桔井市宪兵打击非法改装摩托车团伙






分类社会治安
事件时间2026年4月14日
地点柬埔寨桔井省
来源CNC热闻
发布时间2026/04/15 09:28
详情描述
2026年4月14日柬埔寨新年首日,桔井市宪兵司令帖达拉亲自带队,成功打击了一伙在市区内驾驶非法改装排气管摩托车、超速行驶并扰乱公共秩序的青少年团伙。此次行动共抓获12名青少年,查扣11辆改装摩托车。据桔井省宪兵副司令隆永表示,所有涉案人员及车辆已被送往省宪兵司令部进行教育,涉案人员将被拘留48小时,摩托车将被扣押3个月后方可取回。
📋 完整原文 ▸
កម្លាំងអាវុធហត្ថក្រុងក្រចេះ ដឹកនាំផ្ទាល់ដោយ លោក ទេព ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បានធ្វើការបង្ក្រាបក្រុមក្មេងទំនើងចំនួន ១២ នាក់ដែលបានប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីមាំង ខុសបច្ចេកទេស ហើយបើកបរក្នុងល្បឿនលឿននៅក្នុងទីប្រជុំជន ដែលធ្វើឲ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។
ក្នុងការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៦ ជាថ្ងៃទី១នៃវិធីបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិ ក្នុងនោះឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន ១២ នាក់ និងម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំង ខុសបច្ចេកទេសចំនួន ១១គ្រឿង។ នេះតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ឡុង យឹង មេបញ្ជាការរងកងរាជវុធហត្ថខេត្តក្រចេះ។
លោក វរសេនីយ៍ឯក ឡុង យឹង បានបញ្ជាក់បន្ថែមថា ក្មេងទំនើងទាំងអស់ រួមទាំងម៉ូតូ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជហត្ថខេត្ត ដើម្បីធ្វើការអប់រំណែនាំ ដោយក្នុងការណែនាំនោះ ត្រូវឃាត់ខ្លួនមនុស្ស រយៈពេល ៤៨ម៉ោងនិងរក្សាទុក ម៉ូតូ រយៈពេល ៣ខែ បានអនុញ្ញាតឲ្យយកទៅប្រើប្រាស់វិញ ៕
អត្ថបទ ៖ សារី ណែត