柬埔寨代表团赴罗马尼亚探讨经贸与数字技术合作
分类经济
事件时间2026-09-15
地点布加勒斯特
来源柬埔寨外交国际合作部
发布时间2026/09/18 09:45
详情描述
2026年9月15日,柬埔寨外交与国际合作部国务秘书蒂尼托(Ty Nitor)率领代表团访问罗马尼亚首都布加勒斯特。随行人员包括创新与发展投资者协会(IDI)秘书长波蓬勒(Pol Punleu)及UNI Holding公司代表。
代表团在布加勒斯特分别与罗马尼亚工商会对外事务部主任卡塔林·丹(Catalin Dan)及布加勒斯特工商会副主席奥克塔维安·斯托克洛萨(Octavian Stocklosa)举行工作会谈。多位从事农产品加工、物流及数字技术领域的罗马尼亚企业代表出席会议。
此次会谈旨在深化柬埔寨与罗马尼亚的经济关系,通过建立政府机构与私营部门之间的直接联系,将两国打造为通往东盟及欧盟市场的战略经济门户。双方讨论的重点领域涵盖农产品加工、旅游、物流、可再生能源及数字技术。
在合作意向方面,UNI Holding公司计划将罗马尼亚作为柬埔寨产品在欧洲市场的加工与分销中心。与此同时,罗马尼亚方面表达了对参与柬埔寨物流及数字技术领域发展的兴趣。
上述活动是柬埔寨外交与国际合作部经济外交战略的一部分,旨在为柬埔寨企业对接国际合作伙伴提供平台,促进双边贸易与投资,并建立制度化网络以推动具体合作项目的落地。
📋 简要摘要 ▸
柬埔寨外交部代表团与罗马尼亚商会探讨在农产品加工、物流及数字技术领域的合作,旨在建立制度化网络以促进双边贸易。
📋 完整原文 ▸
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំង តំណាងក្រុមហ៊ុន UNI Holding ដែលដឹកនាំដោយលោក ប៉ុល ពន្លឺ អគ្គលេខាធិការនៃសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយលោក Catalin Dan ប្រធាននាយកដ្ឋានកិច្ចការបរទេស នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មរូម៉ានី និង លោក Octavia Stocklosa អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មរដ្ឋធានីប៊ុយការេស ដោយមានការចូលរួមពីតំណាងធុរកិច្ចរូម៉ានីក្នុងវិស័យកែច្នៃកសិផល ភស្ដុភារកម្ម និងបច្ចេកវិទ្យាឌីជីថល នៅរដ្ឋធានីប៊ុយការេស ប្រទេសរូម៉ានី។
ជំនួបប្រជុំខាងលើមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-រូម៉ានី ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការបង្កើតប្រព័ន្ធទំនាក់ទំនងផ្ទាល់រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ព្រមទាំងកំណត់ទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជា និងរូម៉ានី ជាច្រកទ្វារសេដ្ឋកិច្ចដ៏មានសក្តានុពលឆ្ពោះទៅកាន់ទីផ្សារអាស៊ាន និងសហភាពអឺរ៉ុប ទៅវិញទៅមក។កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យកែច្នៃកសិផល ទេសចរណ៍ ភស្តុភារកម្ម ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាឌីជីថល រួមទាំងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន UNI Holding ក្នុងការជ្រើសរើសប្រទេសរូម៉ានី ជាមជ្ឈមណ្ឌលកែច្នៃ និងចែកចាយផលិតផលកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបទាំងមូល ក៏ដូចជាចំណាប់អារម្មណ៍របស់ភាគីរូម៉ានី លើការអភិវឌ្ឍវិស័យភស្តុភារកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
សកម្មភាពការងារទាំងនេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សំដៅបើកច្រក និងផ្តល់វេទិកាជូនធុរជនកម្ពុជាក្នុងការផ្សារភ្ជាប់ជាមួយដៃគូបរទេស ព្រមទាំងសម្របសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងកាលានុវត្តភាពធុរកិច្ចទៅវិញទៅមក ព្រមទាំងកសាងបណ្តាញទំនាក់ទំនងស្ថាប័ន ដើម្បីប្រែក្លាយកាលានុវត្តភាពទាំងនេះ ឱ្យចេញជាផ្លែផ្កានិងគម្រោងជាក់ស្តែង។
On 15 September 2026, H.E. Ty Nitor, Under-Secretary of State of the Ministry of Foreign Affairs and International Cooperation, led a Cambodian delegation, including representatives of UNI Holding headed by Mr. Pol Punleu, Secretary General of the Innovation and Development Investors Association (IDI), to hold separate meetings with Mr. Catalin Dan, Director of the Foreign Affairs Department of the Chamber of Commerce and Industry of Romania (CCIR), and Mr. Octavian Stocklosa, Vice President of the Bucharest Chamber of Commerce and Industry (CCIB), with the participation of representatives of Romanian businesses in agro-processing, logistics and digital technology, in Bucharest, Romania.
The meetings aimed to further deepen Cambodia–Romania economic relations by establishing direct linkages between public institutions and businesses, as well as by positioning Cambodia and Romania as strategic economic gateways with significant potential for accessing the ASEAN and European Union markets, respectively. The discussions focused on practical cooperation in agro-processing, tourism, logistics, renewable energy and digital technology, including UNI Holding’s interest in Romania as a potential processing and distribution platform for Cambodian products into the wider European market, as well as Romanian interest in Cambodia’s logistics and digital development.
The engagements are part of MFAIC’s economic diplomacy efforts to provide Cambodian businesses with a platform to connect with overseas partners, while facilitating trade, investment and business opportunities in both directions and developing institutional networks capable of translating these opportunities into concrete cooperation.