柬埔寨传统新年堆沙塔习俗介绍










类型OTHER
地点柬埔寨
发布时间2026/04/15 13:55
详情描述
本文详细介绍了柬埔寨民众在传统新年期间前往寺庙进行布施、堆沙塔(វាលុកចេតិយ)及祭奠先人的习俗。堆沙塔活动具有三重深层意义:一是向佛陀致敬,二是忏悔往昔罪业,三是凝聚社区力量为寺庙建设筹集沙石。文中强调,参与堆沙塔被视为一种极高的功德,象征着为佛陀建造佛塔,是柬埔寨传承已久的文化传统。
📋 完整原文 ▸
ថ្ងៃនេះប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការជាច្រើន អញ្ជើញទៅវត្ត ប្រគេនចង្ហាន់ព្រះសង្ឃ ធ្វើទាន ពូនភ្នំខ្សាច់ វាលុកចេតិយ និងឧទ្ទិសកុសលបុណ្យជូនបុព្វការីជន ញាតិផៅសណ្តាន និងផ្សងសុំសិរីសួស្តី ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ជាប្រពៃណីតាំងពីបរមបូរាណមក ពិធីទៅវត្ត និងវាលុកចេតិយ គឺជាកម្មវិធីមួយប្រារព្វឡើងក្នុងអត្ថន័យ៣យ៉ាង៖ (១)ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយរបស់ ព្រះសម្មាសម្ពុទ្ធ ដែលតាំងនៅឯឋានតាត្តិវង្ស (២) ដើម្បីបានកម្មពៀរវេរា ដែលខ្លួនធ្លាប់បានសាងពីមុនមក (៣) ជាការសាមគ្គីគ្នាក្នុងការប្រមែប្រមូលខ្សាច់របស់បងប្អូន ប្រជាពលរដ្ឋចំណុះជើងវត្ត ដើម្បីយកខ្សាច់មកកសាងសំណង់សាសនានានា។
អានិសង្ស អ្នកដែលបានពូនភ្នំខ្សាច់ហាក់បីដូចជាអ្នកបានចូលរួមកសាងព្រះចេតិយថ្វាយព្រះសម្មាសម្ពុទ្ធ ដែលនឹងទទួលបានអានិសង្ឃខ្ពស់បំផុត។
រូបភាព៖ ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត និងបណ្តាញផ្សព្វផ្សាយផ្សេងៗ