柬埔寨社保基金获东盟社保创新奖 新加坡颁发
分类社会保障
地点新加坡
来源柬埔寨社保
发布时间2026/11/19 12:09
详情描述
柬埔寨国家社会保障基金(NSSF,隶属劳工与职业培训部)在第43届东盟社会保障协会(ASSA)理事会会议上获颁创新类杰出奖项,会议地点为新加坡。获奖项目是在公立医疗机构部署NSSF自动身份识别机,推动基层就医与治疗服务的现代化。奖项由ASSA颁给率团与会的NSSF总监、政府代表Meng Hong。
本届理事会会议于11月17日至19日举行,主题为“建设面向所有人的包容、可持续的终身社会保障”,ASSA十个国家的20家社保机构代表参加。会议由2025-2026年度轮值主席、文莱雇员退休基金(ETF)代理总经理Azmilen Hj Ramlee主持,内容包括审议协会工作进展、确定后续执行方向、加强成员机构之间的合作。会议还设置交流环节,供成员机构就社会保障议题和良好实践交换意见,重点涉及扩大对目标群体的覆盖,尤其是数字平台工作者。
对参保人而言,自动身份识别机投入使用意味着在公立医院核验社保身份、办理结算的环节将减少手工流程。NSSF自2015年至今累计获得ASSA杰出奖项共11项。
会议同时确定下一届安排:新加坡中央公积金局(CPFB)担任2026-2027年度ASSA轮值主席,泰国国家健康保障局(NHSO)以2026-2027年度轮值副主席身份主办第44届理事会会议。
在柬工作的外籍员工如需确认自身参保登记状态,可向所在企业人事部门或劳工部NSSF核实。
📋 简要摘要 ▸
柬埔寨劳工部下属国家社会保障基金(NSSF)在新加坡举行的东盟社会保障协会(ASSA)第43届理事会会议上,凭借在公立医疗机构部署自动身份识别机、实现基层就医与治疗服务现代化的项目,获颁ASSA创新类杰出奖项。会议同时确定,泰国国家卫生安全局(NHSO)将以2026-2027年轮值副主席身份主办第44届理事会会议。
📋 完整原文 ▸
ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានពានរង្វាន់ឆ្នើមផ្នែកនវានុវត្តន៍ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៣ នៅប្រទេសសិង្ហបុរី
.................................
(សិង្ហបុរី)៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួល «ពានរង្វាន់ឆ្នើមផ្នែកនវានុវត្តន៍ស្តីពី ការធ្វើទំនើបកម្មសម្រាប់ការទទួលសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ តាមរយៈការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស.» ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)។
ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានប្រគល់ជូន ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងកំណត់ទិសដៅយុទ្ធសាស្ត្រក្នុងការអនុវត្តរបបសន្តិសុខសង្គមក្នុងតំបន់ ដែលរួមមានទាំងកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត។ សមិទ្ធផលថ្មីនេះ បានធ្វើឱ្យ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានពានរង្វាន់ឆ្នើមពីប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) សរុបចំនួន ១១ ហើយ គិតចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន។
កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំស្ថាប័នសន្តិសុខសង្គមនៅក្នុងតំបន់នេះ ប្រារព្ធឡើងក្រោមប្រធានបទស្តីពី «ការកសាងកិច្ចគាំពារសង្គមពេញមួយជីវិតប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់ទាំងអស់គ្នា» ដោយមានការចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមនៃសមាគម ASSA ចំនួន ២០ ស្ថាប័ន មកពីបណ្តាប្រទេសទាំង ១០។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក Azmilen Hj Ramlee ប្រធានប្តូរវេន ASSA ឆ្នាំ២០២៥-២០២៦ និងជានាយកគ្រប់គ្រងមូលនិធិសោធននិវត្តន៍សម្រាប់កម្មករនិយោជិត (ETF) ស្តីទីនៃប្រទេសព្រុយណេ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ កំណត់ទិសដៅអនុវត្តបន្តរបស់សមាគម និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាសមាជិក។
វេទិកានេះ ក៏បានផ្តល់ឱកាសសម្រាប់ស្ថាប័នជាសមាជិក ក្នុងការផ្លាស់ប្តូរទស្សនៈ និងចែករំលែកបទពិសោធលើបញ្ហាសន្តិសុខសង្គម និងឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការពង្រីកការគ្របដណ្តប់ដល់ក្រុមគោលដៅ ជាពិសេសអ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា។
សូមបញ្ជាក់ផងដែរថា មូលនិធិសន្និច្ច័យកណ្តាល (CPFB) នៃប្រទេសសិង្ហបុរី ត្រូវបានតែងតាំងជាប្រធានប្តូរវេន ASSA ឆ្នាំ២០២៦-២០២៧ ខណៈដែលអង្គភាពជាតិសន្តិសុខសុខភាព (NHSO) នៃប្រទេសថៃ ក្នុងនាមជាអនុប្រធានប្តូរវេន សម្រាប់ឆ្នាំ២០២៦-២០២៧ នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤៤៕