曼谷东部洪涝严重 影响超32万户家庭

分类国际
地点泰国曼谷
来源柬埔寨国家电视台
发布时间2026/09/29 12:08
详情描述
据柬埔寨国家电视台报道,泰国曼谷近期遭遇持续强降雨,导致多地发生严重洪涝灾害。尽管目前部分地区积水已开始缓慢消退,但仍有部分主干道及区域处于淹没状态。
曼谷市政府表示,上周末期间,市内4条主要运河水位过高,已无法承载周边汇入的雨水。随着当前水位有所改善,相关部门正加紧开展排水作业。此次洪灾共影响约32.9万户家庭,涉及人口约70万人,初步估计经济损失超过3.2亿美元。
曼谷副市长塔维达·卡莫尔维(Tavida Kamolvej)指出,东部地区受灾最为严重,其中拉卡邦区(Lat Krabang)受灾民众约在3万至4万人之间。周一监测显示,在Bang Ka区的一处火车站及商场附近,积水深度已达膝盖位置。受此影响,曼谷部分道路及公共交通受阻,建议民众出行前查询路况。
气象部门预测,泰国全国范围内仍将有降雨,尽管曼谷地区的降雨量预计将少于其他地区,但防汛压力依然存在。此外,柬埔寨与缅甸近期也面临相似的恶劣天气状况。
📋 简要摘要 ▸
泰国曼谷近期遭遇持续强降雨,东部地区受灾最为严重,影响超过32万户家庭,目前排水工作正在加紧进行。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ា ជួបប្រទះស្ថានភាពអាកាសធាតុអាក្រក់ដូចគ្នា! ប៉ុន្តែធ្ងន់ធ្ងរជាងគេគឺភាគខាងកើតទីក្រុងបាងកកប៉ះពាល់ដល់ពលរដ្ឋជាង ៣២៩.០០០គ្រួសារ
ទឹកជំនន់នៅក្នុងទីក្រុងបាងកក ដែលជារដ្ឋធានីដ៏សំខាន់របស់ប្រទេសថៃ ទឹកបានចាប់ផ្តើមស្រកចុះបន្តិចម្តងៗហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ស្ទើរតែមិនឈប់ មិនឈរពេញមួយចុងសប្តាហ៍កន្លងទៅនេះ ទោះបីជាតំបន់មួយចំនួន និងផ្លូវធំៗមួយចំនួននៅតែបន្តលិចលង់ក៏ដោយ។ មន្ត្រីទីក្រុងបាងកកបានឱ្យដឹងថា ស្ថានភាពថ្ងៃនេះបានប្រសើរឡើងវិញក្នុងកម្រិតមួយដែលអាចអនុញ្ញាតឱ្យមានការបង្កើនល្បឿននៃប្រតិបត្តិការបូមទឹកចេញពីក្រុងបាន។ កម្រិតទឹកនៅក្នុងប្រឡាយមេសំខាន់ៗចំនួន៤បានឡើងខ្ពស់ពេកក្នុងអំឡុងពេលនៃចុងសប្តាហ៍នេះ រហូតវាមិនអាចទទួលទឹកដែលហូរមកពីតំបន់ជុំវិញបាន។ រដ្ឋបាលទីក្រុងបាងកកបានឱ្យដឹងថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះបានជះឥទ្ធិពលដល់គ្រួសារប្រហែលជា ៣២៩,០០០គ្រួសារ ឬស្មើនឹងមនុស្សប្រហែល ៧០០,០០០នាក់ ដែលទំហំប៉ាន់ស្មានពីការខូចខាតដោយទឹកជំនន់លើកនេះ អាចមានតម្លៃជាង ៣២០លានដុល្លារអាម៉េរិក។ លោកស្រី Tavida Kamolvej អភិបាលរងទីក្រុងបានមានប្រសាសន៍ថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងរដ្ឋធានីនេះ គឺខណ្ឌ Lat Krabang ដែលមានប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចន្លោះពី ៣០,០០០ ទៅ ៤០,០០០នាក់។ យោងតាមការព្យាករណ៍អាកាសធាតុបានបង្ហាញថា ប្រទេសថៃនឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅទូទាំងប្រទេស ទោះបីជាទីក្រុងបាងកកត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់តិចជាងតំបន់ផ្សេងទៀតក៏ដោយ។ ចំណែកនៅប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាវិញក៏កំពុងជួបប្រទះនឹងស្ថានភាពអាកាសធាតុដ៏អាក្រក់ដូចគ្នានេះផងដែរ។ តំបន់នៅភាគខាងកើតនៃទីក្រុងបាងកកគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ កាលពីថ្ងៃចន្ទកម្រិតទឹកមានជម្រៅប្រហែលត្រឹមជង្គង់នៅក្បែរស្ថានីយរថភ្លើង និងផ្សារទំនើបមួយក្នុងសង្កាត់ Bang Ka