磅湛举办第九届外科医学日 聚焦治疗创新









分类医疗卫生
事件时间2026-11-11
地点磅湛
来源柬埔寨卫生部
发布时间2026/11/17 14:24
详情描述
11月11日(周三),柬埔寨卫生部在磅湛省转诊医院举办第九届全国外科医学日,主题为“治疗与护理中的最佳实践与创新”,由卫生部国务秘书、医生吴康博士主持开幕。
本届医学日面向卫生系统医护人员,目的是把治疗与护理领域的新知识、经验、技术与操作技巧分享给各省医院医护团队,强化其专业能力,并让这些内容落地到日常诊疗与术后护理中,提高服务效率与质量。出席者包括卫生部技术副总局长苏乔教授、磅湛省副省长、磅湛省卫生局长、磅湛区域卫生中专校长、金边Calmette医院教授,以及柴桢、特本克蒙、桔井、茶胶、波罗勉和磅湛六省转诊医院的负责人与医护团队。
吴康在会上转达卫生部长对各省医院定期举办外科医学日的支持,希望各地按实际能力和时间安排尽可能经常举办。他强调,医护人员须持续学习、跟进全球不断更新的医学技术与操作,同时重视工作态度、纪律和职业道德;并要求参会者相互分享知识、技能与经验,在操作中尊重患者、患者家属与同事,把尊重文化落到人道化的诊疗服务上。
该活动主要面向卫生系统医护人员,普通民众如需了解参会事宜,应向卫生部或磅湛省转诊医院咨询。对患者而言,这类交流的落点是省级医院外科诊疗与术后护理能力的提升。
📋 简要摘要 ▸
柬埔寨卫生部11月11日在磅湛省转诊医院举办第九届全国外科医学日,主题为「治疗与护理中的最佳实践与创新」。卫生部国务秘书吴康博士主持开幕,来自各省医院的医护团队参会,围绕外科治疗新技术、护理经验与设备应用展开交流,目标是强化省级医疗机构的外科诊疗与术后护理能力。
📋 完整原文 ▸
ទិវាវេជ្ជសាស្ត្រសល្យសាស្ត្រ លើកទី៩ ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ និងនវានុវត្តន៍ ក្នុងការព្យាបាល និងថែទាំជំងឺ»
——
ខេត្តកំពង់ចាម៖ ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រ លើកទី៩» ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ និងនវានុវត្តន៍ ក្នុងការព្យាបាល និងថែទាំជំងឺ» ដែលរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ទិវានេះរៀបចំឡើង ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ក្នុងការព្យាបាល និងថែទាំជំងឺ ដល់មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យនានា ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងការផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីការគាំទ្រយ៉ាងមុតមាំ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្ត ដល់មន្ទីរពេទ្យខេត្តទូទាំងប្រទេស ឱ្យរៀបចំទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រ ឱ្យបានទៀងទាត់ និងញឹកញាប់ទៅតាមលទ្ធភាព និងពេលវេលាជាក់ស្តែង ដើម្បីរួមចំណែកពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់គុណភាពសេវាថែទាំព្យាបាលអ្នកជំងឺ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តសិក្សាស្វែងយល់ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីបច្ចេកវិទ្យា និងបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ និងទំនើប ដែលកំពុងមានការរីកចម្រើននៅលើពិភពលោក។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃឥរិយាបថ វិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការបំពេញតួនាទី និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់អង្គពិធីទាំងមូលឱ្យបន្តខិតខំចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារ ទៅវិញទៅមក ព្រមទាំងយកចិត្តទុកដាក់ពង្រឹងការប្រតិបត្តិការងារ ប្រកបដោយការគោរព និងផ្តល់តម្លៃខ្ពស់ចំពោះអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ និងសហភាតរៈ ដើម្បីលើកកម្ពស់វប្បធម៌នៃការគោរពគ្នាទៅវិញទៅមក និងការផ្តល់សេវាថែទាំព្យាបាលប្រកបដោយមនុស្សធម៌។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេស អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម សាស្ត្រាចារ្យមកពីមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ត្បូងឃ្មុំ ក្រចេះ តាកែវ ព្រៃវែង និងខេត្តកំពង់ចាម។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)