德崇国际机场口岸警局升旗 宣讲国家警察新纪律








分类政务
事件时间2026-11-09
地点德崇国际机场
来源德崇国际机场海关
发布时间2026/11/09 08:15
详情描述
11月9日上午,德崇国际机场口岸警察局组织升国旗仪式,由该站副局长带队执行,随后向执勤警力宣讲并部署国家警察新纪律公告的落实工作,同时重申专业执勤要求。该站同步公布24小时联系电话0188200300、Telegram频道及地图地址,供旅客咨询、投诉与紧急求助使用。
📋 完整原文 ▸
នាព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ យោងតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ជួន វណ្ណថេត នាយរងប៉ុស្តិ៍ ដឹកនាំកម្លាំង នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីគោរពទង់ជាតិរួច លោកឧត្តមសេនីយ៍ត្រី ជួន វណ្ណថេត បានមានប្រសាសន៍ ណែនាំការងារជំនាញ ផ្សព្វផ្សាយប្រកាសថ្មី ស្តីពីបទវិន័យនគរបាលជាតិកម្ពុជាលេខ៨៧៣ប្រក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងការអនុវត្តការងារ(Cambodia E-Arrival)ចាប់ពីថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២៤។លោកឧត្តមសេនីយ៍ត្រី ជួន វណ្ណថេត ក៏បានផ្សព្វផ្សាយអនុក្រឹត្យលេខ១៧៧ អនក្រ.បក ស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ជួន វណ្ណថេត សូមឱ្យកម្លាំងមន្ត្រីទាំងអស់យកចិត្តទុកដាក់ជាមួយនឹងការពិនិត្យ ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា(Smart gate)ឱ្យដំណើរដោយរលូន។
លោកឧត្តមសេនីយ៍ត្រី ជួន វណ្ណថេត នាយរងប៉ុស្តិ៍ ក៏បានផ្សព្វផ្សាយបទបញ្ជារបស់ថ្នាក់ដឹកនាំ និងមតិណែនាំរបស់ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ជូនដល់កម្លាំងក្រោមឱវាទរបស់ប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ៖ -កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវតែចូលរួមយ៉ាងសកម្មបំផុតក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams នៅប្រទេសកម្ពុជា និងចូលរួមសហការបណ្តេញចេញជនបរទេសដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams -ការរៀបចំបែបបទលើលិខិតបទដ្ឋាននានា ដែលឆ្លងកាត់ច្រកទ្វារ គ្រប់គ្រង និងកត់ត្រាទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យា -ចូលរួមអនុវត្តតាមវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល -សហការជាមួយសមត្ថកិច្ចពាក់ពន្ធ័នៅច្រកទ្វារ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទឆ្លងកាត់តាមច្រកទ្វារ -សម្រួលបែបបទចេញ-ចូល និងផ្តល់សេវាកម្មឱ្យឆាប់រហ័សជូនភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយស្នាមញញឹម រួសរាយ រាក់ទាក់ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ -ការយកចិត្តទុកដាក់លើការងារជំនាញឱ្យបានត្រឹមត្រូវ និងសហការគ្រប់អង្គភាព ស្ថាប័ន អង្គការ និងស្ថានទូតពាក់ព័ន្ធនានា៕
✅ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc