កងទ័ពជើងគោកកម្ពុជា-អាម៉េរិក ជួបគ្នាត្រៀម«សមយុទ្ធឆ្មាំអង្គរ» ដើម្បីលើកកម្ពស់សមត្ថភាពយោធារួមគ្នា
..
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី ៣០ មីនា បានទទួលជំនួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ GILES J.S. CORNELIA មេបញ្ជាការរងកងទ័ពជើងគោកអាម៉េរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក។
ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមាន ការរៀបចំយន្តការកិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក (Army Staff Talks) ដើម្បីជាវេទិកាសម្រាប់ការសម្របសម្រួល និង ដឹកនាំសកម្មភាពសហប្រតិបត្តិការប្រចាំឆ្នាំ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំសមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) ដែលជាសមយុទ្ធរួមមានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរួមរវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-អាម៉េរិក។