柬埔寨卫生部推动医院安全管理 提升医疗服务质量

分类医疗
事件时间2026-11-27
地点金边
来源柬埔寨卫生部
发布时间2026/11/28 13:46

详情描述

2026年11月27日,柬埔寨卫生部国务秘书Koy Vanny主持召开线上会议,针对柬苏友谊医院、磅湛省立医院及暹粒省立医院开展的“JCI患者安全路径”项目进行评估。该项目旨在通过引入国际医疗卫生机构认证联合委员会(JCI)标准,系统性排查并补齐医疗服务中的安全短板,提升医院整体管理水平。 此次评估涵盖2025年至2027年的医疗安全执行情况。根据评估结果,上述三家医院在患者安全管理方面已取得阶段性进展,并获得JCI评估团队的认可。会议明确,该项目并非旨在进行医院间的排名竞争,而是通过识别各院在临床操作、流程管理中的具体漏洞,制定针对性的改进方案。 为进一步落实医疗质量提升,卫生部对三家试点医院提出四项具体要求:医院管理层需制定并执行月度行动计划,确保落实到各科室;持续监测并填补各医疗环节的薄弱点;将患者及其家属的需求置于医疗服务的核心位置;建立院内知识与经验共享机制,以提升医护团队的整体协作能力。 对于在上述三家医院就医的患者而言,这意味着医院内部正在推行更严格的医疗安全流程与质量监控。建议患者在就医过程中,积极配合院方推行的患者参与式管理,如主动向医护人员反馈病情及就医体验,这有助于医院更精准地识别服务短板并进行优化。
📋 简要摘要 ▸
柬埔寨卫生部国务秘书主持会议,针对三家重点医院(包括柬苏友谊医院)开展患者安全路径项目,旨在通过JCI国际标准提升医疗质量,改善患者就医环境。
📋 完整原文 ▸
កិច្ចប្រជុំជាមួយមន្ទីរពេទ្យគំរូទាំងបី នៃកម្មវិធីមាគ៌ាសុវត្ថិភាពអ្នកជំងឺរបស់គណៈកម្មាធិការចម្រុះអន្តរជាតិ (JCI Patient Safety Pathways)។ —— ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធប្រជុំនិម្មិត Zoom ស្តីពីការពិនិត្យ និងអង្កេតសុវត្ថិភាពអ្នកជំងឺគិតពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៧ នៅមន្ទីរពេទ្យគោលដៅចំនួន ៣ ដើម្បីជំរុញគុណភាព​វិស័យសុខាភិបាល​កម្ពុជា​ ឈានទៅរក​មាគ៌ាសុវត្ថិភាពអ្នកជំងឺ។ កិច្ចប្រជុំនេះផ្តោតលើការអនុវត្តការងារសុវត្ថិភាពអ្នកជំងឺ នៅមន្ទីរពេទ្យគោលដៅចំនួន៣ គឺ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តកំពង់ចាម និងមន្ទីរពេទ្យខេត្តសៀមរាប ដោយមានការណែនាំតាមអនុសាសន៍ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការគាំទ្របច្ចេកទេសដោយក្រុមកការងារ JCI។​ ការអនុវត្តការងារនេះ មិនមែនជាការប្រកួតប្រជែងនោះទេ តែជាការស្វែងរកចំណុចខ្លាំង និងចំណុចខ្វះចន្លោះរបស់មន្ទីរពេទ្យ ដើម្បីឈានទៅរកដំណោះស្រាយបំពេញភាពខ្វះចន្លោះ។ ជាលទ្ធផល ការអនុវត្តការងារសុវត្ថិភាពអ្នកជំងឺ នៅមន្ទីរពេទ្យទាំង៣ នេះ ទទួលបានការកោតសរសើរគួរជាទីពេញចិត្តពីគណៈកម្មការវាយតម្លៃ JCI។ ក្រោយពីស្តាប់បទបង្ហាញរបស់មន្ទីរពេទ្យទាំង៣ ទាក់ទងនឹងដំណើរការអនុវត្តការងារសុវត្ថិភាពអ្នកជំងឺតាមមន្ទីរពេទ្យ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន៤ រួមមាន៖ (១)ថ្នាក់ដឹកនាំមន្ទីរពេទ្យត្រូវដឹកនាំផែនការសកម្មភាពប្រចាំខែ និងអនុវត្តនៅតាមផ្នែកនីមួយៗ (២)ត្រូវស្វែងរកការខ្វះចន្លោះ និងធ្វើសកម្មភាពបំពេញភាពចន្លោះតាមប្រធានបទនីមួយៗ (៣)ការពង្រីកវិសាលភាពនៃការដាក់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺនៅកណ្តាល (៤)ការចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារជាមួយក្រុមការងារ។ កិច្ចប្រជុំមានការចូលរួមសរុបចំនួន ២២៥រូប មកពីនាយកដ្ឋានសេវាសុខភាព JCI មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យខេត្តកំពង់ចាម។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)