柬埔寨司法部获赠刑事司法与引渡培训教材










分类司法
事件时间2026-06-23 00:00
地点金边
来源柬埔寨司法部
发布时间2026/06/23 19:15
详情描述
2026年6月23日,柬埔寨司法部在金边举行刑事司法与引渡培训教材交接仪式。柬埔寨皇家司法学院院长陈普隆(Chhorn Prolung)主持仪式,政府代表兼国际事务与司法发展总局局长克洛克·达拉(Khlok Dara)及相关人员出席。
此次接收的培训教材由联合国毒品和犯罪问题办公室东南亚及太平洋区域办事处(UNODC-ROSEAP)捐赠。教材主题为“刑事司法互助与引渡”,旨在为柬埔寨法官、检察官及相关执法人员提供专业培训资料,用于初级及后续进修课程,以提升相关人员在刑事司法互助与引渡领域的业务能力。
仪式期间,克洛克·达拉还与联合国毒品和犯罪问题办公室驻柬埔寨代表举行会谈,双方就中央机关框架下的合作进展,以及2026年至2027年的工作方向进行了讨论。
📋 简要摘要 ▸
柬埔寨司法部与联合国毒品和犯罪问题办公室合作,接收了一批关于刑事司法互助与引渡的培训教材,用于提升法官及检察官的专业能力。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានចូលរួមពិធីប្រគល់-ទទួលសៀវភៅមេរៀនបណ្តុះបណ្តាល ស្តីពី “ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការធ្វើបត្យាប័ន”
====================
នៅថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងសហការី បានចូលរួមពិធីប្រគល់-ទទួលសៀវភៅមេរៀនបណ្តុះបណ្តាល ស្តីពី “ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការធ្វើបត្យាប័ន” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ប្រលឹង ប្រធានរាជបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលជាអំណោយរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (UNODC-ROSEAP) សម្រាប់ប្រើប្រាស់ជាឯកសារបណ្តុះបណ្តាល ដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ សម្រាប់កម្មវិធីបណ្តុះបណ្តាលដំបូង និងបណ្តុះបណ្តាលបន្ដ ដើម្បីលើកកម្ពស់សមត្ថភាពឱ្យកាន់តែល្អប្រសើរ ជាពិសេសការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការធ្វើបត្យាប័ន។ ជាមួយគ្នានេះ ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ក៏បានទទួលជួបតំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦-២០២៧ នៃកិច្ចសហប្រតិបត្តិការក្របខណ្ឌកិច្ចការងារអាជ្ញាធរកណ្តាល។