S-21监狱幸存者布·孟离世 柬埔寨各界举行悼念

事件时间2026-08-19
地点干拉省
来源柬埔寨国家电视台
发布时间2026/08/19 18:46
详情描述
2026年8月19日下午,柬埔寨各界代表在干拉省波涅勒县沙代乡达梅村,为S-21监狱幸存者布·孟举行7日祭悼念仪式。
柬埔寨国家电视台消息显示,柬埔寨法院特别法庭(ECCC)代理行政长官、内阁国务秘书克拉尼·托尼率领代表团出席仪式,对布·孟的离世表示哀悼。
布·孟是S-21监狱(吐斯廉监狱)仅存的7名幸存者之一,当年因具备绘画技能而得以幸存。克拉尼·托尼在仪式上表示,布·孟的离世是历史见证人的重大损失,他曾作为民事原告参与了ECCC第001号和第002号案件的审理。
布·孟生前通过其证词,协助揭露了红色高棉政权时期的罪行,为寻求正义及记录历史真相做出了贡献,其留下的历史证言被视为留给后代的重要资料。
📋 简要摘要 ▸
S-21监狱幸存者布·孟于近日离世,柬埔寨各界代表出席其7日祭悼念仪式,缅怀这位历史见证人。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម ក្រាញ់ តូនី ដឹកនាំគណៈប្រតិភូ អ.វ.ត.ក. ចូលរួមពិធីបុណ្យទក្ខិនានុប្បទានគំរប់គម្រប់ខួប ៧ថ្ងៃ សពលោក ប៊ូ ម៉េង
នារសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការ
គណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទី អ.វ.ត.ក. បានអញ្ជើញដឹកនាំគណៈប្រតិភូ អ.វ.ត.ក. ចូលរួមក្នុងពិធីបុណ្យទក្ខិនានុប្បទានគម្រប់ខួប ៧ថ្ងៃ សពលោក ប៊ូ ម៉េង អតីតអ្នករស់រានមានជីវិតមួយរូបពីមន្ទីរសន្ដិសុខ ស-២១។ ពិធីនេះបានប្រព្រឹត្ដទៅនៅភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តម ក្រាញ់ តូនី និងគណប្រតិភូបានបង្ហាញនូវសមានចិត្តចូលរួមរំលែកទុក្ខចំពោះការបាត់បង់ដ៏ធំធេងនេះ។ ឯកឧត្តមបានលើកឡើងថា មរណភាពរបស់លោក ប៊ូ ម៉េង គឺជាការបាត់បង់នូវសាក្សីប្រវត្តិសាស្ត្រដ៏សំខាន់មួយរូបចំពោះឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរដែលបានប្រព្រឹត្តឡើងក្នុងរបបដ៏ឃោរឃៅប្រល័យពូជសាសន៍ខ្មែរក្រហម ជាពិសេសចំពោះប្រវត្តិនិងសោកនាដកម្មដែលបានកើតឡើងនៅអតីតមន្ទីរសន្ដិសុខ ស-២១ (គុកទួលស្លែង) ក្នុងរបបខ្មែរក្រហម។
ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋបាលស្ដីទី អ.វ.ត.ក. បានរំលេចពីការរួមចំណែកយ៉ាងសំខាន់របស់លោក ប៊ូ ម៉េង ក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០១ និងសំណុំរឿ ០០២ នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ការចូលរួមរបស់លោក ប៊ូ ម៉េង បានរួមចំណែកដល់ដំណើរការស្វែងរកយុត្តិធម៌ ការបង្ហាញការពិតអំពីឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហម និងជួយបន្សល់ទុកនូវសក្ខីកម្មប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។
សូមបញ្ជាក់ថា លោក ប៊ូ ម៉េង ដែលជាអ្នករស់រានមានជីវិតម្នាក់ក្នុងចំណោមអ្នករស់រានមានជីវិត៧នាក់ចុងក្រោយពីមន្ទីរ ស-២១ ដោយសារជំនាញផ្នែកគំនូររបស់លោក។ អស់រយៈពេលជាច្រើន ទសវត្សរ៍កន្លងមក លោកបានរស់នៅជាមួយរបួសផ