柬埔寨商务部出席上海第九届进博会开幕式







分类经贸
事件时间2026-11-05
地点中国上海
来源柬埔寨商务部
发布时间2026/11/06 12:54
详情描述
11月5日上午,第九届中国国际进口博览会在上海国家会展中心开幕。柬埔寨商务部副国务秘书南·利纳代表商业部长占·尼莫出席开幕式。进博会长期为柬埔寨大米、胡椒、香蕉等农产品及消费品提供对华展销与对接渠道,本届柬方参展阵容与洽谈成果受到关注。
📋 完整原文 ▸
ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៩ (9th CIIE)» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
...
(សៀងហៃ, ចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិសៀងហៃ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៩ (9th China International Import Expo - CIIE)»។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម DING Xuexiang សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាឧបនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Brice Oligui Nguema ប្រធានាធិបតីនៃរដ្ឋាភិបាលអន្តរកាលនៃសាធារណរដ្ឋហ្គាបុង ឯកឧត្តម Christian Stocker អធិការបតីសហព័ន្ធនៃប្រទេសអូទ្រីស ឯកឧត្តម Alexander De Croo អតីតនាយករដ្ឋមន្ត្រីនៃប្រទេសបែលហ្សិក ព្រមទាំងមានការចូលរួមពីតំណាងប្រទេស និងតំបន់ទាំង ១៦២ និងអង្គការអន្តរជាតិ រួមមាន៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD) អង្គការស្បៀងអាហារ និងកសិកម្ម (FAO) និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ជាដើម។
សូមបញ្ជាក់ជូនផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុគសម័យថ្មី អនាគតរួម» ដោយមានក្រុមហ៊ុនបរទេសចូលរួមតាំងបង្ហាញផលិតផលប្រមាណជាង ៤ ១៤២ និងជាព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏ធំមួយរបស់ប្រទេសចិន ដើម្បីគាំទ្រដល់ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល ព្រមទាំងបើកទូលាយទីផ្សាររបស់ប្រទេសចិនទៅកាន់ពិភពលោក៕
---
His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce, Attended the Official Opening Ceremony of the 9th China International Import Expo (CIIE) in Shanghai, People's Republic of China
...
(Shanghai, China): On the morning of Thursday, 5 November 2026, at the National Exhibition and Convention Center (Shanghai), Shanghai, People’s Republic of China, His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, attended the official opening ceremony of the "9th China International Import Expo (CIIE)".
The event was presided over by His Excellency DING Xuexiang, Member of the Standing Committee of the Political Bureau of the Chinese Communist Party Central Committee and Vice Premier of the State Council of the People’s Republic of China; His Excellency Brice Oligui Nguema, President of the Transition of the Gabonese Republic; His Excellency Christian Stocker, Federal Chancellor of Austria; and His Excellency Alexander De Croo, former Prime Minister of Belgium. The ceremony also saw the participation of representatives from 162 participating countries and regions, alongside major international organizations such as the World Trade Organization (WTO), the International Trade Centre (ITC), the United Nations Development Programme (UNDP), the United Nations Conference on Trade and Development (UNCTAD), the Food and Agriculture Organization (FAO), and the United Nations Industrial Development Organization (UNIDO).
Please be informed that this expo will be held from 5 to 10 November 2026, under the theme “New Era, Shared Future,” featuring participation from over 4,142 foreign exhibitors. The expo serves as a major international event hosted by China to promote trade liberalization and global economic cooperation, while further opening the Chinese market to the world.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))