旅游部发布绿色季节服务标准 提升柬埔寨旅游竞争力










分类旅游
事件时间2026-09-22
地点金边
来源柬埔寨旅游部
发布时间2026/09/22 19:49
详情描述
2026年9月22日,柬埔寨旅游部在金边举办“2026年绿色季节旅游服务标准研讨会”。旅游部部长胡哈主持会议,旅游部官员、金边市政府代表、各省市旅游局代表、旅游行业协会及约400名旅游从业者出席。
此次研讨会旨在推广旅游服务分级标准,明确评估准则,并推动旅游企业提升产品与服务质量,确保相关评估过程符合法律法规,具备透明度与公正性。
胡哈部长在会上表示,遵守服务标准不仅是履行监管义务,更是对游客信任、企业声誉及柬埔寨旅游品牌价值的长期投资。他强调,若要吸引高端游客,必须提供高水平的服务。在当前激烈的旅游市场竞争中,质量与标准是建立信任、维护旅游目的地声誉及提升国家竞争力的核心条件。除了自然、文化和遗产资源外,柬埔寨还需确保旅游服务具备安全性、卫生性、专业性及明确的行业标准。
为提升服务质量并满足市场需求,旅游部已实施14项国家标准,并推动落实9项东盟标准,涵盖住宿、餐饮、水疗与按摩、旅游社区、探险旅游、清洁旅游城市及其他相关服务。
胡哈部长鼓励旅游企业加强机构能力建设,提升人力资源素质与专业技能,并积极参与东盟及国际标准的评估认证。旅游部将持续与私营部门合作,支持并协调相关工作,以提升柬埔寨旅游服务在区域及全球范围内的认可度。此次研讨会同时作为政府、私营部门及相关方交流经验与最佳实践的平台,旨在共同将柬埔寨打造为高质量、安全的旅游目的地。
📋 简要摘要 ▸
旅游部部长胡哈主持绿色季节旅游服务标准研讨会,强调服务质量是提升竞争力的核心,旨在通过标准化管理将柬埔寨打造为高质量、安全的旅游目的地。
📋 完整原文 ▸
[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «គុណភាពបង្កើតទំនុកចិត្ត ទំនុកចិត្តបង្កើតតម្លៃ ហើយតម្លៃនឹងនាំឱ្យទេសចរណ៍កម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់»
រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយចំណាត់ថ្នាក់សេវាកម្មទេសចរណ៍ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ប្រមាណ ៤០០នាក់។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីស្តង់ដា វិធានការ និងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃចំណាត់ថ្នាក់សេវាកម្មទេសចរណ៍ ព្រមទាំងជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ឱ្យបន្តកែលម្អគុណភាពផលិតផល និងសេវាកម្ម ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ពោលគឺការផ្តល់ចំណាត់ថ្នាក់ត្រូវធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការគោរព និងអនុវត្តស្តង់ដា មិនមែនគ្រាន់តែជាការបំពេញកាតព្វកិច្ចតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើទំនុកចិត្តរបស់ភ្ញៀវ លើកេរ្តិ៍ឈ្មោះរបស់អាជីវកម្ម និងលើតម្លៃនៃម៉ាកទេសចរណ៍កម្ពុជាក្នុងរយៈពេលវែង ជាក់ស្តែងបើយើងចង់បានភ្ញៀវកម្រិតខ្ពស់ យើងត្រូវមានសេវាកម្មកម្រិតខ្ពស់»។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិបទដែលការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍កាន់តែខ្លាំង «គុណភាព និងស្តង់ដា» គឺជាលក្ខខណ្ឌចាំបាច់សម្រាប់កសាងទំនុកចិត្ត រក្សាកេរ្តិ៍ឈ្មោះគោលដៅទេសចរណ៍ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្រៅពីធនធានធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែប កម្ពុជាត្រូវធានាថា រាល់សេវាកម្មដែលផ្តល់ជូនភ្ញៀវ មានគុណភាព សុវត្ថិភាព អនាម័យ វិជ្ជាជីវៈ និងស្តង់ដាច្បាស់លាស់។
ដើម្បីជំរុញគុណភាពសេវាកម្មឱ្យមានភាពស៊ីចង្វាក់ និងឆ្លើយតបនឹងការរំពឹងទុករបស់ទីផ្សារ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ និងស្តង់ដាជាតិចំនួន ១៤ ព្រមទាំងជំរុញការអនុវត្តគោលការណ៍ណែនាំ និងស្តង់ដាអាស៊ានចំនួន ៩ ដែលគ្របដណ្តប់លើសេវាស្នាក់នៅ ភោជនីយដ្ឋាន ស្ប៉ា និងម៉ាស្សា សហគមន៍ទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ទីក្រុងទេសចរណ៍ស្អាត និងសេវាកម្មពាក់ព័ន្ធជាច្រើនទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ឱ្យពង្រឹងសមត្ថភាពស្ថាប័ន អភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងចូលរួមប្រកួតប្រជែងវាយតម្លៃស្តង់ដានៅកម្រិតអាស៊ាន និងអន្តរជាតិ។ ក្រសួងទេសចរណ៍នឹងបន្តធ្វើជាដៃគូគាំទ្រ និងសម្របសម្រួលជាមួយវិស័យឯកជន ដើម្បីបង្កើនឱកាសទទួលស្គាល់គុណភាពសេវាកម្មទេសចរណ៍កម្ពុជានៅលើឆាកតំបន់ និងពិភពលោក។
បញ្ជាក់បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងសង្កត់ធ្ងន់ថា សិក្ខាសាលានេះក៏ជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ល្អៗ រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ក្នុងស្មារតី «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងរួមគ្នាទទួលផល» ដើម្បីរួមចំណែកកសាងកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដាខ្ពស់។
នៅទីស្តីការក្រសួងទេសចរណ៍, រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦