勋爵协会接待广东经贸代表团 洽谈投资与技术转移

勋爵协会接待广东经贸代表团 洽谈投资与技术转移
勋爵协会接待广东经贸代表团 洽谈投资与技术转移
勋爵协会接待广东经贸代表团 洽谈投资与技术转移
勋爵协会接待广东经贸代表团 洽谈投资与技术转移
勋爵协会接待广东经贸代表团 洽谈投资与技术转移
勋爵协会接待广东经贸代表团 洽谈投资与技术转移
勋爵协会接待广东经贸代表团 洽谈投资与技术转移
勋爵协会接待广东经贸代表团 洽谈投资与技术转移
勋爵协会接待广东经贸代表团 洽谈投资与技术转移
勋爵协会接待广东经贸代表团 洽谈投资与技术转移
1/10
分类经贸合作
事件时间2026-11-26
地点金边
来源柬埔寨勋爵协会
发布时间2026/11/26 19:56

详情描述

11月26日上午,柬埔寨勋爵协会主席委派11月轮值副主席率协会代表团,在金边接待由中国广东国际经济协会会长率领的代表团。双方就巩固伙伴关系、扩大双向投资与商务合作交换意见,并讨论企业对接安排。此次会见属协会常态化国际交流活动之一。
📋 完整原文 ▸
**សមាគមឧកញ៉ាកម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូសមាគមសេដ្ឋកិច្ចអន្តរជាតិក្វាងទុង ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច-វិនិយោគ** **ភ្នំពេញ៖** នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូសមាគមសេដ្ឋកិច្ចអន្តរជាតិក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក ជូ អ៊ីងគិន ប្រធានសមាគម ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការធុរកិច្ច-វិនិយោគរវាងសមាគមទាំងពីរ។ ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ បានពាំនាំនូវការសួរសុខទុក្ខ និងការស្វាគមន៍យ៉ាងកក់ក្តៅពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ជូនចំពោះលោកប្រធាន និងគណៈប្រតិភូទាំងអស់ ព្រមទាំងបានជម្រាបជូនអំពីសាវតា តួនាទី និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការប្រមូលផ្តុំធុរជន និងវិនិយោគិនលើពហុវិស័យ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការពង្រឹងភាពជាដៃគូធុរកិច្ច ការទាក់ទាញវិនិយោគ និងការពង្រីកបណ្តាញសហប្រតិបត្តិការទាំងក្នុងស្រុក និងអន្តរជាតិ។ អ្នកឧកញ៉ាបណ្ឌិត ក៏បានគូសបញ្ជាក់ពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានកត្តាអំណោយផលសម្រាប់ធុរកិច្ច រួមមានស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ កម្លាំងពលកម្មវ័យក្មេង ព្រមទាំងគោលនយោបាយ និងវិធានការលើកទឹកចិត្តវិនិយោគរបស់រាជរដ្ឋាភិបាល ដែលបង្កើតកាលានុវត្តភាពសម្រាប់វិនិយោគិនអន្តរជាតិដែលមានបំណងបង្កើត ឬពង្រីកមូលដ្ឋានអាជីវកម្មនៅកម្ពុជា។ ក្នុងឱកាសនេះ លោក ជូ អ៊ីងគិន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា ដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ និងបានជម្រាបជូនអំពីសាវតារបស់សមាគមសេដ្ឋកិច្ចអន្តរជាតិក្វាងទុង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ និងដើរតួនាទីក្នុងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងខេត្តក្វាងទុង និងដៃគូអន្តរជាតិ។ លោកបានចាត់ទុកកម្ពុជាជាគោលដៅដ៏មានសក្តានុពលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ កសិកម្ម និងកសិ-ឧស្សាហកម្ម ផលិតកម្ម និងគ្រឿងបង្គុំអេឡិចត្រូនិក ទេសចរណ៍ អប់រំ និងសុខាភិបាល។ លោកក៏បានរំលេចពីកាលានុវត្តភាពសម្រាប់ការបណ្តាក់ទុននៅកម្ពុជា ស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិនកំពុងបន្តពង្រីក។ លោកបានលើកឡើងថា ក្នុងរយៈពេលពីខែមករា ដល់ខែតុលា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានប្រមាណ ១៩,៦៥ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីសក្ដានុពលនៃការបន្តពង្រីកលំហូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកប្រធានសមាគមសេដ្ឋកិច្ចអន្តរជាតិក្វាងទុង បានអញ្ជើញគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ទៅបំពេញទស្សនកិច្ចធុរកិច្ចនៅទីក្រុង ហ្វូសាន (Foshan) ខេត្តក្វាងទុង ដែលជាមជ្ឈមណ្ឌលផលិតកម្ម និងឧស្សាហកម្មដ៏សំខាន់មួយរបស់ចិន ជាពិសេសក្នុងវិស័យគ្រឿងសង្ហារឹម សម្ភារៈតុបតែងគេហដ្ឋាន អាលុយមីញ៉ូម គ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ និងឧស្សាហកម្មពាក់ព័ន្ធ ដើម្បីស្វែងយល់ពីសក្តានុពល និងបង្កើតការតភ្ជាប់ធុរកិច្ចដោយផ្ទាល់។ ជាការឆ្លើយតប អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ បានលើកទឹកចិត្តឱ្យសមាជិកនៃសមាគមទាំងពីរ បន្តការពិភាក្សាឱ្យកាន់តែស៊ីជម្រៅ និងប្រែក្លាយទំនាក់ទំនងស្ថាប័នទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសតាមរយៈការតភ្ជាប់ធុរកិច្ច ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរបច្ចេកវិទ្យា កិច្ចសហការផ្នែកផលិតកម្ម និងការរៀបចំទស្សនកិច្ចសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា និងខេត្តក្វាងទុង។ អ្នកឧកញ៉ាបណ្ឌិត បានបញ្ជាក់ពីការត្រៀមខ្លួនរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការសម្របសម្រួល ផ្សារភ្ជាប់ដៃគូ និងផ្តល់កិច្ចសហការចាំបាច់ ដើម្បីគាំទ្រដល់វិនិយោគិនមកពីខេត្តក្វាងទុង ដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាស និងបណ្តាក់ទុននៅកម្ពុជា ព្រមទាំងជំរុញការតភ្ជាប់រវាងសមាជិកនៃសមាគមទាំងពីរ ឱ្យឈានទៅរកគម្រោងវិនិយោគ និងភាពជាដៃគូធុរកិច្ចដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ កិច្ចពិភាក្សានេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សមាគមឧកញ៉ាកម្ពុជា ក្នុងការពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ចអន្តរជាតិ បើកកាលានុវត្តភាពទីផ្សារថ្មីសម្រាប់សមាជិក និងពង្រឹងការតភ្ជាប់ជាមួយធុរជន និងវិនិយោគិនពីខេត្តក្វាងទុង ដែលជាមូលដ្ឋានសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់មួយរបស់ប្រទេសចិន។ ____ 👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖ 🌐 [Facebook](https://www.facebook.com/CambodianOknhaAssociation) 🌏 [Website](https://cambodianoknha.org/) 🌐[Telegram](https://t.me/cambodianoknhaassociation) 🌐 [X(Twitter) ](https://x.com/cambodianoknha) 🌐 [Youtube](https://www.youtube.com/channel/UCcFPIG_tKlqpK2LAX2pvTHA) 🌐[ Tik Tok](https://www.tiktok.com/@cambodianoknha?_t=8gNylpVSb4C&_r=1)