劳工部暹粒招聘会提供3550个岗位 涵盖制造业及赴日劳务

劳工部暹粒招聘会提供3550个岗位 涵盖制造业及赴日劳务
劳工部暹粒招聘会提供3550个岗位 涵盖制造业及赴日劳务
劳工部暹粒招聘会提供3550个岗位 涵盖制造业及赴日劳务
劳工部暹粒招聘会提供3550个岗位 涵盖制造业及赴日劳务
劳工部暹粒招聘会提供3550个岗位 涵盖制造业及赴日劳务
劳工部暹粒招聘会提供3550个岗位 涵盖制造业及赴日劳务
劳工部暹粒招聘会提供3550个岗位 涵盖制造业及赴日劳务
劳工部暹粒招聘会提供3550个岗位 涵盖制造业及赴日劳务
劳工部暹粒招聘会提供3550个岗位 涵盖制造业及赴日劳务
劳工部暹粒招聘会提供3550个岗位 涵盖制造业及赴日劳务
1/10
公司劳工部
地点暹粒
薪资面议
类型全职
发布时间2026/06/12 16:25

职位描述

柬埔寨劳工部在暹粒省索尼贡县举办招聘会,联合5家大型企业及机构提供3550个就业岗位,旨在促进当地就业并为求职者提供社会保障。 此次招聘岗位涵盖制造业及赴日劳务,参与招聘的企业包括:Ventura Leatherware (MFY) Co., Ltd.、Caswell Apparel、柬埔寨纺织服装鞋类和旅行用品协会(TAFTAC)、Excel Asia Human Resources,以及负责赴日劳务派遣的Vong Vattana Manpower Co., Ltd.。 求职者在本地就业可享受国家社会保障基金(NSSF)提供的三项保障,包括工伤保险、医疗保健及养老金制度,保障待遇与公务员相当。劳工部提醒,赴日务工人员务必通过合法合规的劳务派遣公司办理,并核实公司资质,以规避非法移民带来的剥削风险及法律保护缺失。 此外,劳工部鼓励青年参与“TVET 150万”免费职业技能培训计划,学习空调维修、电力、建筑、咖啡服务、美容美发及化妆等技能。该计划提供每月生活补贴,并设有技能认证测试(RPL),旨在提升求职者的就业竞争力与薪资水平。 关于招聘岗位的具体信息,求职者可拨打劳工部热线1297进行咨询。
📋 简要摘要 ▸
劳工部在暹粒举办招聘会,联合5家大型企业提供3550个就业机会,包括制造业岗位及赴日劳务,旨在促进当地就业并提供社会保障。

联系方式

电话129***
📋 完整原文 ▸
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារជាង ៣ពាន់កន្លែង ជូន​ប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងខេត្តសៀមរាប (សៀមរាប)៖ ក្នុងយុទ្ធនាការសកម្មភាព គាំពារ និងផ្តល់ជូនឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាពនៅតាមមូលដ្ឋានរបស់ពលរដ្ឋ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលាបឋមសិក្សា សម្ដេច ហ៊ុនសែន រណសិរ្សត្រីភូមិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដោយមានការចូលរួមពីបណ្ដារោងចក្រ សហគ្រាស សមាគម និងក្រុមហ៊ុនធំៗចំនួន ៥ ក្នុងការនាំយកឱកាសការងារសរុបចំនួន ៣ ៥៥០ កន្លែង ជូនដល់ប្រជាពលរដ្ឋ យុវជន និងអតីតពលករត្រឡប់មកពីក្រៅប្រទេស។ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរកការងារនៅក្នុងស្រុក អាចតាមរយៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលជាសេនាធិការ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់អត្ថប្រយោជន៍ដល់បងប្អូនតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នូវរបបចំនួនបី រួមមានរបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ដែលមានកិច្ចគាំពារប្រហាក់ប្រហែលនឹងមន្ត្រីរាជការដែរ។ ជាមួយគ្នានោះ ឯកឧត្តមបានក្រើនរំលឹកពីហានិភ័យនៃការធ្វើចំណាកស្រុកខុសច្បាប់ ដែលប្រឈមនឹងការកេងប្រវ័ញ្ច និងខ្វះការការពារតាមផ្លូវច្បាប់។ ការធ្វើការងារក្នុងស្រុក មិនត្រឹមតែធានាបាននូវប្រាក់ចំណូលស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសឱ្យបានជួបជុំ និងថែទាំក្រុមគ្រួសារជាទីស្រឡាញ់ទៀតផង។ ក្នុងករណីមានបំណងទៅធ្វើការនៅក្រៅប្រទេសដែលមានប្រាក់ខែខ្ពស់ ពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនស្របច្បាប់ និងធ្វើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះជាមួយអាជ្ញាធរ ឬទាក់ទងខ្សែទូរស័ព្ទជំនួយរហ័ស Hotline លេខ ១២៩៧ សម្រាប់ផ្នែកផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តដល់យុវជនឱ្យចូលរៀនជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ តាមរយៈកម្មវិធី «TVET ១,៥ លាន» ដែលជាកម្មវិធីជាតិឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភប្រចាំខែ រួមមានជំនាញការជួសជុលម៉ាស៊ីនត្រជាក់ អគ្គិសនី សំណង់ សេវាកម្មកាហ្វេ សម្ផស្សឬសាឡន សម្អាងការ និងជំនាញជាច្រើនទៀត រួមទាំងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីធានាបាននូវការងារធ្វើ និងប្រាក់ឈ្នួលសមរម្យ។ សូមបញ្ជាក់ថា ឱកាសការងារចំនួន ៣ ៥៥០ កន្លែងក្នុងខេត្តសៀមរាបនេះ គឺជាផ្នែកមួយនៃឱកាសការងារសរុបជាង ៩ ម៉ឺនកន្លែង ដែលក្រសួងកំពុងផ្ដល់ជូននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមជ្រើសរើសបុគ្គលិកដោយផ្ទាល់ពី រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រខាសវ៉ែល អឹភើរឹល ,សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន វង្ស វឌ្ឍនៈ មេនផៅវ័រ ឯ.ក សម្រាប់ការងារនៅប្រទេសជប៉ុន៕ #MLVT #HENGSour