洪玛尼慰问实居省特邦县已故退休教师家属
分类政务
事件时间2026-06-23
地点实居省特邦县
来源洪玛尼官方频道
发布时间2026/06/24 06:37
详情描述
2026年6月23日下午,柬埔寨副总理兼公务部大臣、实居省政府工作组组长及退伍军人与退休人员协会副主席洪玛尼,委派楚速班带领工作组前往实居省特邦县,向已故退休教师艾文(Ek Vun)的家属致以深切慰问,并转交了洪玛尼的慰问金及哀悼信。
艾文生前曾任特邦县皮安小学教师,因病去世,享年77岁,遗体安葬于特邦县阿姆朗乡。慰问仪式在当地举行,当地政府官员、退伍军人与退休人员协会代表及部分民众出席。
楚速班在慰问中表示,艾文生前为国家教育事业贡献了毕生精力,培养了多代人才,其在教育领域的贡献将受到社会各界的铭记。此次慰问不仅是政府落实社会保障政策的体现,也表达了政府对退休人员及退伍军人曾为国家所做贡献的感激与尊重。
此外,楚速班向家属介绍了政府针对退休人员的社会保障政策。根据规定,已故退休人员的家属可通过国家社会救助基金获得相当于其生前12个月退休金总额的抚恤金。该政策旨在保障退休人员及其家属的权益,确保曾为国家服务的人员在离世后仍能获得政府的关怀与支持。
📋 简要摘要 ▸
副总理洪玛尼委派楚速班前往实居省特邦县,向已故退休教师艾文的家属致以深切慰问并提供抚恤金。政府强调对退休人员及退伍军人的持续关怀,以表彰其对国家教育事业的贡献。
📋 完整原文 ▸
ឯកឧត្តម ឈួរ សុបញ្ញានាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនក្រុមគ្រួសារសពនិវត្តជន(អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាពាម) ក្នុងស្រុកថ្ពង
=========
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានដឹកនាំក្រុមការងារផ្នែកនិវត្តជន និងអតីតយុទ្ធជននៃក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ នាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ជូនដល់ក្រុមគ្រួសារសព ឧបាសក ឯក វុន និវត្តជន និងជាអតីតគ្រូបង្រៀននៅសាលាបឋមសិក្សាពាម ស្រុកថ្ពង ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងសាច់ញាតិ និងប្រជាពលរដ្ឋជាច្រើនរូប ក្នុងបរិយាកាសប្រកបដោយសេចក្តីសោកស្តាយ និងអាឡោះអាល័យយ៉ាងជ្រាលជ្រៅ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ឯកឧត្តមបានពាំនាំនូវសាររំលែកទុក្ខ និងការសោកស្តាយយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះក្រុមគ្រួសារសពផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ជាប្រចាំចំពោះនិវត្តជន អតីតយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគាត់ ដោយមិនត្រឹមតែជាការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចងចាំជានិច្ចដោយសេចក្តីដឹងគុណ និងការគោរពចំពោះអ្នកដែលបានលះបង់កម្លាំងកាយចិត្ត និងបំពេញភារកិច្ចបម្រើជាតិមាតុភូមិក្នុងរយៈពេលកន្លងមកផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ថា ការទទួលមរណភាពរបស់ឧបាសក ឯក វុន គឺជាការបាត់បង់សមាជិកគ្រួសារដ៏ជាទីគោរពស្រឡាញ់ និងជាការបាត់បង់អតីតមន្ត្រីអប់រំដ៏មានតម្លៃមួយរូប ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងបញ្ញា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាន់សម្រាប់សង្គម និងប្រទេសជាតិ។ ក្នុងនាមជាអតីតគ្រូបង្រៀន ឧបាសក ឯក វុន បានរួមចំណែកយ៉ាងសំខាន់ក្នុងបេសកកម្មអប់រំ ការផ្ទេរចំណេះដឹង និងការកសាងធនធានមនុស្សនៅមូលដ្ឋាន។ តាមរយៈការបង្រៀន និងការអប់រំសិស្សានុសិស្សជាច្រើនជំនាន់លោកបានជួយបណ្តុះបណ្តាលពលរដ្ឋដែលមានចំណេះដឹង សីលធម៌ និងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍសង្គម និងប្រទេសជាតិ។ គុណបំណាច់របស់លោកក្នុងវិស័យអប់រំ នឹងបន្តស្ថិតនៅក្នុងការចងចាំរបស់សិស្សានុសិស្ស អ្នករួមការងារ និងប្រជាពលរដ្ឋក្នុងសហគមន៍ជានិច្ច។
ក្នុងឱកាសនោះផងដែរឯកឧត្តមក៍បានជម្រាបជូនក្រុមគ្រួសារសពអំពីគោលនយោបាយ និងរបបសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់មន្ត្រីនិវត្តជនដែលទទួលមរណភាព ដោយគ្រួសារសពនឹងទទួលបានប្រាក់សោធនចុងក្រោយចំនួន ១២ ខែ នៃប្រាក់សោធនប្រចាំខែរបស់សព ជាជំនួយចុងក្រោយសម្រាប់ក្រុមគ្រួសារ តាមរយៈមូលនិធិជាតិជំនួយសង្គម ស្របតាមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។គោលនយោបាយទាំងនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះមន្ត្រីនិវត្តជន និងក្រុមគ្រួសារ ដែលបានរួមចំណែកបំពេញភារកិច្ចបម្រើប្រទេសជាតិកន្លងមក ហើយក៏ជាការធានាថា អ្នកដែលបានលះបង់ដើម្បីជាតិ តែងតែទទួលបានការយកចិត្តទុកដាក់ និងការដឹងគុណពីរាជរដ្ឋាភិបាលជានិច្ច។
ជាទីបញ្ចប់ឯកឧត្តមនិងក្រុមការងារបានបួងសួងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធឧបាសក ឯក វុន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរក្រុមគ្រួសារសពឱ្យមានកម្លាំងចិត្តមាំមួន អាចជម្នះនូវទុក្ខសោកនេះ និងបន្តដឹកនាំជីវិតប្រកបដោយសេចក្តីសុខ និងសុភមង្គលតទៅ។ 🙏🙏🙏