柬埔寨重申高棉文化与文明守护者地位




分类文化
地点金边
来源柬埔寨通讯社
发布时间2026/09/22 09:14
详情描述
据柬埔寨通讯社(AKP)报道,柬埔寨新闻部重申,柬埔寨作为高棉文化与文明的诞生地,不仅拥有丰富的古迹与遗产,更肩负着保护、传承及发展民族文化遗产的重任。
官方声明指出,高棉文明的载体不仅限于吴哥窟、柏威夏寺、三波坡雷古寺等古建筑及石刻,还涵盖了语言、文字、宗教、艺术、建筑、音乐、舞蹈、传统习俗及日常生活方式。这些元素共同构成了高棉民族的身份认同与创造力。
高棉文化被定义为一种“活着的遗产”,而非仅存在于博物馆中的静态陈列。从皇家芭蕾舞、皮影戏、长臂琴演奏、高棉武术(昆博托)到各类传统节日与民间传说,这些文化形式在历史长河中代代相传。
声明强调,作为高棉文化与文明的守护者,柬埔寨民众不仅享有继承祖先遗产的权利,更承担着保护与传承的义务。当前,柬埔寨正面临如何利用数字技术推广文化遗产,以及如何确保年轻一代深入了解本国历史、语言与艺术价值的课题。
保护与弘扬高棉文化被视为守护国家灵魂与历史见证的关键,旨在确保民族身份与文化价值在传递给后代的过程中不被磨灭。
📋 简要摘要 ▸
柬埔寨新闻部及AKP重申,柬埔寨作为高棉文化与文明的诞生地,肩负着保护民族文化遗产的重任。
📋 完整原文 ▸
កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ!
(AKP) កម្ពុជាមិនមែនគ្រាន់តែជាទឹកដីដែលមានប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបប៉ុណ្ណោះទេ។ កម្ពុជាគឺជាទឹកដីកំណើតនៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលត្រូវបានកសាង បន្ត និងរក្សាទុកឆ្លងកាត់ប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។ ពីភាសា អក្សរសាស្ត្រ សាសនា សិល្បៈ ស្ថាបត្យកម្ម តន្ត្រី របាំ ទំនៀមទម្លាប់ រហូតដល់របៀបរស់នៅរបស់ប្រជាជន សុទ្ធតែបង្ហាញពីអត្តសញ្ញាណ និងភាពច្នៃប្រឌិតរបស់ជាតិខ្មែរ។
ពាក្យថា «កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ» មិនមែនមានន័យត្រឹមតែជាការអះអាងពីកម្មសិទ្ធិលើមរតកអតីតកាលទេ។ វាមានន័យជ្រាលជ្រៅជាងនេះ គឺខ្មែរជាអ្នកទទួលមរតកពីបុព្វបុរស និងជាអ្នកមានភារកិច្ចបន្តថែរក្សា ការពារ អភិវឌ្ឍ និងប្រគល់មរតកនេះទៅកាន់កូនចៅជំនាន់ក្រោយ។
អរិយធម៌ខ្មែរមានសក្ខីភាពរស់នៅពាសពេញទឹកដីកម្ពុជា។ ប្រាសាទអង្គរ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក សំណង់បុរាណ សិលាចារឹក និងស្នាដៃសិល្បៈរាប់មិនអស់ បង្ហាញថាបុព្វបុរសខ្មែរមានចំណេះដឹងខ្ពស់លើស្ថាបត្យកម្ម វិស្វកម្ម ប្រព័ន្ធធារាសាស្ត្រ តារាសាស្ត្រ សិល្បៈ និងការរៀបចំសង្គម។ ប៉ុន្តែអរិយធម៌ខ្មែរមិនរស់នៅតែក្នុងថ្មប្រាសាទទេ!វានៅរស់ក្នុងភាសាខ្មែរ អក្សរខ្មែរ របាំព្រះរាជទ្រព្យ ល្ខោនខោល ចាប៉ីដងវែង គុនល្បុក្កតោ សូត្ររឿងព្រេង ប្រពៃណីបុណ្យទាន និងទំនៀមទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។
នេះជាភស្តុតាងថា វប្បធម៌ខ្មែរមិនមែនជាមរតកដែលត្រូវទុកឱ្យនៅស្ងៀមក្នុងសារមន្ទីរ។ វាជាមរតករស់ ដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ។
ការធ្វើជាម្ចាស់មរតក មិនមែនមានន័យថាត្រូវតែមានមោទនភាពតែប៉ុណ្ណោះទេ។ ភាពជាម្ចាស់ត្រូវភ្ជាប់ជាមួយការទទួលខុសត្រូវ។ ប្រសិនបើយើងនិយាយថា វប្បធម៌ និងអរិយធម៌ខ្មែរជារបស់យើង យើងក៏ត្រូវសួរខ្លួនឯងថា តើយើងបានធ្វើអ្វីខ្លះដើម្បីការពារវា? តើយុវជនខ្មែរយល់ដឹងអំពីប្រវត្តិសាស្ត្រ ភាសា សិល្បៈ និងតម្លៃវប្បធម៌របស់ខ្លួនកម្រិតណា? តើយើងកំពុងប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយមរតករបស់យើង ឬទុកឱ្យមរតករបស់យើងត្រូវបានគេនិយាយជំនួស?
កម្ពុជាជាម្ចាស់វប្បធម៌ និងអរិយធម៌ខ្មែរ ព្រោះនេះជាមរតកដែលបុព្វបុរសខ្មែរបានបង្កើត និងបន្សល់ទុក។ យើងទទួលមរតកពីបុព្វបុរស។ យើងមានភារកិច្ចការពារវានៅជំនាន់របស់យើង។
ហើយយើងត្រូវប្រគល់វាឱ្យកូនចៅជំនាន់ក្រោយ ដោយមិនឱ្យបាត់បង់អត្តសញ្ញាណ និងតម្លៃរបស់វា។
វប្បធម៌ខ្មែរ ជាព្រលឹងរបស់ជាតិ។ អរិយធម៌ខ្មែរ ជាសក្ខីភាពនៃប្រវត្តិសាស្ត្រ។ ការពារ និងលើកតម្កើងវា គឺជាការការពារអត្តសញ្ញាណ និងអនាគតរបស់កម្ពុជា៕
ប្រភព៖ ឯកឧត្តម នេត្រ ភក្រ្តា
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia