柬埔寨商务部与Mekong Tay Ninh公司探讨贸易合作









类型other
地点金边
发布时间2026/10/15 16:34
详情描述
2026年10月9日上午,柬埔寨商务部副总干事Oung Sokhon在金边商务部办公大楼会见Mekong Tay Ninh Co., Ltd.商务代表团,双方就双边贸易合作及相关政策进行交流。
会谈期间,Oung Sokhon向代表团介绍了柬埔寨政府在贸易领域取得的成果,包括双边自由贸易协定的签署及区域全面经济伙伴关系协定(RCEP)的实施。同时,他重点阐述了柬埔寨新《投资法》的相关规定,强调该法律为投资者提供了多项激励措施,并鼓励企业与商务部保持持续的合作关系。
Mekong Tay Ninh代表团在会上介绍了“柬越工厂展厅”(Cambodia-Vietnam Factory Showroom,简称CVFS)项目的实施计划。该项目旨在搭建展示与推广平台,促进柬埔寨与越南两国生产商、供应商、分销商及采购商之间的业务对接。
根据规划,CVFS展厅选址位于金边市桑园区堆遂派第一分区217号路与290号路交汇处(门牌号14E0E1E2)。展厅将采取产品比例分配模式,其中越南产品占比60%,柬埔寨产品占比40%。双方通过此次会谈,进一步明确了在贸易促进与平台建设方面的合作意向。
📋 简要摘要 ▸
柬埔寨商务部官员与Mekong Tay Ninh公司代表举行会谈,就双边贸易合作及相关政策进行交流。
📋 完整原文 ▸
លោក អួង សុខន អគ្គនាយករងនៃក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូធុរកិច្ចនៃក្រុមហ៊ុន Mekong Tay Ninh Co., Ltd.
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក អួង សុខន អគ្គនាយករងនៃក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនៃក្រុមហ៊ុន Mekong Tay Ninh Co., Ltd.។
ក្នុងឱកាសនោះ លោកអគ្គនាយករង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូធុរកិច្ចនៃក្រុមហ៊ុនខាងលើ និងបានជម្រាបជូនអំពីសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន រួមមាន ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងអាសិប (RCEP) ជាដើម។
បន្ថែមពីនេះ លោកអគ្គនាយករង បានគូសបញ្ជាក់អំពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ដែលបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន ព្រមទាំងបានថ្លែងអំណរគុណដល់គណៈប្រតិភូធុរកិច្ចសម្រាប់ជំនួបដ៏មានអត្ថន័យនេះ និងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មបន្ថែមទៀត។
ជាការឆ្លើយតប គណៈប្រតិភូធុរកិច្ចនៃក្រុមហ៊ុន Mekong Tay Ninh Co., Ltd. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដោយផ្ទាល់ ព្រមទាំងបានធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មស្តីពី ផែនការអនុវត្ត និងព័ត៌មានលម្អិតពាក់ព័ន្ធនឹងគម្រោង «Cambodia-Vietnam Factory Showroom (CVFS)» ដែលជាកន្លែងតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់កម្ពុជា និងវៀតណាម ព្រមទាំងជាទីតាំងសម្រាប់ជួយសម្របសម្រួលការភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកចែកចាយ និងអ្នកទិញនៃប្រទេសទាំងពីរ។ ក្រុមហ៊ុនគ្រោងនឹងបង្កើតអគារតាំងបង្ហាញនេះឡើង នៅអាសយដ្ឋានផ្ទះលេខ 14E0E1E2 ផ្លូវលេខ ២១៧ កែងផ្លូវលេខ ២៩០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយគ្រោងរៀបចំការតាំងបង្ហាញផលិតផលក្នុងសមាមាត្រ ៦០% ជាផលិតផលវៀតណាម និង ៤០% ជាផលិតផលកម្ពុជា។ ជាមួយគ្នានេះ គណៈប្រតិភូធុរកិច្ច បានសម្តែងនូវក្តីរីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលនៅកម្ពុជា។
---
Mr. Oung Sokhon, Deputy Director General of the Ministry of Commerce, Receives a Courtesy Call from the Business Delegation of Mekong Tay Ninh Co., Ltd.
...
(Phnom Penh): On the morning of Friday, 9 October 2026, at the Ministry of Commerce, Mr. Oung Sokhon, Deputy Director General of the Ministry of Commerce, received a courtesy call from the business delegation of Mekong Tay Ninh Co., Ltd.
On that occasion, the Deputy Director General extended a warm welcome to the business delegation and briefed the meeting on key achievements of the Royal Government, including the conclusion of bilateral free trade agreements and the Regional Comprehensive Economic Partnership (RCEP).
Furthermore, the Deputy Director General highlighted the new Law on Investment, which provides significant incentives to investors. He also expressed sincere thanks to the representatives of the company for this meaningful meeting and encouraged continued cooperation with the Ministry of Commerce.
In response, the business delegation expressed their deep gratitude to the Ministry of Commerce for warm hosting and the opportunity to meet and discuss in person. They presented their implementation plan and detailed information regarding the "Cambodia-Vietnam Factory Showroom (CVFS)" project to the leadership of the Ministry of Commerce. The showroom will serve as a venue to exhibit and promote Cambodian and Vietnamese products, as well as facilitate business connections among manufacturers, suppliers, distributors, and buyers from both countries. The company plans to establish the showroom at No. 14E0E1E2, Street 217, corner of Street 290, Sangkat Tuol Svay Prey I, Khan Chamkar Mon, Phnom Penh, with the exhibition space allocated as 60% for Vietnamese products and 40% for Cambodian products. At the same time, the delegation expressed their heartfelt appreciation for the warm hospitality received in Cambodia.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))