柬埔寨旅游部联手NWC Investment 推广对华旅游与投资










分类旅游
地点金边
来源柬埔寨旅游部
发布时间2026/05/19 20:39
详情描述
柬埔寨旅游部部长胡特·哈克近日在金边旅游部总部会见了NWC Investment总经理吴朱云一行。双方就加强旅游领域合作,向中国市场推广柬埔寨旅游潜力和投资机会进行了讨论。
吴朱云在会谈中介绍了公司的业务背景,表示NWC Investment在活动策划及商业推广方面拥有经验,曾为多家国内外大型企业提供服务。此次公司计划制作音乐视频(MV),旨在向中国市场宣传柬埔寨的旅游资源与投资环境。吴朱云请求旅游部对该项目提供支持与指导,以配合柬埔寨在“绿色季节”期间吸引中国游客的推广工作。
胡特·哈克对该合作倡议表示认可,并建议公司利用其在柬埔寨和中国的宣传渠道,重点展示柬埔寨的社会治安状况、旅游吸引力及投资机遇。
为进一步吸引中国游客,柬埔寨政府已宣布实施免签政策。中国公民在2026年6月15日至10月15日期间入境柬埔寨,可享受最长14天的免签停留待遇,该政策旨在鼓励中国游客在“绿色季节”期间访柬。
📋 简要摘要 ▸
柬埔寨旅游部部长胡特·哈克会见NWC Investment总经理吴朱云,双方商讨通过制作MV等方式,向中国市场推广柬埔寨旅游潜力与投资机会。政府已宣布6月15日至10月15日期间,对中国游客实施14天免签政策,以吸引更多游客在“绿色季节”访柬。
📋 完整原文 ▸
[English Below]
ក្រុមហ៊ុន NWC Investment ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាដល់ទីផ្សារចិន
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Zhuyun Wu អគ្គនាយិកាក្រុមហ៊ុន NWC Investment និងសហការី ចូលជួបសម្តែងការគួរសម ដើម្បីរាយការណ៍ពីសកម្មភាពក្រុមហ៊ុន និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនេះ លោកស្រី Zhuyun Wu បានគោរពរាយការណ៍ជូនពីសកម្មភាពការងារ និងគម្រោងសម្រេចកន្លងមករបស់ក្រុមហ៊ុនដែលជាក្រុមហ៊ុននាំមុខលើការរៀបចំព្រឹត្តិការណ៍ និងការផ្សព្វផ្សាយពាណិជ្ជកម្មជូនដល់ក្រុមហ៊ុនអន្តរជាតិធំៗ ទាំងក្នុងស្រុក និងអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ លោកស្រីអគ្គនាយិកា បានគោរពស្នើសុំកិច្ចសហការគាំទ្រ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់អំពីឯកឧត្តមរដ្ឋមន្រ្តីលើគម្រោងផលិត MV ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាទៅកាន់ទីផ្សារចិន ឱ្យកាន់តែសកម្ម និងទូលំទូលាយផងដែរ ជាពិសេសក្នុងអំឡុងយុទ្ធនាការលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង និងទស្សនាកម្ពុជានារដូវកាលបៃតង។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមដ៏ល្អ និងមានសារៈសំខាន់របស់ក្រុមហ៊ុនក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានិយាយជារួម និងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យកាន់តែច្រើន និយាយដោយឡែក។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុនបន្តជួយផ្សព្វផ្សាយអំពីស្ថានភាពវិជ្ជមានរបស់កម្ពុជា ជាពិសេសកត្តាសុខសុវត្ថិភាព សក្តានុពលទេសចរណ៍ដ៏ទាក់ទាញ និងកាលានុវត្តភាពវិនិយោគដ៏ល្អ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លួនទាំងនៅកម្ពុជា និងប្រទេសចិន។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវដ៏ពិសេស គឺរដូវកាលបៃតង។
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
NWC Investment Commits to Collaborate with the Ministry of Tourism in Promoting Cambodia’s Tourism Potential and Investment Opportunities to the Chinese Market
H.E. Huot Hak, Minister of Tourism, granted a courtesy meeting to Ms. Zhuyun Wu, General Director of NWC Investment, and her colleagues to briefed on its activities and discussed cooperation related to the tourism sector at the Ministry of Tourism headquarters.
During the meeting, Ms. Zhuyun Wu respectfully reported on the company’s activities and achievements. NWC Investment is recognized as a leading company in event organization and commercial promotion services for major domestic and international corporations. At the same time, the General Director requested the Ministry’s cooperation, support, and high-level guidance from H.E. the Minister regarding a planned MV production project aimed at promoting Cambodia’s tourism potential and investment opportunities more actively and extensively to the Chinese market, especially during the visa exemption campaign encouraging Chinese citizens to visit Cambodia during the Green Season.
In response, H.E. the Minister highly appreciated and thanked the company for its valuable initiative and contribution to supporting and developing Cambodia’s tourism sector in general, as well as attracting more Chinese tourists and investors in particular. H.E. the Minister also encouraged the company to continue promoting Cambodia’s positive image, especially its safety and security, attractive tourism potential, and favorable investment opportunities, through its media and communication networks both in Cambodia and China.
It should also be noted that the Royal Government of Cambodia has decided to grant a visa exemption for Chinese citizens, allowing stays in Cambodia for up to 14 days from June 15 to October 15, 2026, in order to attract more Chinese tourists during the country’s special Green Season.
Phnom Penh, May 19, 2026.