洪玛奈会见普京 双方重申柬俄为长期战略合作伙伴
分类外交
事件时间2026-06-18
地点俄罗斯
来源新柬埔寨日报
发布时间2026/06/19 05:25
详情描述
2026年6月18日,柬埔寨总理洪玛奈在出席东盟-俄罗斯对话伙伴关系35周年纪念峰会期间,与俄罗斯总统普京举行会晤。双方就双边关系及未来合作方向进行了深入交流。
普京在会晤中表示,俄罗斯视柬埔寨为长期友好伙伴。他回顾了苏联时期在柬埔寨经历战乱及波尔布特政权倒台后,在经济、社会、教育、医疗、电信及农业等领域提供的援助。普京指出,尽管去年双边贸易额增长了2%,但该数字尚未完全体现双方的合作潜力,俄罗斯政府正致力于进一步提升双边贸易与投资水平。
在人力资源培训方面,普京表示俄罗斯将持续提供支持。据统计,已有超过8000名柬埔寨公民在俄罗斯接受高等教育,目前约有160名柬埔寨学生在俄深造。本学年,俄罗斯已向柬埔寨学生提供了63个奖学金名额。
洪玛奈对俄罗斯长期以来的支持表示感谢,并强调俄罗斯是柬埔寨重要且值得信赖的伙伴。正值柬俄建交70周年之际,洪玛奈重申柬埔寨高度重视与俄罗斯的长期友好合作关系,并对苏联时期提供的历史性援助表达了深切谢意。洪玛奈表示,柬埔寨期待与俄罗斯进一步加强沟通,推动双边关系与合作水平迈向新高度。
📋 简要摘要 ▸
柬埔寨总理洪玛奈在东盟-俄罗斯对话伙伴关系35周年纪念峰会期间会见俄罗斯总统普京。双方回顾了70年外交关系,普京强调俄罗斯将继续支持柬埔寨人力资源培训,并致力于提升双边贸易与投资水平,洪玛奈则表达了对俄罗斯长期支持的感谢及深化合作的意愿。
📋 完整原文 ▸
🇰🇭🇷🇺សម្ដេច ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី, ពូទីន ចាត់ទុក"កម្ពុជាជាមិត្ត និងជាដៃគូយូរអង្វែង"
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយប្រធានធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន នៅក្រៅកិច្ចប្រជុំរំឮកខួបអនុស្សាវរីយ៍លើកទី៣៥ អាស៊ាន-រុស្ស៊ី នៃទំនាក់ទំនងជាដៃគូសន្ទនា។
ក្នុងជំនួបនោះ ប្រធានាធិបតី ពូទីន ថ្លែងប្រាប់នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត ថា រុស្ស៊ីចាត់ទុកកម្ពុជាជាមិត្ត និងជាដៃគូយូរអង្វែង" និងរម្លឹកឡើងវិញពីកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសូវៀត ក្នុងការជួយស្ដារសេដ្ឋកិច្ច សង្គម វិស័យអប់រំ វិស័យសុខាភិបាល ទូរគមនាគមន៍ កសិកម្ម ក្នុងពេលកម្ពុជាជួបវិបត្តិក្រោយរបបប៉ុលពត និងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ។ នេះបើតាមក្រសួងការបរទេសរុស្ស៊ី បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន។
លោក ពូទីន ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ទំនាក់ទំនងរុស្ស៊ី-កម្ពុជានៅតែបន្តអភិវឌ្ឍឥតឈប់ឈរ។ កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២% ប៉ុន្តែជាការពិតណាស់ កំណើននេះគឺជាតួលេខតិចតួច ហើយវាមិនឆ្លុះបញ្ចាំងពីសក្តានុពលដែលភាគីទាំងពីរមាននោះទេ ដូចនេះ រដ្ឋាភិបាលរុស្ស៊ីកំពុងធ្វើការដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។
ប្រធានាធិបតីរុស្ស៊ី គូសបញ្ជាក់ថា ៖"រុស្ស៊ីនឹងបន្តជួយកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ពលរដ្ឋជាង ៨០០០នាក់នៃប្រទេសរបស់អ្នកបានទទួលការអប់រំកម្រិតឧត្តមសិក្សានៅប្រទេសរុស្ស៊ីរួចហើយ។ បច្ចុប្បន្ននេះ និស្សិតកម្ពុជាប្រហែល ១៦០នាក់កំពុងសិក្សានៅរុស្ស៊ី ហើយអាហារូបករណ៍ចំនួន ៦៣កន្លែងផ្សេងទៀត ត្រូវបានផ្ដល់ជូននិស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន។"។
ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ទៅកាន់ប្រធានាធិបតីរុស្ស៊ីថា “រុស្ស៊ីនៅតែជាដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្តសម្រាប់ប្រទេសរបស់កម្ពុជា”។
ស្របពេលកម្ពុជា-រុស្ស៊ី កំពុងប្រារព្ធខួបលើកទី ៧០ នៃទំនាក់ទំនងការទូត សម្ដេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រយៈពេល៧ទសវត្សរ៍មកនេះ កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយរុស្ស៊ី។ កម្ពុជាចងចាំជានិច្ចចំពោះការគាំទ្រ និងជំនួយដែលសហភាពសូវៀតបានផ្តល់ជូនកម្ពុជាក្នុងអំឡុងពេលដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្រ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុលពត និងសង្គ្រាមស៊ីវិល។ កម្ពុជា សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់រុស្ស៊ីក្នុងការអភិវឌ្ឍវិស័យសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ប្រធានាធិបតីរុស្ស៊ី ថា កម្ពុជាទន្ទឹងរង់ចាំការពិភាក្សាជាមួយរុស្ស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូរ ក្នុងទំនាក់ទំនងទ្វេរភាគីឱ្យដល់កម្រិតខ្ពស់ថ្មីមួយទៀត៕
ដោយ ង៉ិល ណារ៉ាត់