卫生部官员视察磅通省两家公立医院督导服务
分类医疗
事件时间2026-09-11
地点磅通省
来源柬埔寨卫生部
发布时间2026/09/13 16:09
详情描述
2026年9月9日至11日,柬埔寨卫生部国务秘书凯拉塔博士(Dr. Kea Ratha)与副国务秘书班布塔(Ban Butha)率队前往磅通省,对当地两家公立医院——巴莱桑托医院(Baray Santuk Referral Hospital)及斯通医院(Stoung Referral Hospital)进行视察,旨在强化医院管理并提升医疗服务质量。
在视察期间,凯拉塔博士传达了卫生部对基层医疗工作的要求,强调医护人员应秉持专业精神与职业道德,在提供医疗服务时确保公平性与高效性,并始终将患者安全置于首位。
针对当前登革热疫情,凯拉塔博士要求卫生部门与地方当局合作,加强对民众的预防宣传。具体措施包括清理积水容器、清除轮胎及废弃物等蚊虫滋生源、在水缸中投放灭蚊药(Abate)、使用蚊帐以及穿着长袖衣物。同时,他提醒民众若出现高烧症状,应立即前往最近的医院或卫生中心就医,严禁自行购药治疗,以确保及时救治。
此次视察是落实柬埔寨政府“五角战略”第一阶段及卫生领域优先政策的重要环节,旨在推进全民健康覆盖。卫生部已组建专门工作组,对省、县级医院及卫生中心进行持续督导,以提升基层医疗机构的诊疗能力。此外,政府已于2025年投入预算,用于支持61家一级及二级医院的设施升级,重点增强其手术及急救服务能力。
📋 简要摘要 ▸
卫生部国务秘书凯拉塔博士近日率队视察磅通省巴莱桑托医院及斯通医院,重点督导医疗服务质量,并传达了卫生部对提升基层医疗水平的要求。
📋 完整原文 ▸
ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន ០២ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ធំ។
——
ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន ០២ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ រួមមាន មន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក និងមន្ទីរពេទ្យបង្អែកស្ទោង។
ក្នុងឱកាសបំពេញបេសកកម្មនេះ ឯកឧត្ដមបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ដែលបានលះបង់ខ្ពស់ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងគិតគួរពីសុវត្ថិភាពអ្នកជំងឺជាចម្បង។
ឆ្នាំនេះ ជំងឺគ្រុនឈាមបានផ្ទុះឡើងខ្លាំង ឯកឧត្ដមបណ្ឌិត បានណែនាំដល់មន្ត្រីសុខាភិបាល ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ដូចជាការបំបាត់ជម្រកមូសខ្លា គឺត្រូវលាងសម្អាត និងគ្របពាង ឬអាងទឹកឱ្យបានជិត ផ្លាស់ប្តូរទឹកនៅក្នុងថូផ្កា និងរៀបចំអនាម័យជុំវិញផ្ទះ ដោយកម្ទេចចោលនូវសម្ភារៈដែលអាចដក់ទឹកបាន ដូចជា សំបកកង់ឡាន សំបកដូង កំប៉ុង និងផ្លាស្ទិក ជាដើម។ ត្រូវដាក់ថ្នាំអាបាត (Abate) ក្នុងពាងទឹក កាប់ឆ្ការព្រៃជុំវិញផ្ទះ ដេកក្នុងមុង ឬមុងជ្រលក់ថ្នាំជានិច្ច និងស្លៀកពាក់ខោអាវដៃវែងជើងវែង។ ប្រសិនបើពិនិត្យ ឃើញសមាជិកគ្រួសារមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវបញ្ជូនទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិតបំផុតជាប្រញាប់ ដោយជៀសវាងដាច់ខាតនូវ ការទិញថ្នាំលេប ឬព្យាបាលដោយខ្លួនឯងនៅផ្ទះ ដើម្បីធានាសុវត្ថិភាព និងសង្គ្រោះជីវិតបានទាន់ពេលវេលា។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែគិតគូពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៅក្នុងនោះ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។
ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ រាជរដ្ឋាភិបាលបានផ្តល់ថវិកាសម្រាប់អភិវឌ្ឍមន្ទីរពេទ្យចំនួន៦១ កំរិត១ និងកំរិត២ ឱ្យមានសមត្ថភាពផ្នែកវះកាត់ សង្គ្រោះបន្ទាន់ សង្រ្គោះទារក និងថែទាំអ្នកជំងឺធ្ងន់ធ្ងរ ដេីម្បីកាត់បន្ថយការបញ្ជូនទៅមន្ទីរពេទ្យថ្នាក់ជាតិ កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)