柬埔寨军方指控泰方人员越境 旺比盛致函菲方交涉









分类外交
事件时间2026-06-26 00:00
地点奥多棉吉省
来源柬埔寨通讯社
发布时间2026/07/02 09:19
详情描述
据柬埔寨通讯社(AKP)报道,柬埔寨王家军总司令旺比盛致函菲律宾武装部队总参谋长罗密欧·布劳纳,就泰国东盟观察组(AOT)及泰国武装人员越境事件提出正式抗议。
事件发生于2026年6月26日。当日,泰国东盟观察组在泰国武装人员的陪同下,未经任何事先通知或与柬方协作,擅自进入位于柬埔寨奥多棉吉省宗卡县克萨乡克萨村附近的柬埔寨主权领土。进入该区域后,相关人员开展了植树活动。
旺比盛在信函中指出,柬埔寨王家军已多次明确,上述区域位于柬埔寨主权领土范围内,并附有相关地图作为证明。柬方强调,在进行观察活动时,柬方始终严格遵守程序,并提前通知泰方。此次泰方人员在未获许可的情况下进入敏感边境地区,违反了中立原则,破坏了双方建立的互信基础,并可能对边境问题的和平解决造成负面影响。
旺比盛请求菲方对此次事件进行审查,并确保东盟观察组人员严格遵守双方商定的职权范围,维护观察任务的中立性。柬方表示,将继续致力于与菲律宾军队及相关各方保持合作,以维护柬泰边境的和平与稳定。
📋 简要摘要 ▸
柬埔寨王家军总司令旺比盛致函菲律宾军方,指控泰国东盟观察组及武装人员于6月26日未经许可进入奥多棉吉省宗卡县的柬埔寨主权领土进行植树活动。柬方认为此举违反中立原则,破坏边境互信,并已正式提出抗议。
📋 完整原文 ▸
អគ្គមេបញ្ជាការកម្ពុជា ប្តឹងទៅអគ្គសេនាធិការកងទ័ពហ្វីលីពីនអំពីសកម្មភាព AOT ថៃ អមដោយកម្លាំងប្រដាប់អាវុធថៃបានឆ្លងចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាក្នុងតំបន់ប្រាសាទខ្នារដោយគ្មានការសហការជាមួយភាគីកម្ពុជា
(AKP) ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទបានធ្វើលិខិតប្តឹងទៅឯកឧត្តមនាយឧត្តមសេនីយ៍ **ROMEO S. BRAWNER JR** អគ្គសេនាធិការហ្វីលីនអំពីសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ប្រចាំប្រទេសថៃ) នៅប្រាសាទខ្នារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ យោងតាមលិខិតដែលអ្នកសារព័ត៌មានបានឃើញ, ឯកឧត្តម វង្ស ពិសេន បានលើកឡើងថា៖ «ខ្ញុំបាទមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពមួយដែលបានកើតឡើងនៅថ្ងៃទី២៦** **ខែមិថុនា** **ឆ្នាំ២០២៦ នៅពេលដែលសមាជិកក្រុម AOT ប្រចាំប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ** **ស្ថិតនៅភូមិខ្នារ** **ឃុំក្រសាំង** **ស្រុកចុងកាល់** **ខេត្តឧត្តរមានជ័យ** **ព្រះរាជាណាចក្រកម្ពុជាដោយគ្មានការជូនដំណឹងជាមុន ឬការសហការជាមួយភាគីកម្ពុជានៅកម្រិតណាមួយឡើយ។
ក្នុងលិខិតនោះ ឯកឧត្តម វង្ស ពិសេន បានលើកឡើងថា ក្រោយពីបានចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយគ្មានការអនុញ្ញាត ពួកគេបានបន្តធ្វើសកម្មភាពដាំកូនឈើ។ ផ្ទុយទៅវិញ ភាគីកម្ពុជាតែងតែអនុវត្តរាល់សកម្មភាពសង្កេតការណ៍របស់ក្រុម AOT ដោយបានជូនដំណឹងទៅភាគីថៃយ៉ាងម៉ឺងម៉ាត់នៅគ្រប់កម្រិតពាក់ព័ន្ធ។ កងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជាបន្តបន្ទាប់យ៉ាងច្បាស់ថា តំបន់ពាក់ព័ន្ធខាងលើស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដូចមានបង្ហាញក្នុងផែនទី ភ្ជាប់ជា ឧបសម្ព័ន្ធ** “**ខ**”**។ ទោះបីជាកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីទីតាំងនៃតំបន់នោះក៏ដោយ ក្រុម AOT ប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ នៅតែចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ដោយមិនបានជូនដំណឹង ឬស្នើសុំការយល់ព្រមពីភាគីកម្ពុជាទាល់តែសោះ។
«កងយោធពលខេមរភូមិន្ទចាត់ទុកថាសកម្មភាពទាំងនេះមិនស្របនឹងគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតយន្តការក្រុម AOT ទាល់តែសោះ។ រាល់សកម្មភាពដែលធ្វើឡើងលើសពីដែនសមត្ថិកិច្ចដែលបានឯកភាពគ្នា ជាពិសេសនៅតំបន់ព្រំដែនដែលមានភាពរសើប អាចបង្កហានិភ័យដល់ការបំផ្លាញទំនុកចិត្តដែលភាគីទាំងពីរបានខិតខំកសាងយ៉ាងលំបាក និងអាចប៉ះពាល់ជាអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយសន្តិភាព និងចីរភាពចំពោះបញ្ហាពាក់ព័ន្ធនឹងព្រំដែន»។ នេះខ្លឹមសារលិខិតរបស់ឯកឧត្តម វង្ស ពិសេន ជម្រាបជូនឯកឧត្តមនាយឧត្តមសេនីយ៍ **ROMEO S. BRAWNER JR** អគ្គសេនាធិការហ្វីលីន។
ឯកឧត្តម វង្ស ពិសេន បានមានប្រសាសន៍ថា ក្នុងគោលបំណងរក្សាទំនុកចិត្ត និងសុចរិតភាពនៃយន្តការ AOT ខ្ញុំបាទសូមគោរពស្នើសុំការគាំទ្រពី ឯកឧត្តម ក្នុងការពិនិត្យឡើងវិញចំពោះសកម្មភាពខាងលើ និងធានាថានាយទាហាននៃក្រុម AOT ទាំងអស់គោរពយ៉ាង ម៉ឺងម៉ាត់តាមលក្ខខណ្ឌយោងដែលបានឯកភាពគ្នា ព្រមទាំងរក្សាអព្យាក្រឹតភាពដែលរំពឹងទុកក្នុងបេសកកម្មនេះ។ ការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌទាំងនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាទំនុកចិត្តគ្នាទៅវិញទៅមក និងធានាថាក្រុមAOT នឹងបន្តបំពេញតួនាទីតាមគោលបំណងរបស់ខ្លួន ក្នុងនាមជាយន្តការសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងការកសាងទំនុកចិត្ត។
ឯកឧត្តម វង្ស ពិសេន គូសបញ្ជាក់ថា «កងយោធពលខេមរភូមិន្ទនៅតែប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកងទ័ពហ្វីលីពីន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសន្ទនាប្រកបដោយភាពវិជ្ជមានរវាងកម្ពុជា និងថៃ»។ ជាមួយគ្នា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវសេចក្តីគោរពរាប់អាន និងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះភាពជាអ្នកដឹកនាំដ៏មានតម្លៃ និងការប្តេជ្ញាចិត្តរបស់កងទ័ពហ្វីលីពីន ក្នុងការដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមយន្តការកសាងទំនុកចិត្តទ្វេភាគី ដែលបានឯកភាពគ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយសង្កត់ធ្ងន់ថា «កងយោធពលខេមរភូមិន្ទតែងតែគាំទ្រយ៉ាងពេញលេញចំពោះការអនុវត្តលក្ខខណ្ឌយោង (Terms of Reference - TOR) សម្រាប់កំណត់រាល់សកម្មភាពនិងការប្រព្រឹត្តទៅនៃក្រុម AOT និងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកប្រកបទៅដោយតម្លាភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ»។
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitte](https://twitter.com/kampucheapresse)[r](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia