柬埔寨反毒品部门警告造谣者 严惩社交媒体虚假指控


分类治安
事件时间2026-07-16
地点金边
来源朱鹭传媒
发布时间2026/07/16 19:32
详情描述
2026年7月16日,柬埔寨反毒品部门针对社交媒体上的虚假指控发布官方声明。
此前,Facebook用户“Ren Chanrith”于7月14日发布信息,指控执法人员在执行公务过程中勒索民众,称其以释放被捕人员为条件索要钱财。反毒品部门快速反应小组随即介入调查,并于7月16日对该账号持有人进行了问询。调查结果显示,上述指控缺乏事实依据,也未提供任何有效证据。
反毒品部门指出,此类虚假信息严重损害了警队声誉。官方数据显示,2026年上半年,该部门共破获毒品案件5,714起,逮捕涉案人员14,054名,并缴获毒品超过2,485公斤。
目前,反毒品部门已要求该账号持有人立即更正或删除相关不实内容。若当事人拒绝配合,执法部门将依法追究其法律责任,不予宽贷。
📋 简要摘要 ▸
柬埔寨反毒品部门发布声明,驳斥Facebook用户“Ren Chanrith”关于执法人员勒索民众的虚假指控。经调查,该指控缺乏事实依据。部门强调此类造谣行为严重损害警队声誉,将依法追究造谣者法律责任。
📋 完整原文 ▸
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ព្រមានចាត់វិធានការច្បាប់លើម្ចាស់គណនី Facebook ឈ្មោះ «Ren Chanrith» រឿងផ្សាយព័ត៌មានមិនពិត
ក្រុមការងារប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចេញសេចក្តីបំភ្លឺទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ **"Ren Chanrith"** កាលពីថ្ងៃទី១៤ ខែកកក្ដា ឆ្នាំ២០២៦ ដែលបានទម្លាក់កំហុសខុសការពិតលើមន្ត្រីអនុវត្តច្បាប់ថា បានចាប់ប្រជាពលរដ្ឋស្លូតត្រង់ទៅជំរិតយកប្រាក់ («កៀបស៊ី») ជាថ្នូរនឹងការដោះលែង។
ក្រោយការចុះពិនិត្យ និងសាកសួរដេញដោលផ្ទាល់ជាមួយម្ចាស់គណនីនៅថ្ងៃទី១៦ ខែកក្កដា សមត្ថកិច្ចបានរកឃើញថា ការបង្ហោះនោះគឺពុំមានមូលដ្ឋានច្បាប់ ឬភស្តុតាងច្បាស់លាស់ទាល់តែសោះ។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានបំភ្លៃនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងទឹកចិត្តរបស់មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ដែលបាននិងកំពុងខិតខំប្តូរផ្តាច់ លះបង់កម្លាំងកាយចិត្តទាំងយប់ទាំងថ្ងៃដើម្បីបង្ក្រាបបទល្មើស និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាក់ស្តែង គ្រាន់តែក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ មន្ត្រីជំនាញសម្រេចបានស្នាដៃធំធេងដោយបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៥,៧១៤ ករណី ឃាត់ខ្លួនជនសង្ស័យ ១៤,០៥៤ នាក់ និងរឹបអូសសារធាតុញៀនបានជាង ២ តោន ៤៨៥ គីឡូក្រាម។
ជាវិធានការបន្ត សមត្ថកិច្ចជំនាញបានដាក់ឱសានវាទតម្រូវឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ ធ្វើការកែតម្រូវ ឬដកចេញនូវព័ត៌មានមិនពិតដែលខ្លួនបានផ្សព្វផ្សាយនោះជាបន្ទាន់។ ក្នុងករណីម្ចាស់គណនីនៅតែរឹងរូស មិនព្រមអនុវត្តតាមការណែនាំសេចក្តីបំភ្លឺនេះទេ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននឹងចាត់វិធានការអនុវត្តទៅតាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ។
🌐[Website](https://troryorng.com/) 📘[អានអត្ថបទពេញ](https://www.facebook.com/share/1MPoAJ3P8c/?mibextid=wwXIfr) 👉[JOIN US](http://t.me/troryorngmedia)
——
Page [Troryorng News](https://www.facebook.com/TroryorngOfficial)
Page [Troryorng TV](https://www.facebook.com/Yuvavey)
Page [Troryorng សង្គម](https://www.facebook.com/troryorng.entertainment)
Page [Troryorng Spots](https://www.facebook.com/troryorngsports)
[www.troryorng.com](https://troryorng.com/)