柬埔寨新闻部推动文化遗产宣传 助力旅游业增长







分类政策
地点柏威夏省
来源柬埔寨通讯社
发布时间2026/06/20 07:44
详情描述
据柬埔寨通讯社(AKP)报道,2026年6月17日下午,柬埔寨新闻部国务秘书兼发言人帖阿斯纳里在柏威夏省主持召开新闻与舆论工作会议。
帖阿斯纳里指示全国各省市新闻部门,需加大对当地古迹及文化遗产的宣传力度。他要求相关部门及内容创作者通过制作短视频和专题内容,采访专家进行深度解读,以提升公众对国家文化遗产价值的认知与保护意识。
会议重点强调了柏威夏省新闻部门的工作方向,要求其针对柏威夏寺及周边历史文化遗址制作更多宣传素材。帖阿斯纳里指出,柏威夏寺作为柬埔寨祖先留下的遗产,在维护国家主权方面具有重要意义,通过制作相关新闻及资料以强化公众认知,是当前新闻部门的优先工作任务。
在旅游业方面,帖阿斯纳里表示,广泛宣传国家文化遗产将有助于吸引更多国内外游客,从而推动旅游业增长。同时,通过社交媒体分享相关文章与视频,也为柬埔寨青年提供了学习、了解并参与保护文化遗产的机会。
柏威夏省新闻局局长韩苏坤比西对新闻部领导的指导表示感谢。她认为,此次会议有助于提升基层新闻官员的专业能力,使其能够制作出更具针对性的内容,以满足受众需求,并进一步促进当地文化与旅游业的发展。
📋 简要摘要 ▸
柬埔寨新闻部发言人帖阿斯纳里指示各省新闻部门,通过制作短视频和专题内容,加强对当地古迹及文化遗产的宣传,以提升公众认知并促进旅游业发展。
📋 完整原文 ▸
អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ
(AKP ព្រះវិហារ) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញ និងណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតមាតិកាផ្សព្វផ្សាយដែលទាក់ទងទៅនឹងប្រាសាទបុរាណ និងសម្បត្តិវប្បធម៌ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹង និងថែរក្សាតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។
ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម រួមជាមួយឯកឧត្តម អំ តារាវិទូ អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងសម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ត្រីជំនាញឱ្យច្នៃប្រឌិតផលិតមាតិកាខ្លីៗដែលទាក់ទាញ អំពីសម្រស់ និងប្រវត្តិសាស្ត្រនៃបេតិកភណ្ឌខ្មែរដោយធ្វើការសម្ភាសន៍ឬសាកសួអ្នកជំនាញឱ្យពន្យល់បញ្ជក់ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជនជាតិ និងអន្តរជាតិ តាមគ្រប់បណ្តាញផ្សព្វផ្សាយ។
ឯកឧត្តមបានលើកឡើងថា ការផ្សព្វផ្សាយវប្បធម៌ជាតិបានយ៉ាងទូលំទូលាយ នឹងជួយជំរុញកំណើនទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា។ ទន្ទឹមនឹងនេះ ការចែករំលែកអត្ថបទ និងវីដេអូតាមបណ្តាញសង្គម ក៏ជាឱកាសមាសសម្រាប់យុវជនកម្ពុជាក្នុងការសិក្សាស្វែងយល់ និងរួមចំណែកអភិរក្សសម្បត្តិវប្បធម៌ជាតិឱ្យកាន់តែទូលាយ។
ជាមួយគ្នានេះ ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ឱ្យបង្កើនការផលិតមាតិកាផ្សព្វផ្សាយអំពីប្រាសាទព្រះវិហារ អំពីប្រាសាទព្រះវិហារ និងតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រផ្សេងៗឱ្យបានច្រើនបន្ថែមទៀត។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ដោយសារប្រាសាទនេះជាមរតកដូនតាខ្មែរ ហើយកម្ពុជាធ្លាប់ទទួលបានជោគជ័យតាមផ្លូវច្បាប់ជាបន្តបន្ទាប់ក្នុងការការពារអធិបតេយ្យភាពលើប្រាសាទនេះ ទោះបីជាមានភាគីជិតខាងនៅតែមានមហិច្ឆតាឈ្លានពានក្តី ការផលិតមាតិកាព័ត៌មាន និងឯកសារពាក់ព័ន្ធដើម្បីពង្រឹងការយល់ដឹងដល់សាធារណមតិ គឺជាកិច្ចការអាទិភាពដែលមន្ទីរព័ត៌មានត្រូវយកចិត្តទុកដាក់ខ្ពស់។
លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងផ្តល់តម្លៃខ្ពស់ក្នុងការអញ្ជើញមកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ។
លោកស្រីប្រធានមន្ទីរ បានចាត់ទុកថា កិច្ចប្រជុំតម្រង់ទិសនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយបង្កើនសមត្ថភាពដល់មន្ត្រីជំនាញ ដើម្បីឱ្យមានមូលដ្ឋានកាន់តែរឹងមាំក្នុងការផលិតមាតិកាព័ត៌មានចំគោលដៅព័ត៌មាននិងសាធារណមតិឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកអាន ក៏ដូចជាអ្នកទស្សនា ជាពិសេសគឺដើម្បីរួមចំណែកលើកកម្ពស់វិស័យវប្បធម៌ និងទេសចរណ៍នៅក្នុងខេត្តឱ្យកាន់តែទូលំទូលាយថែមទៀត៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia