劳工部与GAZ集团探讨工人通勤车辆解决方案










分类政策
事件时间2026-09-29
地点金边
来源柬埔寨劳工部
发布时间2026/09/30 18:34
详情描述
2026年9月29日下午,柬埔寨劳工与职业培训部国务秘书拉维波(La Vibol)在劳工部会见了柬埔寨-俄罗斯商业协会代表团。该代表团由协会主席唐桑恒(Tang Sangheng)及俄罗斯汽车制造企业GAZ集团亚洲区高级职员谢尔盖·库里舍夫(Sergey Kuryshev)带队。
双方重点探讨了引进新型车辆以改善柬埔寨工厂工人通勤安全与效率的解决方案。GAZ集团展示了多款车型,并分享了其在越南及东盟地区的生产、销售及技术支持经验。双方讨论的核心车型为一款26座城市客车,柬方就该车型的技术规格、安全性能、舒适度、载客能力、上下车便利性及维护需求进行了详细了解。
在技术合作方面,双方讨论了售后服务、零部件供应、技术支持及全国范围内的车辆维护能力,以确保车辆符合柬埔寨的技术与安全标准。GAZ集团表示,愿意与劳工部合作,在柬埔寨全国25个省市培训技术教师并选拔车辆维修技师。此外,GAZ代表还提及了在柬埔寨投资建设零部件生产工厂的潜力。
拉维波对GAZ集团提供的车辆解决方案表示欢迎,并对使用适合工人通勤的车辆表现出兴趣。会谈结束后,双方表示将继续就技术和商业细节进行磋商,以寻求具体的合作机会。会后,拉维波与代表团成员共同实地考察了该款26座客车。
📋 简要摘要 ▸
柬埔寨劳工部与俄罗斯GAZ集团代表会面,探讨引进新型车辆以解决工厂工人通勤安全问题,并加强技术合作。
📋 完整原文 ▸
ក្រសួងការងារ និង GAZ ពិភាក្សាស្វែងរកដំណោះស្រាយយានយន្តដឹកជញ្ជូនកម្មករនិយោជិត និងពង្រឹងកិច្ចសហការបច្ចេកទេសនៅកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដឹកនាំដោយលោក តាំង សាំងហេង ប្រធានសមាគម និងលោក Sergey Kuryshev បុគ្គលិកជាន់ខ្ពស់នៃ GAZ Group ប្រចាំតំបន់អាស៊ី ដើម្បីសម្តែងការគួរសម និងឈ្វេងយល់អំពីដំណោះស្រាយយានយន្តថ្មីៗ និងលទ្ធភាពប្រើប្រាស់សម្រាប់ដឹកជញ្ជូនកម្មករនិយោជិតនៅកម្ពុជា។
ក្នុងជំនួបនេះ GAZ បានបង្ហាញយានយន្តជាច្រើនប្រភេទ ព្រមទាំងចែករំលែកបទពិសោធក្នុងការផលិត ចែកចាយ និងគាំទ្រផ្នែកបច្ចេកទេសនៅវៀតណាម និងតំបន់អាស៊ាន។ ការពិភាក្សាបានផ្តោតលើរថយន្តក្រុងក្នុងទីក្រុងទំហំ ២៦កៅអី ដែលមានសក្តានុពលសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ខណៈភាគីកម្ពុជាបានចាប់អារម្មណ៍លើលក្ខណៈបច្ចេកទេស សុវត្ថិភាព ផាសុកភាព សមត្ថភាពដឹកអ្នកដំណើរ ភាពងាយស្រួលក្នុងការឡើងចុះ និងតម្រូវការថែទាំ។
ភាគីទាំងពីរបានពិភាក្សាបន្ថែមអំពីសេវាកម្មក្រោយការលក់ គ្រឿងបន្លាស់ ការគាំទ្រផ្នែកបច្ចេកទេស និងសមត្ថភាពថែទាំទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យការប្រើប្រាស់យានយន្តស្របតាមលក្ខខណ្ឌបច្ចេកទេស និងសុវត្ថិភាពនៅកម្ពុជា។ ជាមួយគ្នានេះ GAZ បានបង្ហាញការពេញចិត្តចំពោះកិច្ចសហការជាមួយក្រសួង ក្នុងការពង្រឹងគ្រូបច្ចេកទេស និងជ្រើសរើសជាងបច្ចេកទេសសម្រាប់ថែទាំរថយន្តតាមតម្រូវការនៅទូទាំង ២៥ រាជធានី-ខេត្ត។
ទន្ទឹមនឹងនេះ តំណាង GAZ ក៏បានរំលេចពីសក្តានុពលក្នុងការវិនិយោគរោងចក្រផលិតគ្រឿងបន្លាស់បន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះការចែករំលែកបទពិសោធ និងដំណោះស្រាយរបស់ GAZ ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ចំពោះលទ្ធភាពប្រើប្រាស់យានយន្តសមស្របសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត។
ជាលទ្ធផល ភាគីទាំងពីរបានបង្ហាញឆន្ទៈបន្តពិភាក្សាលើទិដ្ឋភាពបច្ចេកទេស និងពាណិជ្ជកម្ម ដើម្បីស្វែងរកឱកាសបង្កើតកិច្ចសហការជាក់ស្តែងនាពេលខាងមុខ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងគណៈប្រតិភូ បានចុះពិនិត្យរថយន្តក្រុងទំហំ ២៦កៅអី ដោយផ្ទាល់៕
#MLVT #HENGSour