磅通省2026至2030年农业发展战略规划启动

分类农业
事件时间2026-08-15
地点磅通省
来源柬埔寨国家电视台
发布时间2026/08/16 07:18
详情描述
2026年8月15日上午,磅通省举行2026至2030年农业发展战略规划咨询研讨会。柬埔寨副总理兼内阁办公厅大臣、磅通省政府工作组组长翁赛维索主持会议。此次研讨会由内阁办公厅经济、社会与文化理事会及磅通省政府共同举办。
来自相关部委、地方政府、橡胶种植企业、物流与农业肥料公司、大米出口商、腰果种植协会、柬埔寨木薯协会、农业社区、渔业社区、金融机构、培训与研究机构及发展伙伴的代表等约400人出席会议。
翁赛维索表示,该战略规划旨在通过政府工作组、省政府及各相关方的协作,为磅通省农业发展提供方向,以提升农业生产力及农产品附加值。通过科学规划,挖掘该省农业潜力,从而提升当地农业经济效益与民生水平。与会各方通过此次研讨会共同探讨发展路径,体现了各界参与磅通省农业领域发展的意愿与决心。
📋 简要摘要 ▸
磅通省启动2026-2030年农业发展战略规划,旨在通过政府与私营部门协作,挖掘该省农业潜力,提升经济效益与民生水平。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ធំ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីបើក និងដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តកំពង់ធំ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងនិងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន, ក្រុមហ៊ុនចម្ការកៅស៊ូ, ក្រុមហ៊ុនដឹកជញ្ជូន និងជីកសិកម្ម, ក្រុមហ៊ុននាំចេញអង្ករ, សមាគមអ្នកដាំស្វាយចន្ទី, សមាគមដំឡូងមីកម្ពុជា, សហគមន៍កសិកម្ម, សហគមន៍នេសាទ, គ្រឹះស្ថានធនគារនិងហិរញ្ញវត្ថុ, គ្រឹះស្ថានបណ្តុះបណ្តាល និងស្ថាប័នស្រាវជ្រាវ ព្រមទាំងដៃគូអភិវឌ្ឍ សរុបប្រមាណជិត ៤០០នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយោបល់នេះ គឺជាការគិតគូររួមគ្នារវាងក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្ត ព្រមទាំងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីរៀបចំជាត្រីវិស័យក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនខេត្តកំពង់ធំ។ វត្តមានចូលរួមរបស់តួអង្គពាក់ព័ន្ធទាំងអស់នាថ្ងៃនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈចូលរួម និងការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍខេត្តកំពង់ធំទាំងមូល ហើយជាពិសេសក្នុងវិស័យកសិកម្ម ដែលជាវិស័យមានសក្តានុពលដ៏ធំ ស្របតាមស្មារតី រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ សំដៅរៀបចំស