劳工部联合UNIDO培训职教教师 食品安全课对接企业需求

劳工部联合UNIDO培训职教教师 食品安全课对接企业需求
劳工部联合UNIDO培训职教教师 食品安全课对接企业需求
劳工部联合UNIDO培训职教教师 食品安全课对接企业需求
劳工部联合UNIDO培训职教教师 食品安全课对接企业需求
劳工部联合UNIDO培训职教教师 食品安全课对接企业需求
劳工部联合UNIDO培训职教教师 食品安全课对接企业需求
劳工部联合UNIDO培训职教教师 食品安全课对接企业需求
劳工部联合UNIDO培训职教教师 食品安全课对接企业需求
劳工部联合UNIDO培训职教教师 食品安全课对接企业需求
劳工部联合UNIDO培训职教教师 食品安全课对接企业需求
1/10
分类职业培训
事件时间2026-10-27
地点金边
来源柬埔寨劳工部
发布时间2026/10/30 09:07

详情描述

10月27日至28日,柬埔寨劳工与职业培训部与联合国工业发展组织(UNIDO)在金边举办为期两天的“良好卫生规范与食品安全实践”师资培训班(ToT)。培训属于瑞士发展与合作署(SDC)资助的“柬埔寨青年体面就业第三期(DEY III)”项目框架,闭幕式于28日下午在劳工部职业技术教育与培训总局举行,由该总局局长主持。 参加培训的25名骨干教师中有14名女性,来自18所TVET职业技术教育与培训院校,专业覆盖食品加工、烘焙、咖啡及相关方向。课程内容包括食品安全基础、良好卫生规范(GHPs)的实际操作、HACCP原则,以及食品包装和标签。培训目的是让教师把实操经验带回课堂,使学生在毕业时具备食品安全技能,更顺利地进入企业工作。 这次培训的课程内容是根据企业反映的实际需求设计的。DEY III项目理事会于2026年5月赴马德望省走访中小企业时,发现了企业在食品安全与卫生方面的具体技能需求,本次课程据此设置。食品加工、烘焙、餐饮类企业提出的用人标准,正在被纳入TVET院校的教学内容。 对在柬从事食品加工、烘焙、咖啡和餐饮的中资企业来说,直接变化是:未来本地应聘者中,接受过GHP与HACCP系统训练的人会逐步增多。招聘相关岗位时,可以具体询问应聘者是否学过良好卫生规范、HACCP、包装与标签课程,以及毕业于哪所TVET院校;有用工标准的企业,也可以向合作院校反馈岗位要求,使培训方向与实际用工对接。
📋 简要摘要 ▸
柬埔寨劳工部与联合国工业发展组织(UNIDO)合作,在瑞士发展与合作署(SDC)资助的“柬埔寨青年体面就业第三期(DEY III)”项目框架下,于10月27日至28日举办为期两天的“良好卫生规范与食品安全实践”师资培训班(ToT)。培训面向TVET职业技术教育与培训院校的骨干教师,目的是让职教课程更贴合企业实际用人需求,为柬埔寨培养符合企业标准的技能劳动力。
📋 完整原文 ▸
ក្រសួងការងារ និងអង្គការ UNIDO រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោល TVET លើអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដើម្បីឆ្លើយតបនឹងតម្រូវការសហគ្រាស (ភ្នំពេញ)៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) តាមរយៈកម្មវិធី «មុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)» បានរៀបចំដោយជោគជ័យនូវវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល (ToT) ស្ដីពី «ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពគ្រូបង្គោល TVET ដើម្បីលើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាល និងធានាថា សិស្សទទួលបានចំណេះដឹង និងជំនាញស្របតាមតម្រូវការជាក់ស្ដែងរបស់សហគ្រាស ជាពិសេសជំនាញពាក់ព័ន្ធនឹងអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ។ ឯកឧត្តមក៏បានណែនាំដល់សិក្ខាកាមឱ្យយកចំណេះដឹង ព្រមទាំងបទពិសោធអនុវត្តជាក់ស្ដែងពីវគ្គបណ្ដុះបណ្ដាលនេះទៅបន្តផ្ទេរដល់សិស្ស និងអនុវត្តក្នុងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។ វគ្គបណ្ដុះបណ្ដាលនេះមានគ្រូបង្គោលចូលរួមចំនួន ២៥ នាក់ (ស្រី ១៤ នាក់) មកពីគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១៨ គ្រឹះស្ថាន ក្នុងជំនាញកែច្នៃចំណីអាហារ ដុតនំ កាហ្វេ និងជំនាញពាក់ព័ន្ធ។ ខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាពម្ហូបអាហារ ការអនុវត្តអនាម័យល្អ (GHPs) គោលការណ៍ HACCP ការវេចខ្ចប់ និងការដាក់ស្លាកសញ្ញាផលិតផលចំណីអាហារ។ លទ្ធផលសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ គឺការពង្រឹងសមត្ថភាពគ្រូបង្គោលក្នុងការផ្ទេរចំណេះដឹង និងជំនាញអនុវត្តជាក់ស្ដែងទៅកាន់សិស្ស TVET ដើម្បីឱ្យសិស្សបញ្ចប់ការសិក្សាមានជំនាញសុវត្ថិភាពម្ហូបអាហារ និងត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់ចូលបម្រើការងារនៅតាមសហគ្រាស។ គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញដែលបានកំណត់ឃើញពីសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រឹក្សាភិបាលកម្មវិធី DEY III នៅខេត្តបាត់ដំបង កាលពីខែឧសភា ឆ្នាំ២០២៦។ ការផ្សារភ្ជាប់ការបណ្ដុះបណ្ដាល TVET ជាមួយតម្រូវការជាក់ស្ដែងរបស់សហគ្រាស នឹងរួមចំណែកកាត់បន្ថយគម្លាតជំនាញ លើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាស និងបង្កើនឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា។ ការពង្រឹងសមត្ថភាពគ្រូបង្គោល TVET គឺជាជំហានសំខាន់ក្នុងការកសាងកម្លាំងពលកម្មដែលមានជំនាញស្របតាមតម្រូវការសហគ្រាស និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕ #MLVT #HENGSour