高棉武术大师在巴戎寺展示古老刀法
| 分类 | 文化 |
|---|---|
| 事件时间 | 2026年3月初 |
| 事件地点 | 柬埔寨暹粒巴戎寺 |
| 发布时间 | 2026-04-02 15:59 |
新闻摘要
高棉武术大师Seng Bunsong在吴哥窟遗址进行实地考察,研究并传承古高棉武术,通过模仿寺庙墙壁上的浮雕动作来记录和传播传统武术文化。
📄 完整原文 ▶ 查看原文 →
ព្រឹទ្ធាចារ្យគុនខ្មែរ ប៊ុនសុង បង្ហាត់ស្នៀតកាំបិតនៅប្រាសាទបាភួន https://www.youtube.com/watch?v=8EPAwoMuk20 [YouTube] | ព្រឹទ្ធាចារ្យគុនខ្មែរ ប៊ុនសុង បង្ហាត់ស្នៀតកាំបិតនៅប្រាសាទបាភួន | ព្រឹទ្ធាចារ្យគុនខ្មែរ ប៊ុនសុង បង្ហាត់ស្នៀតកាំបិតនៅប្រាសាទបាភួន សៀមរាប៖ បន្ទាប់ពីទស្សនកិច្ចសិក្សារូបចម្លាក់យុទ្ធគុនបុរាណខ្មែរនៅប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងព្រះលានជល់ដំរីរួចមក ព្រឹទ្ធាចារ្យយុទ្ធគុនដូនតាខ្មែរ លោក សេង ប៊ុនសុង ដែលជាទីប្រឹក្សាគណៈកម្មកាជាតិអូឡាំពិកកម្ពុជាផងនោះបានធ្វើដំណើរទស្សនកិច្ចសិក្សានៅឯប្រាសាទបាភួនកាលពីដើមខែមីនាឆ្នាំ២០២៦កន្លងមកនេះ។ លោក សេង ប៊ុនសុង សមាជិកម្នាក់នៃគណៈកម្មការស្រាវជ្រាវ«គម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ» កំពុងបន្តសិក្សា ស្រាវជ្រាវ ស្វែងយល់ និងចងក្រងឯកសារស្តីពីគុនបុរាណខ្មែរនៅប្រាសាទនានានៅលើទឹកដីអង្គរ។ បុរសអាយុជាង៧០ឆ្នាំរូបនេះបានបន្តទៀតថា យុទ្ធគុនដូនតាខ្មែរមានកំណើត និងឫសគល់តាំងពីយូរយាណាស់មកហើយ។ ក្នុងដំណើរទស្សនកិច្ចនេះ ព្រឹទ្ធាចារ្យ សេង ប៊ុនសុង និងកូនសិស្សពីររូបផ្សេងទៀត (សំណាង និង ពក អៀង) តែងតែបង្ហាញដោយធ្វើត្រាប់តាមក្បាច់ និងស្នៀតគុនដែលមានវត្តមាននៅលើជញ្ជាំងប្រាសាទ។ ក្បាច់គុនបុរាណមួយនេះបានបន្តមានជីវិតនៅក្នុងសង្គមខ្មែរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាល។ ការស្រាវជ្រាវបានធ្វើឡើងជាបន្តបន្ទាប់ក្នុងរយៈពេលច្រើនរយឆ្នាំកន្លងមកប៉ុន្តែអាថ៌កំបាំងក្បាច់គុនខ្មែរនៅតែមាន។ ដើម្បីស្វែងរកព័ត៌មានបន្ថែម និងអាចបង្ហាញទិន្នន័យឲ្យបានកាន់តែច្រើន, សមាជិកគណៈកម្មការស្រាវជ្រាវ«គម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ»បន្តសិក្សា ស្រាវជ្រាវ ស្វែងយល់ រូបចម្លាក់គុនបុរាណខ្មែរនានានៅតាមប្រាង្គប្រាសាទនៅក្នុងខេត្តសៀមរាប និងខេត្តដទៃទៀត។ ការស្រាវជ្រាវផ្តោតលើយុទ្ធគុន យុទ្ធមន្ត និងយុទ្ធសិល្ប៍នៃគុនបុរាណខ្មែរ៕ ផលិតដោយសារព័ត៌មានឌីជីថលថ្មីៗ សូមចុចចូលតេឡេក្រាមផ្លូវការរបស់សារព័ត៌មានឌីជីថលថ្មីៗ t.me/thmeythmeymedia ដើម្បីទទួលបានព័ត៌មានរហ័ស និងសម្បូរបែប! សូមចុចចូលMessengerផ្លូវការរបស់សារព័ត៌មានឌីជីថលថ្មីៗ https://www.messenger.com/channel/ThmeyThmey ដើម្បីទទួលបានព័ត៌មានរហ័ស និងសម្បូរបែប! ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មជាមួយសារព័ត៌មានឌីជីថលថ្មីៗតាមរយៈ 012 900 132/081 699 329 ឬតេឡេក្រាម t.me/salesttn ThmeyThmey Social Media: Youtube: https://bit.ly/2RNzknr Instagram: https://bit.ly/32QSFup Twitter: https://bit.ly/3iTsTuS Web: https://bit.ly/3hPEU3q Facebook: https://bit.ly/2FGyvKY Threads: https://bit.ly/44q1UPl © All Rights Reserved & Copyrights by Thmey Thmey Digital Media (thmeythmey.com) #thmeythmey #thmeythmeynews #cambodianess #thmeythmey25 #angkorwat #cambodia #ថ្មីៗ | https://www.youtube.com/watch?v=8EPAwoMuk20