市场推广、宣传及举办国内外旅游活动展开讨论,旨在提升柬埔寨旅游业竞争力,吸引更多国内外游客。
宁西纳表示,公司计划与旅游部及柬埔寨旅游市场推广与宣传委员会(CTB)深化合作,通过参与策划各类旅游活动,有效推广柬埔寨旅游目的地。胡哈部长对该公司过往的活动组织能力表示认可,包括曾参与邀请拳击手曼尼·帕奎奥、举办Gumball 3000拉力赛及国际青年商会(JCI)亚太地区大会等项目。
胡哈部长鼓励该公司继续与旅游部及CTB合作,重点针对河流节、海洋节、生态旅游节、山地节等年度活动,以及未来计划举办的各类国家级和国际级活动进行市场营销与公共关系推广。双方将利用公司的行业经验与合作伙伴网络,吸引国际知名艺人及大型国际活动落地柬埔寨,以丰富旅游产品,提升柬埔寨的国际知名度。
此外,旅游部建议该公司利用其在新加坡、马来西亚及越南等海外市场的资源,宣传柬埔寨旅游潜力,并支持“绿色季节旅游”活动。双方合作领域还涵盖电影旅游、夜间游览古迹、美食旅游、体育旅游及国际音乐会等。针对计划于2026年在西哈努克省举办的海洋节,胡哈部长邀请该公司提交策划方案,以提升活动的创新性与经济效益。
📋 简要摘要 ▸
柬埔寨旅游部与Compass Advertising公司达成合作,旨在通过市场推广和活动策划,吸引更多国内外游客,提升柬埔寨旅游业的竞争力。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Compass Advertising ចាប់ដៃគ្នាជំរុញការទាក់ទាញព្រឹត្តិការណ៍លំដាប់អន្តរជាតិមកកម្ពុជា និងលើកកម្ពស់ព្រឹត្តិការណ៍ទេសចរណ៍ជាតិ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន Compass Advertising Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្រិតជាតិ និងអន្តរជាតិនៅកម្ពុជា ព្រមទាំងរួមគ្នាបង្កើតតម្លៃបន្ថែមដល់ផលិតផល និងព្រឹត្តិការណ៍ទេសចរណ៍នានា សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។
នាឱកាសនៃកិច្ចជំនួបដ៏មានសារៈសំខាន់នេះ លោកស្រី ណេង ស៊ីណាត បានបង្ហាញពីបំណងពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍ និង CTB ដោយចូលរួមបង្កើតតម្លៃបន្ថែមដល់កម្មវិធី និងព្រឹត្តិការណ៍នានា ព្រមទាំងស្វែងយល់អំពីគម្រោង និងផែនការព្រឹត្តិការណ៍ទេសចរណ៍នាពេលខាងមុខ ដើម្បីសិក្សាលទ្ធភាពចូលរួម និងរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងចំទីផ្សារគោលដៅ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រុមហ៊ុន Compass Advertising Co., Ltd. ដែលបានចូលរួមរៀបចំ និងផ្សព្វផ្សាយព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិជាច្រើននៅកម្ពុជា រួមមានការអញ្ជើញតារាប្រដាល់ពិភពលោក Manny Pacquiao ព្រឹត្តិការណ៍ Gumball 3000 និងមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសភាយុវជនអន្តរជាតិ (JCI) ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តចូលរួមជាមួយក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) លើការធ្វើទីផ្សារ ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ដើម្បីពង្រីកការចូលរួមពីទេសចរក្នុងស្រុក និងទាក់ទាញទេសចរអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍ប្រចាំឆ្នាំ ដូចជា បុណ្យទន្លេ បុណ្យសមុទ្រ បុណ្យអេកូទេសចរណ៍ និងបុណ្យភ្នំ ព្រមទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផ្សេងៗទៀតដែលកម្ពុជាគ្រោងរៀបចំនាពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យមានការពង្រឹងកិច្ចសហការលើការទាក់ទាញសិល្បករ តារាចម្រៀង និងព្រឹត្តិការណ៍អន្តរជាតិល្បីៗមកកម្ពុជា ដោយប្រើប្រាស់បទពិសោធន៍ និងបណ្តាញដៃគូរបស់ក្រុមហ៊ុន ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ បង្កើនភាពរស់រវើកនៃគោលដៅ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនចូលរួមផ្សព្វផ្សាយរូបភាពវិជ្ជមាន និងសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈបណ្តាញ និងដៃគូរបស់ក្រុមហ៊ុននៅទីផ្សារបរទេស ជាពិសេសសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ព្រមទាំងគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)» និងការជំរុញអំណាចទន់ (Soft Power) តាមរយៈទេសចរណ៍ភាពយន្ត ទស្សនាប្រាសាទនាពេលរាត្រី ទេសចរណ៍ម្ហូបអាហារ ការប្រគំតន្ត្រីអន្តរជាតិ ទេសចរណ៍កីឡា និងព្រឹត្តិការណ៍ទេសចរណ៍នានា។
ដោយឡែក សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំ២០២៦ ដែលគ្រោងរៀបចំនៅខេត្តព្រះសីហនុ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Compass Advertising Co., Ltd. សិក្សា និងលើកសំណើមកក្រសួងទេសចរណ៍ ដើម្បីចូលរួមរៀបចំព្រឹត្តិការណ៍ឱ្យកាន់តែមានភាពច្នៃប្រឌិត ទាក់ទាញ និងបង្កើតតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមនឹងនេះ ករណីមានលទ្ធភាពទាក់ទាញព្រឹត្តិការណ៍ ឬតារាអន្តរជាតិល្បីៗមកសម្តែងនៅកម្ពុជា ក្រុមហ៊ុនអាចសិក្សា និងលើកជាសំណើ ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពសហការជាមួយក្រសួងទេសចរណ៍។
ជំនួបនេះ បានបង្ហាញពីការបន្តពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការប្រើប្រាស់ការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងព្រឹត្តិការណ៍ជាចលករជំរុញទេសចរណ៍ ដើម្បីលើកកម្ពស់ភាពទាក់ទាញនៃ «គោលដៅកម្ពុជា» និងរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានភាពរស់រវើក ប្រកួតប្រជែង និងរីកចម្រើនប្រកបដោយចីរភាព។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦