卫生部官员督导实居省基层医疗机构 强化公共卫生服务质量






分类医疗
事件时间2026-09-25
地点实居省
来源柬埔寨卫生部
发布时间2026/09/28 15:14
详情描述
9月25日至26日,柬埔寨卫生部副国务秘书毛坦安对实居省内的4个卫生中心进行了实地考察,旨在评估医疗服务进展并强化基层医疗质量。
此次督导的重点是确保各卫生中心严格遵循卫生部制定的“卫生中心发展最低活动方案”(MPA Guidelines)及初级卫生保健原则。考察范围涵盖了包括医疗质量评分尚待提升的机构在内的4个卫生中心,分别是:特拉邦孔卫生中心、特拉邦卓卫生中心、奥库基卫生中心以及谢辛奥拉尔卫生中心。
在考察过程中,毛坦安针对基层医疗服务提出了具体指导意见,要求各机构重点加强多项核心医疗服务,包括普通疾病诊疗、非传染性疾病管理、母婴健康服务、疫苗接种、传染病防控以及环境卫生维护。同时,他强调必须确保医疗服务质量,以提升民众就医信心,并要求各卫生中心严格落实24小时值班制度,保障医疗服务的持续性。
毛坦安对当地卫生中心工作人员在社区医疗服务方面的投入表示了认可。此次行动旨在通过提升基层医疗环境与管理标准,进一步改善当地居民的就医体验。
📋 简要摘要 ▸
卫生部副国务秘书毛坦安于9月25日至26日对实居省4个卫生中心进行实地考察,旨在强化基层医疗服务质量,确保符合MPA指导标准。
📋 完整原文 ▸
ការចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាព ការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តកំពង់ស្ពឺ។
——
ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៥ និងទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យមើលវឌ្ឍនភាព និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពចំនួន ០៤ ក្នុងខេត្តកំពង់ស្ពឺ។
បេសកកម្មនេះផ្តោតសំខាន់លើការជួយជំរុញការលើកកម្ពស់គុណភាព និងការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងក្នុងសហគមន៍ រាប់បញ្ចូលទាំងមណ្ឌលសុខភាព ដែលមានពិន្ទុស្តីពីគុណភាព នៅមានកម្រិតនៅឡើយ ស្របតាមសេចក្តីណែនាំស្តីពី សំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព (MPA Guidelines) និងគោលការណ៍នៃការជំរុញបង្កើនការងារថែទាំសុខភាពបឋម របស់ក្រសួងសុខាភិបាល។
នាឱកាសនៃការចុះពិនិត្យមើលការងារ និងឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់ព័ត៌មាន និងអនុសាសន៍ត្រឡប់ជូនវិញផងដែរ ដែលក្នុងនោះរួមមានការបង្កើនការយកចិត្តទុកដាក់លើសេវាថែទាំសុខភាពជាអទិភាព ពិសេសសេវាជំងឺទូទៅ សេវាជំងឺមិនឆ្លង សេវាសុខភាពមាតា និងទារ ការចាក់ថ្នាំបង្ការ សេវាជំងឺឆ្លង និងការរក្សាអនាម័យល្អ ព្រមទាំងការយកចិត្តទុកដាក់លើគុណភាពសេវា ធ្វើឱ្យប្រជាជនមានទំនុកចិត្ត និងធានាឱ្យបាននូវការប្រចាំការសេវា ២៤ម៉ោង លើ២៤ម៉ោងឱ្យមាននិរន្តភាព ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានថ្លែងការកោតសរសើរ ជូនដល់មន្ត្រី បុគ្គលិកមណ្ឌលសុខភាពទាំងអស់ ដែលយកចិត្តទុកដាក់ និងខិតខំបម្រើសេវាថែទាំសុខភាព ជូនប្រជាជននៅក្នុងតំបន់របស់ខ្លួនបានយ៉ាងល្អប្រសើរ។
សូមបញ្ជាក់ថា មណ្ឌលសុខភាពទាំង៤ នោះរួមមាន៖ មណ្ឌលសុខភាពត្រពាំងគង មណ្ឌលសុខភាពត្រពាំងជោ មណ្ឌលសុខភាពអូរគគី និង មណ្ឌលសុខភាពជាស៊ីមឱរ៉ាល់។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)