干拉省乌栋禅修中心正式动工 建成后将成柬埔寨最大禅修基地










分类文化
事件时间2026-06-06 08:00
地点干拉省波耶吕县
来源柬埔寨通讯社
发布时间2026/06/06 13:14
详情描述
2026年6月6日上午8时,柬埔寨第一夫人碧占莫妮出席了位于干拉省波耶吕县Phsar Dek乡Phnom村的乌栋禅修中心动工仪式。柬埔寨大宗派僧王、多位政府高级官员、僧侣及信众共同参与了奠基仪式。
该项目名为“乌栋禅修中心”,选址于当地的禅修中心区域内。建成后,该中心将成为柬埔寨规模最大的佛教禅修基地,主要功能包括弘扬佛法,以及举办各类国家级和国际级的禅修实践活动。
据柬埔寨通讯社(AKP)报道,柬埔寨政府长期致力于推动佛教事业发展,通过参与各类佛教仪式及提供资金支持,以维护宗教和谐。此次禅修中心的建设,旨在进一步促进柬埔寨佛教文化的传播与实践。
📋 简要摘要 ▸
柬埔寨第一夫人碧占莫妮于6月6日出席干拉省波耶吕县乌栋禅修中心动工仪式。该项目建成后将成为柬埔寨规模最大的佛教禅修基地,用于举办国家级及国际级禅修活动,进一步弘扬柬埔寨佛教文化。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ក្នុងខេត្តកណ្តាល
AKP កណ្តាល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦—
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយនៃកម្ពុជា អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាកសាង “រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ” នៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ នៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានយាង និមន្ត និងអញ្ជើញចួលរួមបញ្ចុះបឋមសិលារួមមាន សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធជាច្រើនរូបទៀត។
ដោយការគោរពប្រណិប័តយ៉ាងខ្ជាប់ខ្ជួនក្នុងព្រះពុទ្ធសាសនា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ដែលជាបូជនីយដ្ឋានពុទ្ធសាសនា និងជាទីបដិបត្តិផ្នែកវិបស្សនាធុរៈរបស់ជាតិ ធំជាងគេនៅកម្ពុជា សម្រាប់ការផ្សព្វផ្សាយព្រះធម៌ រួមទាំងសម្រាប់រៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។
ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតយ៉ាងឈ្លាសវៃរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី តែងតែលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងសាសនាផ្សេងៗទៀត ប្រកបដោយសុខដុមរមនា។ ជាក់ស្តែង សម្តេចបវរធិបតី រួមជាមួយលោកជំទាវបណ្ឌិត តែងចូលរួមពិធីបុណ្យពុទ្ធសាសនា បរិច្ចាគទាំងទាននិងថវិកាសម្រាប់គាំទ្រ និងទ្រទ្រង់ពុទ្ធសាសនានៅគ្រប់ទីកន្លែងទូទាំងប្រទេស ក៏ដូចជាសាសនាដទៃទៀតផងដែរ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia