劳工部部长










分类经济
事件时间2026-10-01 08:00
地点西哈努克省
来源柬埔寨劳工部
发布时间2026/10/01 15:31
详情描述
2026年10月1日,柬埔寨劳工部部长亨索在西哈努克省中柬友谊理工学院主持召开会议,主题为“提升职场行为与工作关系”。来自西哈努克省130家工厂的近300名企业代表参加了此次会议。
会议旨在通过加强职场沟通与管理,提升生产力并维护劳资关系和谐。亨索部长强调,企业应营造尊重与专业的职场环境,严禁使用不当言辞或行为,以免损害员工尊严及工作氛围。他要求雇主、管理人员与员工共同遵守法律及内部规章,在柬工作的外籍人员需了解并尊重当地文化、习俗及他人尊严。
针对企业内部管理,亨索建议企业强化沟通机制,定期检查人力资源管理系统,并及时改进不足。企业应在劳资矛盾初期介入处理,可通过设立投诉或建议箱等方式,确保问题得到及时解决。
为提升管理水平,劳工部鼓励行政及人力资源部门人员参加国家劳动学院的培训,并学习应用人工智能技术,以增强对相关法律法规的理解。目前,劳工部已将《劳动法》翻译为英语、中文、韩语及日语版本,以帮助外籍管理人员了解自身权利与义务。
劳工部将继续推行“会面、解释与提醒”的工作方法,以预防职场问题重复发生,并致力于实现“一企业一和谐社区”的目标。劳工部将与地方政府、工会及雇主协会合作,共同构建安全、守纪、相互尊重且具备良好协作的职场环境。
📋 简要摘要 ▸
劳工部部长亨索在西港主持会议,要求当地近300家企业代表加强职场沟通与管理,以提升生产力并维护劳资关系和谐。
📋 完整原文 ▸
ក្រសួងការងារ ជំរុញសហគ្រាស រោងចក្រនៅខេត្តព្រះសីហនុ ពង្រឹងឥរិយាបថ និងទំនាក់ទំនងការងារ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងផលិតភាព
(ព្រះសីហនុ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី "ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងការងារនៅកន្លែងធ្វើការ" នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ជិត ៣០០នាក់ មកពីរោងចក្រចំនួន ១៣០ ក្នុងខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការប្រាស្រ័យទាក់ទងដោយវិជ្ជាជីវៈ ការគោរពសេចក្ដីថ្លៃថ្នូរគ្នាទៅវិញទៅមក ការលើកកម្ពស់ផលិតភាពការងារ និងស្ថិរភាពការងារ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងបរិយាកាសការងារប្រកបដោយការគោរព និងវិជ្ជាជីវៈ ដោយចៀសវាងការប្រើពាក្យសម្ដី ឥរិយាបថ ឬសកម្មភាពមិនសមរម្យ ដែលអាចប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ទំនាក់ទំនងការងារ និងបរិយាកាសនៅកន្លែងធ្វើការ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា និយោជក អ្នកគ្រប់គ្រង និងកម្មករនិយោជិត ត្រូវរួមគ្នាអនុវត្តច្បាប់ និងបទបញ្ជាផ្ទៃក្នុង ខណៈជនបរទេសដែលធ្វើការនៅកម្ពុជា ត្រូវបំពេញលក្ខខណ្ឌតម្រូវស្របតាមច្បាប់ ឈ្វេងយល់ និងគោរពវប្បធម៌ ទំនៀមទម្លាប់ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់ម្ចាស់ និងនាយកសហគ្រាស ឱ្យពង្រឹងគោលការណ៍ និងយន្តការផ្ទៃក្នុងសម្រាប់ការប្រាស្រ័យទាក់ទងប្រកបដោយការគោរព ពិនិត្យ និងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សជាប្រចាំ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៅគ្រប់កម្រិត និងកែលម្អចំណុចខ្វះខាតឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ សហគ្រាសត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហារវាងនិយោជក និងកម្មករនិយោជិតតាំងពីដំណាក់កាលដំបូង និងអាចរៀបចំប្រអប់បណ្ដឹង ឬប្រអប់ទទួលសំណូមពរ ដើម្បីឱ្យបញ្ហាផ្សេងៗត្រូវបានទទួល និងដោះស្រាយបានទាន់ពេលវេលា។
ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអ្នកគ្រប់គ្រង និងបុគ្គលិកដែលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ចូលរួមវគ្គបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិការងារ និងរៀនប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដើម្បីសម្រួលដល់ការឈ្វេងយល់របស់អ្នកគ្រប់គ្រងជាជនបរទេស ក្រសួងក៏បានបកប្រែច្បាប់ស្ដីពីការងារជាភាសាអង់គ្លេស ចិន កូរ៉េ និងជប៉ុន ដើម្បីបង្កើនការយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ច និងលើកកម្ពស់វប្បធម៌អនុលោមភាពនៅសហគ្រាស។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងផ្ដល់អាទិភាពលើការអនុវត្តវិធីសាស្ត្រ "ជួប ពន្យល់ និងរំឭក" ដើម្បីបង្កើនការយល់ដឹង កែសម្រួលឥរិយាបថ និងបង្ការកុំឱ្យបញ្ហាកើតឡើងដដែលៗនៅកន្លែងធ្វើការ ព្រមទាំងលើកកម្ពស់ការអនុលោមតាមច្បាប់ ពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងធានាបាននូវសុខដុមនីយកម្មក្នុងសហគ្រាស សំដៅសម្រេចបាន "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ"។
ក្រសួងនឹងបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមនិយោជក សហជីព និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ លើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងរួមគ្នាកសាងបរិយាកាសការងារប្រកបដោយសុវត្ថិភាព វិន័យ ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការល្អ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាស និងគណៈគ្រប់គ្រងទាំងអស់ នឹងយកចំណុចសំខាន់ៗ និងវិធានការដែលបានពិភាក្សា និងណែនាំទៅផ្សព្វផ្សាយ និងអនុវត្តឱ្យបានជាក់ស្ដែងនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្ររបស់ខ្លួន ដើម្បីលើកកម្ពស់ផលិតភាព រក្សាស្ថិរភាពការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕
#MLVT #HENGSour