柬埔寨2025年交通违规罚款4.7万辆 事故死亡率下降









文件类型政策
发布机构柬埔寨内政部
生效日期2026-05-06
适用范围全柬埔寨
发布时间2026/05/07 18:10
政策详情
柬埔寨内政部于2026年5月6日召开会议,发布2025年全国道路交通安全工作总结报告,并部署2026年工作方向。
根据报告数据,2025年全柬埔寨交通执法力度持续加强,全年共处罚违规车辆47,388辆。其中,摩托车及三轮车违规数量为28,401辆,占比60%;汽车违规数量为18,987辆,占比40%。
在交通事故方面,2025年全国共发生交通事故2,345起,其中58%的事故发生在夜间。事故共造成1,467人死亡,3,213人受伤,其中重伤人数为1,869人。与2024年相比,交通事故发生率下降18%,死亡人数下降3%,受伤人数下降14%。
此次交通安全指标的改善,得益于国家及地方各级政府部门、相关机构、国际组织、发展伙伴及私营部门的协作。内政部将继续维持交通执法强度,以进一步保障道路交通安全。
📋 简要摘要 ▸
柬埔寨内政部发布2025年交通安全报告,全年共处罚违规车辆4.7万余辆,交通事故死亡及受伤人数同比均有下降,政府将持续加强交通执法。
📋 完整原文 ▸
កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
--
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅទីស្តីការក្រសួងមហាផ្ទៃ។
តាមរបាយការណ៍ គ.ស.ច.គ ក្នុងឆ្នាំ២០២៥ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ៤៧ ៣៨៨ គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ២៨ ៤០១ គ្រឿង ស្មើនឹង ៦០% និង រថយន្តចំនួន ១៨ ៩៨៧គ្រឿង ស្នើនឹង ៤០%។ ទន្ទឹមនឹងនេះ គ្រោះថ្នាក់កើតឡើងសរុប ២ ៣៤៥លើក (យប់៥៨%) បណ្តាលឱ្យស្លាប់ ១ ៤៦៧នាក់ និងរបួស ៣ ២១៣នាក់ (ធ្ងន់១ ៨៦៩នាក់)។ បើធៀបនឹងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៨% ចំនួនអ្នកស្លាប់ថយចុះ ៣% និងចំនួនអ្នករបួសថយចុះ ១៤%។
ចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ចំនួនអ្នកស្លាប់ និងអ្នករងរបួស មានការថយចុះ ដែលសមិទ្ធផលនេះ កើតចេញពីកិច្ចសហការយ៉ាងប្រសើរ និងភាពសកម្មរបស់មន្ត្រីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកា តំណាងអង្គការជាតិ-អន្តរជាតិ វិស័យឯកជនជាច្រើនរូប។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)