国公省销毁4吨毒品 严厉打击毒品犯罪





分类治安
事件时间2026-08-25
地点国公省
来源CN123
发布时间2026/08/25 14:27
详情描述
2026年8月25日上午,国公省政府联合国家反毒机构在国公省机场举行毒品销毁仪式。此次活动旨在响应国际禁毒日,主题为“在创新背景下共同应对毒品问题”。
出席仪式的包括国家反毒机构秘书长棉威烈、国公省省长齐瓦、省议会主席通那隆,以及当地政府官员、武装部队成员、教师和学生代表。
国公省初级法院检察官查索斯美表示,此次销毁的毒品涉及65起案件,总重量为4,483.14公斤。具体销毁物品包括:冰毒(甲基苯丙胺)4,081块、385包、38根管及2粒WY药丸,总重4,071.52公斤;氯胺酮(K粉)415块,总重411.49公斤;以及部分吸毒工具和相关器材。这些毒品均由国家警察总署及国公省相关部门在过往行动中查获,并经法院判决予以没收销毁。
省长齐瓦在仪式上宣读了柬埔寨首相洪玛奈的致辞,强调了禁毒工作对维护社会安全与公共秩序的重要性。她指出,毒品不仅危害个人健康,还对家庭、社区及社会发展造成负面影响,尤其是青少年群体面临较高风险。政府目前采取的禁毒策略不仅限于打击行动,还包括加强预防教育,利用科学信息渠道及社区参与机制共同应对。
国家反毒机构秘书长棉威烈对国公省各部门在禁毒工作中的表现表示肯定,并要求相关方继续加强社区、家庭及学校的宣传教育工作,深化各机构与社区间的协作,以降低毒品使用风险。
📋 简要摘要 ▸
国公省政府联合反毒机构在国公省机场举行毒品销毁仪式,共销毁4吨非法毒品。此次行动由反毒机构秘书长及省长主持,展示打击毒品犯罪的力度。
📋 完整原文 ▸
ខេត្តកោះកុងព្រឹកនេះអាជ្ញាធរដុតបំផ្លាញគ្រឿងញៀនជាង ៤តោន !
កោះកុង៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តកោះកុង រៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តកោះកុង និងដុតបំផ្លាញគ្រឿងញៀននៅទីតាំងអាកាសយានដ្ឋានកោះកុង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកស្រី ឈី វ៉ា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង និងលោក ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានថ្លែងថា ថ្នាំញៀនត្រូវបានដកហូតតាមរយៈអំណាចសាលក្រម និងសាលដីកាស្ថាពរ ដើម្បីសម្រេចរឹបអូសបំផ្លាញចោលសរុបថ្នាំញៀនមានចំនួន ៦៥ សំណុំរឿង (ទម្ងន់សរុប ៤,៤៨៣ គីឡូក្រាម និង ១៤.៤ ក្រាម)។
គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៤,០៨១ ដុំ, ៣៨៥ កញ្ចប់, ៣៨ កំណាត់ទុយោ និងថ្នាំគ្រាប់ WY ២ គ្រាប់ មានទម្ងន់សរុបស្មើនឹង ៤,០៧១ គីឡូក្រាម និង ៥២០.៤ ក្រាម (ថ្លឹងទាំងសំបក)។ ថ្នាំញៀនប្រភេទកេតាមីន ចំនួន ៤១៥ ដុំ មានទម្ងន់ស្មើនឹង ៤១១ គីឡូក្រាម និង ៤៩៤ ក្រាម (ថ្លឹងទាំងសំបក) ឧបករណ៍សម្រាប់ជក់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្នុងឱកាសនោះ លោកស្រី ឈី វ៉ា បានអានសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានគូសបញ្ជាក់ពីសារៈសំខាន់នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបំផុសស្មារតី ប្រជាពលរដ្ឋទូទាំងពិភពលោក ឱ្យចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ ចែកចាយ និងឧក្រិដ្ឋកម្មគ្រឿងញៀនគ្រប់ប្រភេទ សំដៅកសាងសង្គមមួយប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ។
លោកស្រីបានសង្កត់ធ្ងន់ថា គ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាព និងអនាគតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គ្រួសារ សហគមន៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមទាំងមូល ជាពិសេសកុមារ និងយុវជន គឺជាក្រុមដែលងាយរងគ្រោះបំផុត។
លោកស្រីបានបន្ថែមថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបទថ្មីនេះ មិនអាចពឹងផ្អែកតែលើវិធានការបង្ក្រាបតែមួយមុខនោះទេ ប៉ុន្តែត្រូវបង្កើនការងារបង្ការ និងអប់រំ ផ្តល់ព័ត៌មានត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ដូចជាតាមរយៈកម្មវិធី App No Drug ជាដើម ព្រមទាំងជំរុញការចូលរួមពីសហគមន៍ឱ្យបានទូលំទូលាយ ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍។
ក្នុងនាមលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ សមាសភាពនៃខេត្តកោះកុង ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកក៏បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀត ជាពិសេសពង្រីកការងារផ្សព្វផ្សាយអប់រំតាមសហគមន៍ គ្រួសារ និងសាលារៀន ឱ្យបានទូលំទូលាយ ពង្រីកកិច្ចសហការរវាងស្ថាប័ន និងសហគមន៍ ដើម្បីការពារ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងញៀន ដើម្បីអនាគតកូនចៅយើង។
សូមបញ្ជាក់ថា គ្រឿងញៀនទាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបាននាពេលកន្លងមករួមទាំងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, កម្លាំងសមត្ថកិច្ចខេត្តកោះកុង និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត៕