社保局马德望及拜林开展社保福利宣讲 涵盖工伤医疗养老

分类民生
事件时间2026-09-25至2026-09-26
地点马德望及拜林
来源柬埔寨社保
发布时间2026/09/26 19:18

详情描述

2026年9月25日至26日,柬埔寨国家社会保障基金局(NSSF)在马德望省及拜林省举办“就业、社会保障及职业培训论坛”,旨在向求职者普及社保福利政策。 在马德望省,由省社保局局长帖迪(Taem Tit)带队,分别在巴南县萨德欧萨德梅中学(Samdech Euv Samdech Mae Phnom Sampov)及蒙雷赛县哥凯寺(Koh Keo)开展宣讲。在拜林省,由省社保局局长良苏密(Ream Somith)带队,分别在拜林市及萨拉克劳县政府办公区进行宣传。 此次宣讲活动主要面向返乡劳工及青年群体,重点介绍社会保障制度中的工伤风险保障、医疗保健及养老金等福利内容。 该系列论坛由社保局与劳工部下属的国家就业与职业培训局(NEA)联合举办,并获得柬埔寨青年联合会(UYFC)及地方政府支持。活动旨在促进本地就业,为求职者提供稳定的工作机会。 民众如需咨询就业相关事宜,可拨打1297;如需咨询社保福利政策,可拨打1286。
📋 简要摘要 ▸
社保局于2026年9月25日至26日在马德望和拜林举办招聘及社保宣讲会,向求职者普及工伤、医疗及养老保险等福利政策,并提供咨询热线。
📋 完整原文 ▸
ថ្នាក់ដឹកនាំ សាខា ប.ស.ស. ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ចុះផ្សព្វផ្សាយអត្ថប្រយោជន៍របបសន្តិសុខសង្គម ដល់ប្រជាពលរដ្ឋ ដែលចូលរួមស្វែងរកការងារ ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ———————————— (បាត់ដំបង-ប៉ៃលិន)៖  នាថ្ងៃទី២៥-២៦  ខែកញ្ញា ឆ្នាំ២០២៦ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពីសំណាក់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស.  លោក តែម ទិត្យ ប្រធានសាខា ប.ស.ស. ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយដោយផ្ទាល់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គម រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន រួមទាំងអត្ថប្រយោជន៍ផ្សេងៗពាក់ព័ន្ធនឹងរបបសន្ដិសុខសង្គម ជូនដល់បងប្អូនអតីតពលករ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ  ក្នុងកម្មវិធី "វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ" នៅទីតាំងចំនួន២ រួមមាន៖ (១) នៅក្នុងបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង  (២) នៅក្នុងបរិវេណវត្តកោះកែវ  ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្នុងថ្ងៃដដែលនេះដែរ លោក រាម សុមិត្រ  ប្រធានសាខា ប.ស.ស. ខេត្តប៉ៃលិន  ក៏បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយដោយផ្ទាល់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គម រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន រួមទាំងអត្ថប្រយោជន៍ផ្សេងៗពាក់ព័ន្ធនឹងរបបសន្ដិសុខសង្គម ជូនដល់បងប្អូនអតីតពលករ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ ក្នុងកម្មវិធី "វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ" នៅទីតាំងចំនួន២ រួមមាន៖ (១) នៅក្នុងបរិវេណសាលាក្រុងប៉ៃលិន ខេត្តប៉ៃលិន  (២) នៅក្នុងបរិវេណសាលាស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ។ គួរឱ្យដឹងផងដែរថា វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ  រៀបចំឡើងដើម្បីលើកកម្ពស់ឱកាសការងារក្នុងស្រុក និងផ្តល់ភាពងាយស្រួលដល់បងប្អូនអតីតពលករ និងយុវជនក្នុងការស្វែងរកការងារធ្វើក្នុងស្រុកប្រកបដោយស្ថិរភាព ដែល ប.ស.ស. និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលខេត្ត ស្រុកនានាផ្សេងទៀត ដើម្បីជួយសម្រួលនាំយកឱកាសការងារដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់។ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងការគាំទ្រទាន់ពេលវេលា បងប្អូនអតីតពលករ និងយុវជនដែលកំពុងស្វែងរកការងារ ឬត្រូវការប្រឹក្សាយោបល់ អាចទំនាក់ទំនងមកកាន់លេខ ១២៩៧ (សម្រាប់ផ្នែកការងារ) ឬលេខ ១២៨៦ (សម្រាប់ផ្នែកអត្ថប្រយោជន៍របបសន្តិសុខសង្គម) ឬតាមរយៈបណ្តាញសង្គមផ្លូវការរបស់ ប.ស.ស.៕