西港旅游局官方Facebook页面被盗 谨防虚假信息


预警类型网络安全
严重程度高
地点西港
发布时间2026/10/25 11:50
详情描述
西港旅游局发布官方公告,其Facebook官方页面“មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ”已被不法分子非法控制并盗用。目前,旅游局正与相关职能部门合作,通过法律途径处理此事。
在此期间,请广大公众对该页面发布的任何信息保持高度警惕,切勿轻信或采纳其发布的内容,以免遭受损失。
针对此次事件,官方建议如下:请勿相信该页面目前发布的任何信息,并耐心等待官方进一步通知。在页面恢复控制权之前,建议通过其他政府官方渠道获取旅游局的最新动态。
📋 简要摘要 ▸
西港旅游局发布公告,其官方Facebook页面已被不法分子非法控制。提醒公众警惕该页面发布的任何信息,避免受骗。
📋 完整原文 ▸
សេចក្តីជូនដំណឹង
ស្តីពីករណីជនខិលខូចលួចប្រើប្រាស់ទំព័រហ្វេសប៊ុក (Facebook Page) “មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ”
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសាធារណជនទាំងអស់ ដែលបានតាមដាន និងគាំទ្រសកម្មភាពការងាររបស់មន្ទីរទេសចរណ៍កន្លងមក។ ដោយបច្ចុប្បន្ន ទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ត្រូវបានជនខិលខូចបានគ្រប់គ្រង និងប្រើប្រាស់ដោយខុសច្បាប់។
ជាមួយគ្នានេះ លោកប្រធានមន្ទីរ សូមសម្តែងនូវការអភ័យទោសចំពោះបញ្ហាអសកម្ម ឬផលប៉ះពាល់ដែលបានកើតឡើងដោយអចេតនា ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការយោគយល់ និងការរង់ចាំរបស់សាធារណជន ខណៈដែលមន្ទីរទេសចរណ៍កំពុងសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចជំនាញដើម្បីដោះស្រាយស្របតាមផ្លូវច្បាប់។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដែលមិនមែនចេញពីប្រភពផ្លូវការរបស់មន្ទីរទេសចរណ៍នាពេលកន្លងមកនេះ។ សូមគោរពអរគុណ!