柬埔寨卫生部拟加强传统医药研究 寻求与国际机构合作










分类政策
事件时间2026-06-12 09:00
地点金边
来源柬埔寨卫生部
发布时间2026/06/14 10:29
详情描述
2026年6月12日上午,柬埔寨卫生部国务秘书吴康在金边会见青年发展部(YDD)代表团,双方就传统医药的学术研究、人才培养及私营领域投资合作进行探讨。此次代表团由RCEP产业合作委员会执行代表兼柬埔寨高级顾问莫顺坎(Mo ShunKan)带队。
吴康表示,柬埔寨卫生部正致力于提升医疗服务质量,其中包括加强传统医学的规范化与专业化。卫生部计划将传统医药培训课程正式纳入卫生科学大学的教学体系,并重点提升国家传统医学研究中心的研究能力与业务水平。
针对双方的合作意向,吴康建议青年发展部及相关机构先行准备概念说明书(Concept Note)及谅解备忘录(MOU)草案,提交至卫生部相关部门及国家传统医学研究中心进行审核与评估,后续将呈报卫生部部长审批。
出席此次会议的人员还包括柬埔寨卫生部技术副总干事、国家传统医学研究中心负责人、国际合作部门代表以及相关技术官员。
📋 简要摘要 ▸
柬埔寨卫生部国务秘书吴康会见青年发展部代表团,双方探讨传统医药的学术研究、人才培养及私营领域投资。卫生部计划将传统医药培训纳入卫生科学大学,并加强国家传统医学研究中心能力,后续将通过签署谅解备忘录推进合作。
📋 完整原文 ▸
ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនៃអង្គការអភិវឌ្ឍន៍យុវជន (Youth Development Department - YDD) ក្រោមអង្គការសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា និងក្រុមប្រឹក្សាសមាគមកម្ពុជា-ចិន។
——
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនៃអង្គការអភិវឌ្ឍន៍យុវជន (Youth Development Department - YDD) ក្រោមអង្គការសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា និងក្រុមប្រឹក្សាសមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្តូរចំណេះដឹង ការវិនិយោគពីវិស័យឯកជន ស្វែងយល់ពីវឌ្ឍនភាព និងគំនិតផ្តួចផ្តើមនានា ទាក់ទងនឹងការអភិវឌ្ឍន៍ឱសថបុរាណនៅកម្ពុជា។
ក្នុងជំនួបនេះ ប្រតិភូនៃអង្គការអភិវឌ្ឍន៍យុវជន (YDD) ដឹកនាំដោយ លោក Mo ShunKan ប្រតិភូប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP និងជាទីប្រឹក្សាជាន់ខ្ពស់ប្រចាំកម្ពុជា បានគោរពជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការ អំពីចក្ខុវិស័យរបស់អង្គការក្នុងការគាំទ្រក្នុងការពង្រឹង និងពង្រីកវិសាលភាពឱសថបុរាណនៅកម្ពុជា ដោយស្នើសុំការសហការជាមួយក្រសួងសុខាភិបាល ទៅលើកិច្ចការឱសថបុរាណនេះ។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់អង្គការ ដែលស្របតាមគោលនយោបាយរាជរដ្ឋាភិបាលចក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ហេីយគំនិតផ្តួចផ្តើមនេះ រួមបញ្ចូលទាំងការលើកកម្ពស់ និងពង្រឹងគុណភាពផ្នែកវេជ្ជសាស្ត្របុរាណផងដែរ។ ឯកឧត្តមវេជ្ជបណ្ឌិត បានជម្រាបទៅគណៈប្រតិភូអង្គការអំពីការយកចិត្តទុកដាក់ខ្ពស់ របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងការដាក់បញ្ចូលកម្មវិធីបណ្តុះបណ្តាលផ្នែកឱសថបុរាណ ទៅក្នុងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចហេីយក៏រួមបញ្ចូលការពង្រឹងគុណភាព និងសមត្ថភាពផ្នែកឱសថបុរាណ ក៏ដូចជាការពង្រឹង និងពង្រីកសមត្ថភាពរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណផងដែរ។
តាមរយៈជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ជូនទៅអង្គការអំពីការរៀបចំជា Concept Note និងMOU ដើម្បីដាក់ជូននាយកដ្ឋានពាក់ព័ន្ធ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ ដើម្បីពិនិត្យ និងផ្តល់យោបល់ មុននឹងស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី។
នៅក្នុងជំនួបពិភាក្សានេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេសសុខាភិបាល ប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងប្រធានការិយាល័យបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)