劳工经济全国会议金边闭幕 亨索提出强化技能与就业市场

劳工经济全国会议金边闭幕 亨索提出强化技能与就业市场
劳工经济全国会议金边闭幕 亨索提出强化技能与就业市场
劳工经济全国会议金边闭幕 亨索提出强化技能与就业市场
劳工经济全国会议金边闭幕 亨索提出强化技能与就业市场
劳工经济全国会议金边闭幕 亨索提出强化技能与就业市场
劳工经济全国会议金边闭幕 亨索提出强化技能与就业市场
劳工经济全国会议金边闭幕 亨索提出强化技能与就业市场
劳工经济全国会议金边闭幕 亨索提出强化技能与就业市场
劳工经济全国会议金边闭幕 亨索提出强化技能与就业市场
劳工经济全国会议金边闭幕 亨索提出强化技能与就业市场
1/10
分类劳工政策
事件时间2026-11-12
地点金边
来源柬埔寨劳工部
发布时间2026/11/12 21:10

详情描述

2026年劳工经济全国会议于11月12日下午在金边香格里拉酒店闭幕,劳工与职业培训部长亨索主持闭幕式。会议为期两天,主题为“劳动力市场转型与柬埔寨在东盟背景下的经济过渡:技能、技术与韧性”,其间讨论了6个议题,约300人参会,包括相关部委与机构代表、联合国驻柬机构、国际劳工组织、发展伙伴、雇主与工人代表及国内外嘉宾。 会议成果将作为制定行动计划的依据,也将用于推动《2026-2035年国家就业与工作政策》和《2026-2035年国家技术教育与职业培训政策》的落实。议题涉及宏观经济政策与劳动力市场的衔接、公私合作与数字化转型、人工智能与未来工作等。 亨索在会上表示,人工智能是新的技术变革,会使用它的人将获得更多机会,把想法转化为创新,并以更高效率完成工作。他向劳工部各级负责人提出几项要求:建设和现代化以数据为基础的劳动力市场信息系统,推动劳动力流动;加强私营部门与职业技术教育培训机构的直接合作,使技能培训对接雇主的实际需求;与商会、雇主协会合作,加快技能提升与转岗培训,同时向企业通报职业技术教育培训机构和技能发展基金提供的免费培训项目,鼓励企业派员工参加;并推广企业在提升技能水平和生产率方面的做法。 对在柬用工的企业而言,可直接操作的一条是:通过所属行业协会了解技能发展基金与职业技术教育培训机构的免费培训名额,为员工报名。会议还提出推动非正规经济转入正规体系、扩大社会保障覆盖;用工合规与技能认证要求可能相应趋严,企业可提前梳理员工证件与培训记录。
📋 简要摘要 ▸
2026年劳工经济全国会议在金边香格里拉酒店闭幕,劳工与职业培训部长亨索主持。会议主题聚焦东盟背景下的就业市场转型、技能与技术以及经济韧性,形成一批关于提升劳动者技能、推动非正规经济转入正规体系及扩大社会保障覆盖的政策建议。
📋 完整原文 ▸
សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៦ ទទួលបានធាតុចូល និងអនុសាសន៍គន្លឹះសម្រាប់ពង្រឹងជំនាញ និងតម្រង់ទិសដៅយុទ្ធសាស្ត្រកសាងទីផ្សារការងារកម្ពុជាប្រកបដោយភាពធន់ និងបរិយាបន្ន (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ “បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន៖ ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល” នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La។ លទ្ធផលនៃសន្និសីទនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តល់ជាធាតុចូល និងជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាព ក៏ដូចជាជំរុញការអនុវត្តឱ្យកាន់តែប្រសើរនៃឯកសារគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ នាពេលខាងមុខ។ ថ្លែងទៅកាន់អង្គសន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការ ILO ដៃគូអភិវឌ្ឍន៍ តំណាងនិយោជក កម្មករនិយោជិត និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិប្រមាណ​៣០០នាក់ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំសន្និសីទ ដៃគូសហការ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក៏ដូចជាកិច្ចខិតខំរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយភាពរលូន និងជោគជ័យគួរជាទីមោទនៈ។ តាមរយៈលទ្ធផលនៃកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៦ក្នុងរយៈពេល២ថ្ងៃមកនេះ ឯកឧត្តមបានបង្ហាញការចាប់អារម្មណ៍លើភាពប្រទាក់ក្រឡានៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងទីផ្សារការងារ, ភាពជាដៃគូរវាងរដ្ឋ និងឯកជន និងបរិវត្តកម្មធីវេត, បញ្ញាសិប្បនិម្មិត(AI) និងអនាគតនៃការងារ។ ឯកឧត្តមបានគូសបញ្ជាក់ថា AI ជាបរិវត្តកម្មបច្ចេកវិទ្យាថ្មី ដែលនឹងផ្តល់ឱកាសកាន់តែច្រើនដល់អ្នកចេះប្រើប្រាស់ក្នុងការបំប្លែងគំនិតទៅជានវានុវត្តន៍ និងការបំពេញការងារកាន់តែមានផលិតភាព និងប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានប្តេជ្ញាចិត្តក្នុងការបន្តជំរុញការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយ និងចំគោលដៅ ដោយឈរលើគោលដៅចម្បង គឺការលើកកម្ពស់លទ្ធផលទីផ្សារការងារឱ្យកាន់តែប្រសើរឡើងប្រកបដោយបរិយាបន្ន និងភាពធន់ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានឱកាសការងារល្អ ផលិតភាពខ្ពស់ និងលើកកម្ពស់ជីវភាពកាន់តែប្រសើរ។ ដើម្បីបំប្លែងលទ្ធផលសន្និសីទនេះឱ្យទៅជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយថ្នាក់ជាតិ ព្រមទាំងជំរុញឱ្យប្រសើរឡើងក្នុងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំនៃក្រសួងការងារ ឱ្យពង្រឹងធ្វើទំនើបកម្មនិងស្ថាបនូបនីយកម្មប្រព័ន្ធព័ត៌មានទីផ្សារការងារផ្អែកលើទិន្នន័យ និងការលើកកម្ពស់ចល័តភាពកម្លាំងពលកម្ម ព្រមទាំងពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងគ្រឹះស្ថានធីវេតផ្ទាល់ដើម្បីតម្រង់ទិសកម្មវិធីការបណ្តុះបណ្តាលជំនាញឱ្យឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់និយោជក។ ក្រៅពីនេះក៏ត្រូវពន្លឿនការលើកកម្ពស់ និងផ្លាស់ប្តូរជំនាញ ដោយធ្វើការជាមួយនឹងសមាគមធុរកិច្ចជន និងសមាគមនិយោជក ដើម្បីផ្ដល់ឱកាស និងជម្រាបជូនអំពីកម្មវិធីដែលគ្រឹះស្ថានធីវេត និងមូលនិធិអភិវឌ្ឍន៍ជំនាញមានដើម្បីជួយសហគ្រាសគ្រប់កម្រិតបញ្ជូនបុគ្គលិករបស់ខ្លួនទៅទទួលការបណ្តុះបណ្តាលដោយឥតគិតថ្លៃ, ជំរុញឱ្យមានការចែករំលែកការអនុវត្តល្អៗ និងភាពជោគជ័យរបស់សហគ្រាសក្នុងការជំរុញកម្រិតជំនាញនិងលើកកម្ពស់ផលិតភាពដល់សាធារណជន និងរួមគ្នាជំរុញការធ្វើអន្តរកាលសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធ និងការពង្រីករបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន៕ #MLVT #HENGSour