秦拉部长在世界卫生大会呼吁加强全球卫生体系韧性与公平

秦拉部长在世界卫生大会呼吁加强全球卫生体系韧性与公平
秦拉部长在世界卫生大会呼吁加强全球卫生体系韧性与公平
秦拉部长在世界卫生大会呼吁加强全球卫生体系韧性与公平
秦拉部长在世界卫生大会呼吁加强全球卫生体系韧性与公平
1/4
分类医疗政策
事件时间2026-05-19 20:00
地点瑞士日内瓦
来源柬埔寨通讯社
发布时间2026/05/19 22:14

详情描述

2026年5月19日晚20时,柬埔寨卫生部部长秦拉在瑞士日内瓦出席第79届世界卫生大会(WHA79)全体会议,并发表题为“重塑全球健康:共同的责任”的讲话。 秦拉在会上向185个成员国代表介绍了柬埔寨在后疫情时代加强医疗体系建设的成果。他重申,柬埔寨政府已制定明确目标,致力于在2035年实现全民健康覆盖。 此次讲话中,秦拉提出了柬埔寨医疗领域的五项优先事项:加强初级医疗保健体系、强化健康风险防范、提升应对突发公共卫生事件的准备与响应能力、呼吁国际社会加强团结,以及支持世界卫生组织的改革工作。 秦拉强调,全球卫生事业正处于关键转折点,未来的发展核心在于地方能力建设、公平性与多样性。他表示,柬埔寨将继续通过深化国际合作,积极参与全球卫生治理,以履行共同责任,推动全球卫生体系实现可持续发展。
📋 简要摘要 ▸
柬埔寨卫生部部长秦拉在第79届世界卫生大会上发表讲话,呼吁各国在构建韧性卫生体系中加强团结与公平。秦拉强调了柬埔寨在后疫情时代的医疗成就,并重申了2035年实现全民健康覆盖的坚定承诺。
📋 完整原文 ▸
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ថ្លែងបទអន្តរាគមន៍នៅសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) អំពាវនាវឱ្យមានសាមគ្គីភាព និងសមធម៌ក្នុងការកសាងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ (AKP ហ្សឺណែវ) នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវនឹងម៉ោង ២០:០០នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឡើងថ្លែងបទអន្តរាគមន៍ នៅចំពោះមុខរដ្ឋសមាជិក១៨៥ ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធាទបទ៖ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)»។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage – UHC) នៅត្រឹមឆ្នាំ ២០៣៥។​ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងនូវចំណុចសំខាន់ៗជាអាទិភាពក្នុងវិស័យសុខាភិបាល មានជាអាទិ៍៖ ១) ការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម (Primary Health Care) ២) ការការពារហានិភ័យផ្នែកសុខភាព ៣) ការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះភាពអាសន្នផ្នែកសុខាភិបាល ៤) ការអំពាវនាវឱ្យមានសាមគ្គីភាពអន្តរជាតិ និង ៥) ការគាំទ្រកំណែទម្រង់​ WHO។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា «សុខភាពសកលលោកកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលនឹងកំណត់អនាគតកាលយ៉ាងជ្រាលជ្រៅបំផុត។ អនាគតនៃសុខភាពសកល គឺផ្អែកសំខាន់លើ ការកសាងសមត្ថភាពនៅនឹងកន្លែង សមធម៌ និងភាពចម្រុះ»។ ការចូលរួម និងការថ្លែងបទអន្តរាគមន៍របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) បានបង្ហាញពីការដឹកនាំប្រកបដោយការទទួលខុសត្រូវ និងចក្ខុវិស័យច្បាស់លាស់របស់កម្ពុជាក្នុងការចូលរួមចំណែកដល់សុខភាពសកល ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីសម្រេចគោលដៅ «កែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា» ប្រកបដោយចីរភាព៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia