德崇国际机场警方开展反人口贩卖培训 强化安保识别能力










分类治安
事件时间2026-09-01 08:00
地点德崇国际机场
来源德崇国际机场海关
发布时间2026/09/02 19:08
详情描述
2026年9月1日至2日,德崇国际机场警方举办了为期两天的反人口贩卖专题培训,主题为“人口贩卖风险人员的识别与保护”。此次培训旨在提升机场安保及相关执法人员在预防、识别及应对人口贩卖案件方面的专业能力。
德崇国际机场警察局局长苏提(Sok Thea)准将出席活动并担任主讲嘉宾。澳大利亚驻柬埔寨大使馆派遣专家担任培训讲师,向包括13名核心教官及90名学员在内的参训人员分享实务经验、专业知识及应对方法。
苏提准将在讲话中强调,人口贩卖是全球性问题。作为机场移民及安保部门,警方致力于严防各类人口贩卖活动,特别是防止柬埔寨女性受骗被贩运至中国。他要求全体参训人员将所学知识应用于日常工作中,并鼓励参训者将培训内容传达给未参训的同事,以提升整体团队的执法效能。
此次培训重点涵盖了如何识别潜在的人口贩卖风险信号,以及如何及时为受害者提供保护与救援。苏提准将对澳大利亚大使馆及亚洲基金会(The Asia Foundation)在培训支持方面的工作表示感谢,并要求学员在培训期间深入学习,以强化机场口岸的安保识别能力。
📋 简要摘要 ▸
德崇国际机场警方于9月1日至2日举办反人口贩卖培训,旨在提升安保人员对人口贩卖风险的识别与应对能力,并邀请澳大利亚驻柬埔寨大使馆专家分享经验。
📋 完整原文 ▸
រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលអាកាសយានដ្ឋានអន្តរជាតិតេជោ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការកំណត់អត្តសញ្ញាណ និងកិច្ចការពារបុគ្គលដែលមានហានិភ័យរងគ្រោះដោយសារការជួញដូរមនុស្ស» ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងរបស់មន្ត្រីពាក់ព័ន្ធ ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបចំពោះករណីជួញដូរមនុស្ស។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងលោក លោកស្រី នាយរងប៉ុស្តិ៍ និងគ្រូបង្គោលមកពីស្ថានទូតអូស្ត្រាលី ដើម្បីចែករំលែកបទពិសោធន៍ការងារជាក់ស្តែង ចំណេះដឹង និងវិធីសាស្ត្រល្អៗ ជូនដល់សិក្ខាកាម ដើម្បីយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព។
អញ្ជើញចែករំលែកបទពិសោធន៍ដ៏មានសារៈសំខាន់ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សុខ ធា មានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីអន្តោប្រវេសន៍ និងជានាយប៉ុស្តិ៍ លោកបានប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងទប់ស្កាត់សកម្មភាពនារីខ្មែរដែលចាញ់បោកមេខ្យល់ទៅប្រទេសចិន គ្រប់រូបភាព មិនឱ្យចេញតាមប៉ុស្តិ៍របស់យើងជាដាច់ខាត។ យើងទប់ស្កាត់បាន គឺជាជោគជ័យដ៏ធំធេង។
លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានមានប្រសាសន៍បន្តថា ការសិក្សានៅថ្ងៃនេះ មានរយៈពេលខ្លី ប៉ុន្តែបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃការចូលរួមជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ក្នុងការទប់ស្កាត់ និងបង្ក្រាបករណីជួញដូរមនុស្ស។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី តំណាងស្ថានទូតអូស្ត្រាលី ជាពិសេសអង្គការមូលនិធិអាស៊ី ដែលតែងតែខ្នះខ្នែង និងខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់គ្រូបង្គោលទាំង ១៣ នាក់ ព្រមទាំងសិក្ខាកាមទាំង ៩០ នាក់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានមានប្រសាសន៍បន្ថែមថា ករណីជួញដូរមនុស្ស មិនមែនជាគ្រោះថ្នាក់សម្រាប់តែប៉ុស្តិ៍របស់យើង ឬប៉ុស្តិ៍ផ្សេងៗ ឬក៏ប្រទេសយើងទាំងមូលនោះទេ ប៉ុន្តែជាបញ្ហាសកលរបស់ពិភពលោក។
លោកឧត្តមសេនីយ៍ត្រី សុខ ធា ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមសិក្សានៅពេលនេះ ឱ្យយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានទៅអនុវត្តជាក់ស្តែង។ ទោះបីវគ្គសិក្សាមានរយៈពេលខ្លីក៏ដោយ ប៉ុន្តែខ្លឹមសារនៃការសិក្សាមានភាពស៊ីជម្រៅ ហើយវគ្គបណ្តុះបណ្តាលខ្លីៗ និងវគ្គពិសេសបែបនេះ មិនងាយមានឱកាសចូលរួមនោះទេ។ ដូច្នេះ សូមសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ព្រោះនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការងាររបស់យើងបន្តទៅមុខ។
លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ មិនមែនតែសិក្ខាកាមដែលបានចូលរួមនៅទីនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមន្ត្រីដែលមិនបានចូលរួមសិក្សាផងដែរ ដោយសូមឱ្យយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅចែករំលែក និងបណ្តុះបណ្តាលបន្តដល់ក្រុមការងារ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពការងាររួម។
លោកឧត្តមសេនីយ៍ត្រី សុខ ធា ក៏បានគូសបញ្ជាក់ថា សូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់បទឧទ្ទេសរបស់គ្រូបង្គោល ក៏ដូចជាវាគ្មិនកិត្តិយស ដែលមានចំណេះដឹង និងបទពិសោធន៍ការងារជាក់ស្តែង ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់យកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ។
គោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាល រួមមាន៖
១. ការពង្រឹងសមត្ថភាព
- លើកកម្ពស់ចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការទប់ស្កាត់ កំណត់សញ្ញាប្រឈម ឬសញ្ញាគ្រោះថ្នាក់ ព្រមទាំងផ្តល់ការគាំពារ និងជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា និងសមស្រប។
២. ការយល់ដឹងអំពីនីតិវិធី
- សិក្សា និងស្វែងយល់ឱ្យបានច្បាស់លាស់អំពីគោលការណ៍ណែនាំ បែបបទ និងនីតិវិធីពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយសារការជួញដូរមនុស្ស ព្រមទាំងការអនុវត្តតាមនីតិវិធីដែលបានកំណត់។
៣. ការទប់ស្កាត់ និងការឆ្លើយតប
- ពង្រឹងសមត្ថភាពក្នុងការសង្កេត ស្រាវជ្រាវ ស្វែងរក និងទប់ស្កាត់រាល់ករណី ឬសកម្មភាពដែលអាចពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានកម្លាំងពលកម្ម ព្រមទាំងចាត់វិធានការសមស្រប ដើម្បីការពារ និងជួយជនរងគ្រោះឱ្យបានទាន់ពេលវេលា៕
✅ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc