柬埔寨卫生部推动私立医院疫苗接种规范化 提升覆盖率
分类医疗政策
事件时间2026-06-10 08:00
地点金边
来源柬埔寨卫生部
发布时间2026/06/11 14:27
详情描述
2026年6月10日,柬埔寨卫生部在国家妇幼保健中心举办了关于私立医疗机构疫苗接种的咨询研讨会。此次会议由卫生部国务秘书布拉·索潘纳里(Prak Sophannary)主持,旨在将私立医疗机构纳入国家疫苗接种体系,通过公私合作提升全国疫苗接种覆盖率。
会议重点讨论了四项核心目标:探讨有效的实施路径、制定全面的疫苗接种指导原则、推动私立医疗机构签署合作协议,以及强化各方协作以提高接种率。
卫生部在会上提出五点具体要求:首先,加强公共与私立医疗部门的协作,严格执行国家项目指南,确保接种标准与报告机制统一;其次,严格把控疫苗储存、准备及接种过程中的质量与安全标准;第三,强化数据报告与整合工作,实现私立机构与国家系统的数据对接,为决策提供完整依据;第四,提升服务可及性与公平性,要求私立机构提供价格合理的接种服务,重点覆盖弱势群体、流动人口及未完成疫苗接种的儿童;第五,加大疫苗益处的宣传力度,提升公众对私立医疗机构接种服务的信任度。
出席此次研讨会的共有57人,包括卫生部顾问、国家妇幼保健中心负责人、世界卫生组织(WHO)驻柬代表、联合国儿童基金会(UNICEF)及克林顿健康倡议组织(CHAI)代表,以及来自金边、干拉、实居、磅湛和茶胶等省市的卫生部门及私立医疗机构代表。
📋 简要摘要 ▸
柬埔寨卫生部近日举办咨询研讨会,旨在将私立医疗机构纳入国家疫苗接种体系。会议重点讨论了疫苗储存标准、数据报告机制及服务公平性,计划通过公私合作提升全国疫苗接种覆盖率,确保私立医疗机构提供符合标准的疫苗接种服务。
📋 完整原文 ▸
សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការផ្ដល់ថ្នាំបង្ការនៅមូលដ្ឋានសុខាភិបាលឯកជន។
———
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាគណៈអធិបតីបើកក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការផ្ដល់ថ្នាំបង្ការនៅមូលដ្ឋានសុខាភិបាលឯកជន នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក។
គោលបំណងនៃសិក្ខាសាលា៖
១. ពិភាក្សា ស្វែងរកធាតុចូលសំខាន់ៗ ដែលមានប្រសិទ្ធភាព
២. បង្កើតគោលការណ៍ណែនាំ ស្តីពីការផ្តល់ថ្នាំបង្ការនៅមូលដ្ឋានសុខាភិបាល មានភាពគ្រប់ជ្រុងជ្រោយ
៣. មូលដ្ឋានសុខាភិបាលឯកជន យល់ស្របក្នុងការរៀបចំកិច្ចព្រមព្រៀង
៤. បង្កើនការសហការ និងបង្កើនអត្រាគ្របដណ្តប់ថ្នាំបង្ការ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានផ្ដល់ជា**អនុសាសន៍ដូចខាងក្រោម៖**
**១. ពង្រឹងកិច្ចសហការរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជនតាមរយៈការ**អនុវត្តគោលណែនាំរបស់កម្មវិធីជាតិ រក្សាបណ្តាញទំនាក់ទំនង និងយន្តការសម្របសម្រួល ដើម្បីធានាបានស្តង់ដារសម្រាប់ការផ្តល់ថ្នាំបង្ការ និងការរាយការណ៍បានពេញលេញ។
**២. យកចិត្តទុកដាក់លើការរក្សាស្តង់ដារគុណភាព និងសុវត្ថិភាពក្នុង**ការរក្សាទុកវ៉ាក់សាំង ការរៀបចំ និងការផ្តល់វ៉ាក់សាំង។
**៣.** **ពង្រឹងការរាយការណ៍ទិន្នន័យ និងការរួមបញ្ចូល**ទិន្នន័យ ដើម្បីធ្វើឱ្យគុណភាពទិន្នន័យកាន់តែមានភាពពេញលេញ សម្រាប់ធ្វើការសម្រេចចិត្តផ្អែកលើភស្តុតាង។
**៤. ធ្វើឱ្យប្រសើរឡើងការទទួលបានសេវា និងការលើកកម្ពស់សមធម៌ **ត្រូវធ្វើយ៉ាងណាឱ្យសេវាផ្តល់ថ្នាំបង្ការនៅមូលដ្ឋានសុខាភិបាលឯកជនដំណើរការ និងមានតម្លៃសមរម្យ ជាពិសេសសម្រាប់ប្រជាជនដែលងាយរងគ្រោះ ប្រជាជនចល័ត និងក្រុមកុមារដែលមិនបានទទួលវ៉ាក់សាំងគ្រប់ចំនួន។
**៥.** **ការលើកកម្ពស់ការយល់ដឹង ពីផលប្រយោជន៍របស់វ៉ាក់សាំង និងលើកកម្ពស់តម្រូវការ**
ការបង្កើនការយល់ដឹងរបស់សាធារណជន អំពីសារៈសំខាន់នៃវ៉ាក់សាំង ការផ្តល់វ៉ាក់សាំងនៅមូលដ្ឋានសុខាភិបាលឯកជន អាចជួយបង្កើនអត្រាគ្របដណ្តប់វ៉ាក់សាំង និងលើកកម្ពស់ការជឿទុកចិត្ត។
សូមជម្រាបផងដែរថា សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ សាន់ ច័ន្ទសឿន ទីប្រឹក្សាក្រសួងសុខាភិបាល, ឯកឧត្តមវេជ្ជបណ្ឌិត ជា គឹមលី ទីប្រឹក្សាក្រសួងសុខាភិបាល, លោកស្រីសាស្រ្តាចារ្យជំនួយ **គឹម រ័ត្ននា **នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, Dr. Makiko Iijima តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, តំណាងអង្គការ UNICEF, តំណាងអង្គការ CHAI និងលោកលោកស្រីជាតំណាងមកពីមន្ទីរសុខាភិបាល និងមូលដ្ឋានសុខាភិបាលឯកជន នៅរាជធានីភ្នំពេញ, កណ្ដាល, កំពង់ស្ពឺ, កំពង់ចាម និងតាកែវ សរុបចំនួន ៥៧រូប។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)