柬埔寨农业部官员视察湄公河海豚保护工作,强调巩固保护成果

柬埔寨农业部官员视察湄公河海豚保护工作,强调巩固保护成果
柬埔寨农业部官员视察湄公河海豚保护工作,强调巩固保护成果
柬埔寨农业部官员视察湄公河海豚保护工作,强调巩固保护成果
柬埔寨农业部官员视察湄公河海豚保护工作,强调巩固保护成果
柬埔寨农业部官员视察湄公河海豚保护工作,强调巩固保护成果
柬埔寨农业部官员视察湄公河海豚保护工作,强调巩固保护成果
柬埔寨农业部官员视察湄公河海豚保护工作,强调巩固保护成果
柬埔寨农业部官员视察湄公河海豚保护工作,强调巩固保护成果
柬埔寨农业部官员视察湄公河海豚保护工作,强调巩固保护成果
柬埔寨农业部官员视察湄公河海豚保护工作,强调巩固保护成果
1/10
分类政务新闻
事件时间2026年4月22日下午
地点桔井省芝波里县桑博乡
来源柬埔寨农林渔业部
发布时间2026/04/24 12:05

详情描述

2026年4月22日下午,柬埔寨农林渔业部国务秘书恩·拉查娜在桔井省芝波里县桑博乡主持召开会议,视察湄公河海豚及大鳖保护工作。渔业保护部门官员、桔井省渔业行政部门代表、世界自然基金会(WWF)及野生动物保护学会(WCS)代表等约40人出席会议。 恩·拉查娜在会上指出,2025年柬埔寨在海豚保护方面取得历史性成就,实现全年海豚零死亡记录,这是过去20多年来的首次。她要求各相关方在2026年继续巩固既有成果,并在此基础上进一步提升保护成效。 会议旨在通过定期交流,评估保护工作的执行情况,并讨论针对濒危物种的后续保护计划。为提升巡逻效率及打击非法捕捞,农林渔业部部长迪丁那决定捐赠2台船用发动机,世界自然基金会(WWF)亦现场捐赠2台发动机,以替换旧设备,保障巡逻工作的顺利开展。
📋 简要摘要 ▸
2026年4月22日,柬埔寨农林渔业部国务秘书恩·拉查娜在桔井省主持会议,视察湄公河海豚及大鳖保护工作。会议总结了2025年海豚零死亡的历史性成就,并要求各方在2026年继续加强巡逻与保护。农业部及世界自然基金会(WWF)现场捐赠了4台船用发动机,以提升巡逻效率,打击非法捕捞。
📋 完整原文 ▸
លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ដាក់វិញ្ញាសាថ្មីដល់ភាគីពាក់ព័ន្ធក្នុងការងារអភិរក្សផ្សោតទន្លេមេគង្គ ត្រូវរក្សាឲ្យបានជាដាច់ខាតនូវសមិទ្ធផលចាស់ និងបង្កើន​សមិទ្ធផលថ្មីបន្ថែម ====================== នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញ​ដឹកនាំក្រុមការងារអភិរក្សជលផល និងខណ្ឌជលផល​ខេត្ត​ក្រចេះ និងអង្គការដៃគូ ជួបសំណេះសំណាលជាមួយមន្រ្តីឆ្មាំទន្លេ ដើម្បីពង្រឹងនិងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រង ការពារ អភិរក្ស​សត្វផ្សោត និងកន្ធាយក្បាលកង្កែប នៅតំបន់​ទន្លេ​មេគង្គ។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការអភិរក្សសត្វផ្សោត ស្ថិតនៅ​ឃុំ​សំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួម ពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក ផៃ សុម៉ានី លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្ស​ជលផល លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក នេត្រ វិបុល នាយករងអង្គការអភិរក្សសត្វព្រៃ (WCS) និងលោក អៀម សំអ៊ន់ ប្រធានកម្មវិធីតំណាងអង្គការ WWF កម្ពុជា និងមន្រ្តីឆ្មាំទន្លេ សរុបអ្នកចូលរួមប្រមាណ៤០នាក់។ លោកជំទាវអនុរដ្ឋលេខាធិការ បានគូស​បញ្ជាក់ថា ជំនួបប្រចាំខែ គឺជាការផ្តល់ឱកាសដល់មន្រ្តីឆ្មាំទន្លេ ក្រុមការងារ​បច្ចេកទេសអភិរក្ស អង្គការដៃគូរួមមាន អង្គការ WWF និងអង្គការ WCS ពិនិត្យឡើងវិញនូវ​លទ្ធផល​នៃការងារដែលសម្រេចបាននាពេលកន្លងមក និងពិភាក្សា​លើកផែន​ការ​ការងារបន្ត​ ក្នុងគោលដៅធ្វើយ៉ាងណា គ្រប់គ្រង ការពារ និងអភិរក្ស សត្វផ្សោត និងសត្វកន្ធាយក្បាលកង្កែប ដែលជាប្រភេទសត្វកម្រជិតផុតពូជ ក្នុងដែនអភិរក្សនៃខេត្តក្រចេះ។ បើតាមលោកជំទាវអនុរដ្ឋលេខាធិការ នៅក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត ដោយពុំ​មាន​ករណី​ផ្សោតស្លាប់ពេញ១ឆ្នាំ គិតក្នុងកំណត់ត្រារយៈពេលជាង​២០ឆ្នាំចុងក្រោយ។ ជោគជ័យនៅក្នុងឆ្នាំកន្លងទៅ គឺជាវិញ្ញាសាឆ្នាំថ្មី ឆ្នាំ២០២៦ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណារក្សាឲ្យបានជាដាច់ខាតនូវសមិទ្ធផលចាស់ និងបង្កើន​សមិទ្ធផលថ្មី។ ទន្ទឹមនឹងនោះលោកជំទាវ អ៊ឹម រចនា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ដ្រីជំនាញអភិរក្ស អង្គការ WWF ដែលបាននិងកំពុងប្រឹងប្រែងបន្តជួយទ្រទ្រង់ការងារល្បាតរបស់បងពូឆ្មាំ​ទន្លេ។ ឆ្លើយតបតាមសំណូមពររបស់ឆ្មាំទន្លេល្បាតផ្សោតទន្លេមេគង្គ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្រេចផ្ដល់ម៉ាស៊ីនទូកចំនួន ២គ្រឿង ដើម្បីជំនួសម៉ាស៊ីនទូកចាស់។ ចំណែកអង្គការ WWF ក៏បានផ្ដល់ម៉ាស៊ីនទូកដូចគ្នាចំនួន ២គ្រឿងបន្ថែមទៀត ជូនដល់ឆ្មាំទន្លេ ដើម្បីឲ្យការងារល្បាតនិងបង្ក្រាបបទល្មើសនេសាទ ដំណើរការបានកាន់តែរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)