柬埔寨在心中青年项目决赛落幕 400名青年参与

柬埔寨在心中青年项目决赛落幕 400名青年参与
柬埔寨在心中青年项目决赛落幕 400名青年参与
柬埔寨在心中青年项目决赛落幕 400名青年参与
柬埔寨在心中青年项目决赛落幕 400名青年参与
柬埔寨在心中青年项目决赛落幕 400名青年参与
柬埔寨在心中青年项目决赛落幕 400名青年参与
柬埔寨在心中青年项目决赛落幕 400名青年参与
柬埔寨在心中青年项目决赛落幕 400名青年参与
柬埔寨在心中青年项目决赛落幕 400名青年参与
柬埔寨在心中青年项目决赛落幕 400名青年参与
1/10
类型青年活动
时间2026-10-08 08:00
地点金边
票价免费
组织柬埔寨青年联合会
发布时间2026/10/08 16:28

活动详情

2026年10月8日上午8时,由柬埔寨青年联合会主办的“柬埔寨在心中”项目决赛在金边玛尼中心圆满落幕。本次活动旨在培养青年的公民意识,共有约400名青年、相关部门领导、教育界代表及各省市俱乐部负责人出席。 活动由教育、青年和体育部部长洪尊那隆及副总理兼公务员部部长、柬埔寨青年联合会主席洪玛尼共同主持。活动现场听取了关于2026年“柬埔寨在心中”项目执行情况的报告。 洪尊那隆在致辞中表示,该项目通过公民意识培养计划,重点提升青年的实践能力、逻辑思维、创新意识及责任感,鼓励青年将所学知识转化为社会发展的动力。洪玛尼对项目团队的努力表示认可,并提出四点建议:加强学习俱乐部建设以确保72个项目成果的可持续性;深化与各方的合作伙伴关系;培养青年的批判性思维与风险预测能力;利用数字技术与创新手段推广项目成果。 决赛最终评选出24个优秀项目组,其中“卓越项目”奖6组,“优秀项目”奖6组,“模范项目”奖12组。本次活动全程免费参与。
📋 简要摘要 ▸
由教育部长及洪玛尼副总理主持,旨在培养青年公民意识的“柬埔寨在心中”项目决赛圆满结束,共评选出24个优秀项目组。
📋 完整原文 ▸
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតវគ្គផ្តាច់ព្រ័ត្រគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ ដល់យុវជនតាមគ្រឹះស្ថានសិក្សាឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលម៉ានី នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ មានវត្តមានក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស.ស.យ.ក. គ្រូបង្គោល និងប្រធានក្លិប ទាំង១២ រាជធានី ខេត្ត សរុបប្រមាណ ៤០០ នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម សេរី ជំនះ ប្រធានក្រុមការងារបណ្តុះបណ្តាល នៃកម្មវិធីមនសិការពលរដ្ឋល្អ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី ព្រមទាំងបានធ្វើរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការអនុវត្តគម្រោង«កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អឆ្នាំ២០២៦។ ជាកិច្ចបន្ទាប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអភិវឌ្ឍយុវជន និងកំណែទម្រង់វិស័យអប់រំ តាមរយៈកម្មវិធីមនសិការពលរដ្ឋល្អ ក្រោមគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» គឺផ្តោតលើការអនុវត្ត ការគិត ការច្នៃប្រឌិត និងការទទួលខុសត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមបានអបអរសាទរដល់ជ័យលាភីគម្រោងនេះប្រចាំឆ្នាំ២០២៦ ដែលបានរួមចំណែកបណ្តុះស្មារតីស្នេហាជាតិ និងជំរុញឱ្យយុវជនប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនចូលរួមអភិវឌ្ឍសង្គមជាតិក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សកម្ម។ មានប្រសាសន៍ ថ្លែងទៅអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ ដាំ ដារីនី អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមការងារកម្មវិធី «មនសិការពលរដ្ឋល្អ», លោកជំទាវ ស្រូយ សុជាតិ ប្រធានក្រុមការងារប្រតិបត្តិ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្អូនៗក្រុមការងារកម្មវិធី «មនសិការពលរដ្ឋល្អ» ទាំងអស់ ចំពោះការខិតខំប្រឹងប្រែងរហូតសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៤ ចំណុច រួមមាន៖ ការពង្រឹងក្លឹបសិក្សា និងថែទាំលទ្ធផលគម្រោងទាំង ៧២ ឱ្យមាននិរន្តរភាព ការពង្រឹងភាពជាដៃគូជាមួយគ្រប់ភាគីពាក់ព័ន្ធ ការលើកទឹកចិត្តឱ្យយុវជនចេះគិតបែបវិភាគ និងព្យាករណ៍ហានិភ័យ ព្រមទាំងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ក្នុងការផ្សព្វផ្សាយសមិទ្ធផលរបស់ខ្លួន។ ជាទីបញ្ចប់នៃពិធី គណៈកម្មការរៀបចំបានធ្វើការប្រកាសជ័យលាភី ដែលរួមមាន ជ័យលាភី "គម្រោងឆ្នើម" ចំនួន ៦ក្រុម ជ័យលាភី "គម្រោងល្អ" ចំនួន ៦ក្រុម និង ជ័យលាភី "គម្រោងគំរូ" ចំនួន ១២ក្រុម។