商务部于9月13日举办青年辩论赛决赛,探讨柬埔寨数字贸易发展










来源柬埔寨商务部
发布时间2026/09/13 20:05
详情描述
2026年9月13日下午,柬埔寨商务部在金边举办青年辩论赛决赛。本次活动是“第三届柬埔寨数字贸易论坛及在线展览会”的重要组成部分,主题为“推动柬埔寨数字贸易发展,迈向2030年目标”。
商务部常务国务秘书肯西托(Kem Sithan)代表商务部部长占尼蒙出席活动。肯西托在致辞中表示,该论坛旨在为青年一代提供交流平台,通过辩论与思想碰撞,加深对数字贸易潜力的理解,为柬埔寨构建稳健的数字经济未来奠定基础。
本次辩论赛决赛由来自柬埔寨数字技术学院(CADT)的代表队与柬埔寨商学院(CamEd)的代表队进行对决。辩题围绕“柬埔寨应优先发展数字服务出口,而非依赖数字系统支持的实体商品出口”展开。最终,来自柬埔寨商学院的代表队获得冠军。
肯西托对参赛学生展现出的逻辑思维与辩论水平表示肯定,并希望通过此类活动,鼓励更多柬埔寨青年参与国家数字贸易领域的建设与发展。
📋 简要摘要 ▸
商务部于9月13日举办青年辩论赛决赛,探讨柬埔寨数字贸易发展,旨在推动数字经济向2030年目标迈进。
📋 完整原文 ▸
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»
...
(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ (Youth Debate)» ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយអមជាមួយ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងគ្រឹះស្ថានសិក្សាទាំងអស់ ដែលបានសហការរៀបចំ និងផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមប្រកួតប្រជែងយ៉ាងផុសផុល។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា វេទិកានេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការជំរុញការចូលរួមរបស់យុវជនជំនាន់ក្រោយ ឱ្យមានការសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅអំពីសក្តានុពលនៃ "ពាណិជ្ជកម្មឌីជីថល" ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការអបអរសាទរចំពោះ ក្រុមនិស្សិតមកពីវិទ្យាស្ថានខេមអេដ (CamEd - ក្រុមបដិសេធ) ដែលបានដណ្ដើមជ័យលាភីលេខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីបានតទល់មតិយ៉ាងស្វិតស្វាញប្រកបដោយហេតុផលច្បាស់លាស់ ជាមួយក្រុមនិស្សិតមកពី បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT - ក្រុមស្រប) លើប្រធានបទដ៏រស់រវើក៖ «កម្ពុជាគប្បីផ្តល់អាទិភាពលើការក្លាយជាអ្នកនាំចេញសេវាកម្មតាមប្រព័ន្ធឌីជីថល ជាជាងការពង្រីកការនាំចេញទំនិញរូបវន្តដែលគាំទ្រដោយប្រព័ន្ធឌីជីថល នៅត្រឹមឆ្នាំ២០៣០»។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផល និងស្មារតីនៃការប្រកួតប្រជែងនៅថ្ងៃនេះ នឹងក្លាយជាចលករជំរុញឱ្យយុវជនកម្ពុជាកាន់តែច្រើន បន្តស្វែងយល់ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត៕
ℹ️ ព័ត៌មានសង្ខេបនៃព្រឹត្តិការណ៍៖
📍 ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ
📅 កាលបរិច្ឆេទនៃវេទិកា៖ ថ្ងៃទី១១–១៣ ខែកញ្ញា ឆ្នាំ២០២៦
🔗 ស្វែងយល់បន្ថែមអំពីវេទិកា៖ https://dtf.moc.gov.kh
#MoC #MoCCambodia #DigitalTrade #YouthDebate2026 #DigitalEconomy #MOC #MOC2026 #CambodiaDigitalTradeForum #CamEd #CADT #Cambodia
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))