柬埔寨与WIPO签署协议 成立首个知识产权商业中心



分类经济
事件时间2026-07-06
地点日内瓦
来源柬埔寨通讯社
发布时间2026/07/06 21:21
详情描述
2026年7月6日,柬埔寨商务部部长占尼莫在瑞士日内瓦与世界知识产权组织(WIPO)总干事邓鸿森举行会谈,双方就加强柬埔寨知识产权发展及推动创新驱动型经济增长展开讨论。
在此次会谈中,双方正式签署了关于成立知识产权商业中心(IPBC)的谅解备忘录。柬埔寨由此成为首个与世界知识产权组织签署此类协议的欠发达国家。该中心旨在支持私营部门深入了解知识产权的价值,通过提升企业的创新能力与竞争力,促进经济可持续发展。
占尼莫部长对世界知识产权组织提供的技术支持表示感谢,并回顾了双方在知识产权行政管理、数字化转型、创新创业促进以及中小企业知识产权倡议等方面取得的进展。双方还就柬埔寨已实施的适宜技术项目及品牌建设以促进旅游业发展的项目进行了交流,并重申将继续深化区域及国际合作,确保知识产权在提升国家竞争力方面发挥核心作用。
📋 简要摘要 ▸
柬埔寨商务部与世界知识产权组织(WIPO)签署谅解备忘录,正式成立知识产权商业中心(IPBC)。作为首个获此支持的欠发达国家,柬埔寨将通过该中心提升私营部门对知识产权的认知,促进创新驱动型经济发展。
📋 完整原文 ▸
កម្អុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា
(ហ្សឺណែវ ប្រទេសស្វ៊ីស)៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយឯកឧត្តម Daren TANG អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) អំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្មសិទ្ធិបញ្ញារបស់កម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដែលផ្អែកលើនវានុវត្តន៍។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងអំណរគុណចំពោះ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក សម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងជំនួយបច្ចេកទេសក្នុងការគាំទ្រការអភិវឌ្ឍកម្មសិទ្ធិបញ្ញានៅកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពសំខាន់ៗ ដែលសម្រេចបានតាមរយៈការគាំទ្ររបស់ WIPO ក្នុងការពង្រឹងការងាររដ្ឋបាលរបស់កម្មសិទ្ធិបញ្ញា ការជំរុញការធ្វើបរិវត្តកម្មឌីជីថល ការលើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាព ការគាំទ្រសហគ្រាសធុនតូច និងមធ្យមតាមរយៈគំនិតផ្តួចផ្តើមកម្មសិទ្ធិបញ្ញា។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពី គម្រោងបច្ចេកវិទ្យាសមស្រប និងគម្រោងកម្មសិទ្ធិបញ្ញាសម្រាប់កសាងកេរ្តិឈ្មោះម៉ាកដើម្បីទាក់ទាញទេសចរណ៍ដែលបានអនុវត្តនៅកម្ពុជាប្រកបដោយជោគជ័យ ព្រមទាំងបានគូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញារួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងធានាឱ្យកម្មសិទ្ធិបញ្ញាបន្តដើរតួនាទីជាកម្លាំងជំរុញនវានុវត្តន៍ សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (IPBC) សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។ សូមជម្រាបជូនផងដែរថា កម្ពុជាជាកម្ពុជាគឺជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដំបូងគេ ដែលចុះអនុស្សរណៈនៃការយោគយល់ខាងលើនេះ។
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitte](https://twitter.com/kampucheapresse)[r](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia